ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ជាប់​ខ្នោះ ! ថា​ខ្ចី​និយាយ​មួយ​ភ្លែត បែរជា​យក​រត់​បាត់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជា​ការពារ​ភូមិ​ប៉ោយ​ប៉ែ​ត​ទូរស័ព្ទ​ហៅ​មក​រួច​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​បុរស​រូប​នេះ​បាន​ខ្ចី​ទូរស័ព្ទ​ …

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជា​ការពារ​ភូមិ​ប៉ោយ​ប៉ែ​ត​ទូរស័ព្ទ​ហៅ​មក​រួច​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​បុរស​រូប​នេះ​បាន​ខ្ចី​ទូរស័ព្ទ​បុរស​ម្នាក់​ថា​និយាយ​មួយ​ភ្លែត តែ​បែរជា​យក​រត់​ម៉ូតូ​គេចខ្លួន ។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ចូល​ដើម​ពោធិ៍​លាង​ឡាន ព្រំប្រទល់​ភូមិ​ក្បាលកោះ និង​ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ​ឈ្មោះ ព្រំ ជាយ​ដែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

តាម​ការ​ឲ្យ​ដឹង​ពី​កម្លាំង​ប្រជា​ការពារ​ភូមិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​ជនសង្ស័យ​បាន​ខ្ចី​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​៥​ពណ៌​ស​១​គ្រឿង​ពី​ជន​រង​គ្រោះ​ឈ្មោះ សាំង ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ថា​សុំ​និយាយ​មួយ​ភ្លែត ដឹង​អី​ឆ្លៀត​ឱកាសល្អ​ស្រាប់តែ​រត់ឡើង​ម៉ូតូ​ជិះរ​ត់ទៅ​ទិស​ខាងកើត​ត​បាត់ ។ ក្រុម​ប្រជា​ការពារ​បន្ត​ថា ដោយសារ​ជន​រង​គ្រោះ​ស្គាល់​លេខ​ទូរស័ព្ទ​ជនសង្ស័យ និង​ប្រាប់​ថា ជា​មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំ​ញៀន ប្រជា​ការពារ​ភូមិ​ក៏​ទូរស័ព្ទ​ទាក់ទង​ដោយ​កុហក​ថា រក​ទិញ​ថ្នាំ​ញៀន ភ្លាម​នោះ​ជនសង្ស័យ​ក៏​មក​ជួប​តាម​ការ​ណាត់​ទើប​ចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ​ពេល​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ថ្លា​(​ខេ​ទឹកកក​)​មួយ​កញ្ចប់​តូច និង​រក​ឃើញ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​មក​វិញ​ដែរ ។

លោក អ៊ឹម សុ​ភារៈ មេ​ប៉ុស្តិ៍​ប៉ោយ​ប៉ែ​ត ប្រាប់​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន ហើយ​ថា ជនសង្ស័យ និង​វត្ថុ​តាង​នឹង​បញ្ជូន​ទៅ​អធិការដ្ឋាន​គ​របាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​ចាត់ការ​បន្ត​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​នេះ ៕