រាជធានីភ្នំពេញ ៖ យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ កម្មវិធីប្រកួត Miss Universe Cambodia 2022 បានបញ្ចប់ដោយជោគជ័យ និងបានរកឃើញម្ចាស់មកុដថ្មីតម្លៃ ១៨ ម៉ឺនដុល្លារ គឺបវរកញ្ញា ហង្ស ម៉ានីតា ទាំងឆោម សម្រស់ស្រស់ស្អាត ទេពកោសល្យ ទាំងការដើរបង្ហាញម៉ូដ និងភាពជឿជាក់ចំពោះសមត្ថភាព ឆ្លើយសំណួរគ្រប់ជុំបានយ៉ាងល្អឥតខ្ចោះ។
ស្រីស្អាត ហង្ស ម៉ានីតា ដែលជាកូនខ្មែរកាត់បារាំង កំពុងឆក់បានការតាមដានណាស់សម្រាប់ ការប្រកួតបវរកញ្ញាចក្រវាឡ២០២២ របស់កម្ពុជា ។ ហើយក៏មានមតិខ្លះលើកឡើងថា ម៉ានីតា សមណាស់ក្លាយជាម្ចាស់មកុដ ។ សូម្បីតែតារាខ្មែរយើងល្បីៗក៏សរសើរពីសមត្ថភាពនាងដែរ។
តាមការបង្ហោះនៅលើផេកហ្វេសប៊ុករបស់ថៃ មួយបានលើកឡើងថា ៖ « 1 នៅក្នុងចំណោមបេក្ខភាពបវរកញ្ញា Miss Universe Combodia 2022 គឺ Manita Hang ( ហង្ស ម៉ានីតា ) កូនខ្មែរកាត់បារាំង រូបសម្រស់ស្អាតដូចជាហង្សទៅតាមឈ្មោះ ណាស់នេះ » ។ ហង្ស ម៉ានីតា ធ្លាប់ជាជ័យលាភីរង ទី២ Miss Tourism Metropolitan 2016 ហើយនាងមានមុខមាត់ស្រដៀងគ្នាខ្លាំងនឹង Miss World 2013 នាង Megan Young ដែលជាជនជាតិ ហ្វីលីពីន ផងដែរ ពោលគឺកូនកាត់បារាំងរូបនេះ មានបទពិសោធន៍លើផ្នែកបវរកញ្ញា មិនអន់នោះទេ។
គេក៏រំពឹងថានាង នឹងសាងភាពភ្ញាក់ផ្អើលលើឆាកអន្តរជាតិឆ្នាំនេះ ប្រសិនបើចេញទៅប្រឡងក្រៅស្រុក។ ក្រោយបញ្ចប់ការប្រកួតនេះ បវរកញ្ញា ហង្ស ម៉ានីតា នឹងតំណាងកម្ពុជាទៅប្រកួត លើឆាកអន្តរជាតិធំ «Miss Universe 2022» នៅទីក្រុងសាន់ចូសេ ប្រទេស កូស្តារីកា ដែលប្រព្រឹត្តិទៅនៅក្នុងខែធ្នូ។
ចំណែកចំណាត់ថ្នាក់លេខ៤ បានលើកញ្ញាស្លាកលេខ១៧ ហ៊ុន ហ្គិចឡាង, លេខ៣ បានទៅលើកញ្ញាស្លាកលេខ៨ រតនៈ សុខាវត្តី, លំដាប់រងទី២ បានទៅលើកញ្ញាស្លាកលេខ៤ ហេង ប៉ូនីកា និងកញ្ញាស្លាកលេខ៩ ហេង សុទ្ធនិស្ស័យ លំដាប់រងទី១ និងស្រីស្អាត ហង្ស ម៉ានីកា ជាម្ចាស់មកុដថ្មី ដែលតម្លៃមកុដ១៨ម៉ឺនដុល្លារ៕
ចែករំលែកព័តមាននេះ