ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រក់ណាស់ ! ចាប់​ក្មេង​ស្រី​បង្ខាំង​​ទុក​​ក្នុង​បន្ទប់​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ​តាម​ពាក្យ​ប្តឹង​តាម​ទូរស័ព្ទ​របស់​ម្ចាស់ផ្ទះ​ជួល​ដោយ​ចោទប្រកាន់​ថា បាន​ចាប់​ក្មេង​ស្រី​ម្នាក់​បង្ខាំង​ក្នុង​បន្ទប់​​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ​តាម​ពាក្យ​ប្តឹង​តាម​ទូរស័ព្ទ​របស់​ម្ចាស់ផ្ទះ​ជួល​ដោយ​ចោទប្រកាន់​ថា បាន​ចាប់​ក្មេង​ស្រី​ម្នាក់​បង្ខាំង​ក្នុង​បន្ទប់​ជួល​ដើម្បី​រំលោភ​សេពសន្ថវៈ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជល​លេខ​៥C ស្ថិត​ក្នុងភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឈ​ង់ សំ​ឆៃ ហៅ ម៉ា​ប់ អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ផ្ទះ​ជួល​កើតហេតុ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ច​.​ជ​.​ន អាយុ​១៣​ឆ្នាំ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ម្ចាស់ផ្ទះ​ទូរស័ព្ទ​ប្រាប់​ថា មាន​អ្នក​ជួល​បន្ទាប់​បាន​ចាប់​បង្ខាំង​ក្មេង​ស្រី​ម្នាក់​ក្នុង​បន្ទប់​របស់​ខ្លួន ភ្លាម​ៗ​នោះ​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​សហការ​ជាមួយ​ម្ចាស់ផ្ទះ​ជួល ចូល​ត្រួតពិនិត្យ​បន្ទប់​ជនសង្ស័យ​ជួល​ស្នាក់​នៅ​ស្រាប់តែ​ឃើញ​ក្មេង​ស្រី​អាយុ​១៣​ម្នាក់​នៅ​ក្នុង​បន្ទប់​នោះ​ពិតប្រាកដ​មែន ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយ​ពី​ឃើញ​មាន​ក្មេង​ស្រី​នៅ​ក្នុង​បន្ទប់ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ក្មេង​ស្រី​រង​គ្រោះ និង​ជនសង្ស័យ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដើម្បី​ធ្វើការ​សាកសួរ ៕