ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​វៀតណាម​អនុម័ត​ការ​កាត់​ពន្ធ៥០% លើ​ប្រេងឥន្ធនៈ

1 ឆ្នាំ មុន

វៀតណាម ៖ សភា​វៀតណាម​នៅ​ថ្ងៃ​ពុធ ទី ៦ ខែកក្កដា​នេះ បាន​អនុម័ត​ផែនការ​កាត់​បន្ថយពន្ធ​

វៀតណាម ៖ សភា​វៀតណាម​នៅ​ថ្ងៃ​ពុធ ទី ៦ ខែកក្កដា​នេះ បាន​អនុម័ត​ផែនការ​កាត់​បន្ថយពន្ធ​បរិស្ថាន​ចំនួន ៥០​ភាគរយ​លើ​ប្រេងឥន្ធនៈ ជា​លើក​ទី ២​ក្ន​ង​រយៈពេល ៣​ខែ ខណៈ​ដែល​ការ​កើនឡើង​នៃ​តម្លៃ​ថាមពល​បាន​ដាក់​សម្ពាធ​លើ​អតិផរណា​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​វៀតណាម​។

ទូរទស្សន៍​វៀតណាម (VTV) បាន​ចុះ​ផ្សាយ​ថា ការ​កាត់​ពន្ធ​ដែល​នឹង​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី ១១ ខែកក្កដា ដល់​បំណាច​ឆ្នាំ ២០២២​នេះ មាន​គោលបំណង​ជួយ​ទប់ទល់​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​កើនឡើង​ថ្លៃ​ដឹក​ជញ្ជូន​លើ​សេដ្ឋកិច្ច​។

វៀតណាម​មាន​បំណង​រក្សា​អតិផរណា​ឲ្យ​ស្ថិត​ក្រោម ៤​ភាគរយ​សម្រាប់​ឆ្នាំ ២០២២​នេះ​។ តម្លៃ​ទំនិញប្រើប្រាស់​របស់​ខ្លួន​ក្នុង​ខែមិថុនា កើនឡើង ៣,៣៧​ភាគរយ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន តម្លៃ​ម្ហូបអាហារ និង​ថាមពល​ខ្ពស់ ខណៈ​ដែល​ថ្លៃ​ដឹក​ជញ្ជូន​កើនឡើង ២១,៤​ភាគរយ ធៀប​នឹង​ឆ្នាំ​មុន​។

ពន្ធបរិស្ថាន នឹង​ត្រូវ​កាត់​បន្ថយ​ពាក់កណ្តាល​មក​ត្រឹម ១.០០០​ដុ​ង ឬ ០,០៤២​ដុល្លារ​ក្នុង​មួយ​លី​ត្រ​សម្រាប់​សាំង និង ៥០០​ដុ​ង​សម្រាប់​ប្រេងម៉ាស៊ូត​។

ពន្ធ​លើ​ប្រេងឥន្ធនៈ​យន្តហោះ​នឹង​ត្រូវ​កាត់​បន្ថយ​ចំនួន ៥០០​ដុ​ង មក​ត្រឹម ១.០០០​ដុ​ង​ក្នុង​មួយ​លី​ត្រ ខណៈ​ពន្ធ​ប្រេងកាត​នឹង​ត្រូវ​រក្សា​ត្រឹម ៣០០​ដុ​ង​ក្នុង​មួយ​លី​ត្រ​ដដែល​។

ក្រសួង​ហិរញ្ញវត្ថុ​ប៉ាន់​ស្មានថា ការ​ប្រមូល​ពន្ធ​នឹង​កាត់​បន្ថយ​ចំនួន ១,៣៩​ពាន់​លាន​ដុល្លារ​ក្រោម​អត្រា​ថ្មី​នេះ​។

សូម​បញ្ជាក់​ថា កាលពី​ស​ប្តា​ហ៍​មុន វៀតណាម​និយាយ​ថា ខ្លួន​គ្រោង​នឹង​កាត់​បន្ថយពន្ធ​ភាគច្រើន​លើ​ប្រេងសាំង​ពី ២០​ភាគរយ មក​ត្រឹម ១២​ភាគ ពន្ធ​ប្រើប្រាស់​ពិសេស និង​ពន្ធ​បន្ថែម​លើ​ឥន្ធនៈ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ