ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ចម្លើយ​សារភាព​ទើប​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ចាប់​ចៅ​ចាក់​សាំង​ដុត​ទាំង​រស់

7 ឆ្នាំ មុន

ខេត្តកំពត ៖ ករណី​ជីតា​បង្កើត​ចាប់​ចៅស្រី​រុំ​ភួយ​ចាក់​សាំង​ដុត​ទាំង​រស់ ដែល​ជំហាន​ដំបូង​ត្រូវ​បាន​គេ​អះអាង​ថា​មក​ពី​ជីតា​ស្រវឹង និង​មាន​សតិ​មិន​គ្រប់ ប៉ុន្តែ​ក្រោយ​ពី​ស្តាប់​ …

ខេត្តកំពត ៖ ករណី​ជីតា​បង្កើត​ចាប់​ចៅស្រី​រុំ​ភួយ​ចាក់​សាំង​ដុត​ទាំង​រស់ ដែល​ជំហាន​ដំបូង​ត្រូវ​បាន​គេ​អះអាង​ថា​មក​ពី​ជីតា​ស្រវឹង និង​មាន​សតិ​មិន​គ្រប់ ប៉ុន្តែ​ក្រោយ​ពី​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ជា​ជីតា ទើប​ដឹង​ថា មាន​មូលហេតុ​ផ្សេង​ដែល​បណ្ដាល​ឲ្យ​ជីតា​ចាប់​ចៅ​ដុត​ទាំងរ​ស់បែប​នេះ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ បុរស​ម្នាក់​ឈ្មោះ សុខ សន អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ចាប់​ចៅស្រី​បង្កើត​ខ្លួនឯង​អាយុ​ជាង​១​ខែ​រុំ​ភួយ​ដុត​ទាំង​រស់​បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ឃោរឃៅ​នេះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ស្រុក និង​កម្លាំង​អន្តរាគមន៍​ខេត្ត​ចុះ​ទៅ​កន្លែង​កើតហេតុ ប៉ុន្តែ​ជួយ​មិន​ទាន់​ឡើយ គឺ​ទារក​នោះ​បាន​ឆេះ​ឡើង​ខ្លោច​ស្លាប់​ក្នុង​ភ្នក់ភ្លើង​បាត់​ទៅ​ហើយ ។

លោក​វរសេនីយ៍ត្រី លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ត្រៀម​កាំបិត ពូថៅ ញញួរ ដែក​ត្បែង ដើម្បី​ទប់ទល់​នឹង​អ្នក​ខាងក្រៅ ហើយ​កម្លាំង​របស់​លោក​បាន​ប្រើ​វិធី​គំរាម ឬ​ប្រើ​វិធី​លួងលោម​យ៉ាងណា​ក៏​ជន​នោះ​មិន​ខ្វល់​ដែរ ទើប​លោក​ឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​គាស់​ជញ្ជាំង​ផ្ទះ​ជា​ច្រើន​កន្លែង និង​ប្រើ​កម្លាំង​ប្រដាប់​ដោយ​ខែល​ជា​ច្រើន​នាក់ ដោយ​ប្រើ​អស់​រយៈពេល​ជាង​៣​ម៉ោង រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ទើប​កម្លាំង​សមត្ថកិច្ច​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​បាន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​ជនសង្ស័យ​ចាប់​ចៅស្រី​បង្កើត​របស់​ខ្លួន​ដុត​ទាំង​រស់​នេះ​គឺ​ដោយសារ​តែ​ជនសង្ស័យ​ខឹង និង​គុំ​គួ​ន​ជាមួយ​កូនស្រី​បង្កើត​ដែល​មានកូន​អត់​ប្តី ទើប​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ​និង​កូន ហើយ​យក​កាំបិត និង​ពូថៅ​ដេញ​កាប់​រត់​បាត់​អស់ ។ ក្រោយមក​ទើប​ជនសង្ស័យ​ចូល​ទៅ​ក្នុងផ្ទះ​ចាប់​ចៅ​រុំ​ភួយ​រួច​យក​សាំង​ស្រោច​ពីលើ​ហើយ​យក​ដែកកេះ​កេះ​ដុត​សម្លាប់​ចោល​តែ​ម្តង ៕