ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ភ្នំ​ឈ្ងោក​» ពិតជា​អស្ចារ្យ នឹក​ស្មាន​មិន​ដល់ ជា​ពិសេស​ពេល​ឡើង​ទៅ​ដល់​កំពូលភ្នំ

3 ឆ្នាំ មុន
  • ភ្នំពេញ

មាន​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង ដើម្បី​ទៅ​ដល់​តំបន់​ទេសចរណ៍​កំពូលភ្នំ គេ​នឹង​ធ្វើ​ដំណើរ​ឆ្លងស្ពាន​ទន្លេ​មគ​ង្គ​ដ៏​ស្រស់​ស្អាត ដែល​មាន​ចម្ងាយ​ជិត​២​គីឡូម៉ែត្រ តាម​ដងផ្លូវ​ជាតិ​លេខ​៩ ស្រុ​ថា​ឡា​បរិ​វ៉ា​ត់ ឆ្ពោះ​ភូមិ

ខេត្តស្ទឹងត្រែង ៖ មាន​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង ដើម្បី​ទៅ​ដល់​តំបន់​ទេសចរណ៍​កំពូលភ្នំ គេ​នឹង​ធ្វើ​ដំណើរ​ឆ្លងស្ពាន​ទន្លេ​មគ​ង្គ​ដ៏​ស្រស់​ស្អាត ដែល​មាន​ចម្ងាយ​ជិត​២​គីឡូ​ម៉ែត្រ តាម​ដងផ្លូវ​ជាតិ​លេខ​៩ ស្រុ​ថា​ឡា​បរិ​វ៉ា​ត់ ឆ្ពោះ​ភូមិសាស្ត្រ​ឃុំ​ឆ្វាង រួច​ក្រឡេក​មើល​ស្តាំ​ដៃ​នៃ​ដងផ្លូវ​នោះ នឹង​បានឃើញ​ភ្នំ​មួយ​ខ្សែ ដែល​មាន​ភាព​ទាក់ទាញ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​គេ​បន្តដំណើរ​បត់​ចូល​សំដៅ​ដល់​ជើងភ្នំ​នោះ គឺ​វា​ពិតជា​អស្ចារ្យ ដែល​នឹក​ស្មាន​មិន​ដល់ ជា​ពិសេស​ពេល​ឡើង​ទៅ​ដល់​កំពូលភ្នំ​តែ​ម្តង​។

ភ្នំ​ឈ្ងោក គឺជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​មួយ​ចំនួន​ទៀត ដូច​ជា ៖ ភ្នំ​ដំរី​គល់​គ្នា ស្ថិត​ក្រោម​ការ​ការពារ​របស់​សហគមន៍​ដែល​មាន​ផ្ទៃដី​សរុប ៤១៥៣ ហិ​កតា ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៨ បាន​បង្កើត​ជា​តំបន់​អេកូ​ទេសចរណ៍ ហៅ​ថា «​ភ្នំ​ជម្រក​សត្វ​» ដែល​បាន​អនុវត្ត​ដោយ​អង្គការ​សេ​ប៉ា ក្រោម​ការ​ឧបត្ថម្ភ​ថវិការ​ពី​អង្គការសហប្រជាជាតិ UNDP និង​ថវិកាបដិភាគ​របស់​រាជរ​ដ្ឋា​បាល តាម​រយៈ​មន្ទីរ​ទេសចរណ៍ មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម​ខេត្ត រហូត​ដល់​ឆ្នាំ​២០២០ បន្ទាប់​ឆ្នាំ​២០២០ រហូត​ទល់​បច្ចុប្បន្ន ក៏​មាន​អង្គការ​មួយ​ចំនួន​ទៀត​បាន​ចូលរួម មាន​ដូច​ជា (NTFP-EP Cambodia) និង​អង្គការ RECOFTC ជាដើម​។

រៀបរាប់​អំពី​សក្តានុពល​តំបន់​អេកូ​ទេសចរណ៍ ភ្នំ​ជម្រក​សត្វ ក្នុង​ត​បន់​ទេសចរណ៍​នោះ អ្នកទេសចរ​មក​កំសាន្ត​ទីនោះ រួម​មាន ៖

១- ទស្សនា​តំបន់​សក្តានុពល​ភ្នំ​ធំ ឬ​ភ្នំ​ដំរី​ជល់​គ្នា នេះ មាន​រូប​រាងដូចជា ដំរី​មួយ​ហ្វូង​កំពុង​បណ្តើរគ្នា ជល់​គ្នា​បណ្តើរ នៅ​ភ្នំ​ធំ​សំបូរ​ទៅ​ដោយ​ល្អាង​ជា​ច្រើន មាន​ដូច​ជា ល្អាង​ក្បាលដំរី និង​មាន​ល្អាង​ជា​ច្រើន​ទៀត ។

២- តំបន់​ភ្នំ​ឈ្ងោក អ្នកទេសចរ​អាច​ទស្សនា ល្អាង​ប្រចៀវ ដែល​មាន​សត្វ​ប្រចៀវ​រាប់​លាន​ក្បាល និង​ទេសភាព​មាត់​ល្អាង​ដ៏​ប្រណីត ជាមួយ​នេះ​ក៏​មាន​ល្អាង​លោក​សិង ល្អាង​អូន បង ជ្រលង​ភ្ជាប់​និស្ស័យ សមុទ្រ​ឈើ ។

៣- អ្នកទេសចរ​បន្ត​ទស្សនា​តំបន់​ដាំ​ស្តារ​ព្រៃឈើ​ឡើង​វិញ ហើយ​ភ្ញៀវ​ដែល​មក​កំសាន្ត​គ្រប់​រូប​អាច​ចូលរួម​ដាំ​ស្តារ​ព្រៃឈើ​ឡើង​វិញ ដើម្បី​បន្សល់​ទុកជា​អនុស្សាវរីយ៍​របស់​ខ្លួន​បាន​ផង​ដែរ ។

៤- អាច​ទស្សនា​ចំការ​ឬ​ស្សី​ផ្អែម
៥- ដើរ​កំសាន្ត​មើល​ព្រៃ​សហគមន៍
៦- កម្មវិធី​បោះ​តង់​ក្នុង​ព្រៃ​សហគមន៍ ទៀត​ផង​។

ទាក់ទិន​ទៅ​នឹង​ភ្នំ​ធំ ឬ​ភ្នំ​អូន បង ប្រធាន​សហគមន៍​បាន​រៀ​រាប​ថា ភ្នំ​នោះ​មាន​តំណក់ទឹក​ជ្រាប​ជាប់​នឹង​ថ្មកំបោរ​នៅ​ក្នុង​ល្អាង យូ​ៗ​ទៅ​បាន​បង្កើត​ជា​រូបរៀង​ដូច​មនុស្ស​-​ស្រី ដោយនៅ​ល្អាង​បង រូប​នោះ​មាន​លក្ខណៈ​ដូច​រូប​ត្រឹម​ចង្កេះ​មនុស្ស​ប្រុស​អង្គុយ​សំយុងជើង ក៏​មាន​បាតុភូត​កំណក​ដូច​គ្នា ហើយ​បង្កើត​បានជា​រូប​ក្បាលដំរី​តូច​ល្មម​។ ចំណែក​នៅ​ល្អាង​អូន មាន​រូប​អវៈយវៈ​ភេទ​ស្រី ហើយ​សីតុណ្ហភាព​ត្រជាក់​ហើយ​សើម ដោយហេតុ​ទឹក​ជ្រាប​ច្រើន​ជាង​ល្អាង​បង​។

លោក​ប្រធាន​សហគមន៍​ប្ត​ថា ដោយសារ​រូបរាង និង​លក្ខណៈ​ពិសេស​ទាំងនេះ​ហើយ ទើប​អ្នកស្រុក​សន្មត ហៅ​ឈ្មោះ​ថា ល្អាង អូន បង​។ បច្ចុប្បន្ន ភ្នំ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ប្រើប្រាស់​គ្រឿងចក្រ​គាស់​កាយ វា​.​យ​បំបែក បំផ្ទុះ​យក​ថ្ម កែ​ច្នៃ​ជា​ថ្ម​ម៉ាត ធ្វើ​អោយ​ខួច​ទម្រ​ង​ដើម​របស់​ភ្នំ តែ​រហូត​ទល់​បច្ចុ​ប្បន្ន​នេះ ក្រុម​នោះ​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​។ ចំណែក​ផ្លូវ​ទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍​នោះ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឱ្យ​ហូរ​ទឹក​ដាច់​ផ្លូវ​ជា​ទម្ងន់ ហើយ​ខាង​អង្គការ សេ​ប៉ា បាន​កំពុង​​ជួល​ជុល​ដាក់​ស្ពាន​អោយ​ដំណើរការ​ឆ្លងកាត់​បាន​ប្រសើរ​ឡើង​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ