អតីតតារាបង្ហាញម៉ូដ «Playboy» នាង Dani Mathers អាចប្រឈមមុខនឹងការជាប់គុកពីបទលួចថតរូបភាពអាក្រាតរបស់ស្ត្រីម្នាក់កំពុងផ្លាស់សម្លៀកបំពាក់នៅក្នុងបន្ទប់ និងបង្ហោះរូបភាពនោះតាមហ្វេសប៊ុក ។
រូបថតស្រាតដែលបង្ហោះនោះ នាង Dani Mathers បានសរសេរអត្ថបទមួយបញ្ជាក់ថា «ខ្ញុំឃើញ ហើយអ្នកក៏ឃើញដូចគ្នា» ។ ទោះបីរូបភាពត្រូវបានលុបចោល ព្រោះមានមនុស្សជាច្រើនរិះគន់ថា ជារឿងមិនសមរម្យក៏ដោយ ប៉ុន្តែជាចុងក្រោយនាង Mathers ដែលធ្លាប់ថតរូបអាសអាភាសចុះផ្សាយក្នុងទស្សនាវដ្តី «Playboy» ត្រូវស្ថិតក្នុងដំណើរការរឿងក្តីតាមផ្លូវច្បាប់ ខណៈពេលប៉ូលិសក្រុងឡូសអេនចឺឡេស បានសើុបអង្កេតហេតុការណ៍ដែលកើតឡើង និងត្រូវអយ្យការចោទប្រកាន់ពីបទឧក្រិដ្ឋ។ កំហុសនោះអាចជាប់គុករយៈពេល៦ខែ ។
ស្របពេលជាមួយគ្នានេះ មេធាវីរបស់នាងDani Mathers បានបង្ហាញការយល់ឃើញថា កូនក្តីរបស់ខ្លួនមិនពេញចិត្តចំពោះការសម្រេចរបស់អាជ្ញាធរ ព្រោះនាងមិនបានតាំងចិត្តល្មើសលើសិទ្ធិរបស់បុគ្គល និងគ្មានចេតនាល្មើសច្បាប់ទេ ។
ក្រៅពីត្រូវដំណើរការលើរឿងក្តីនេះ នាង Dani Mathers ប្រឈមមុខនឹងការបាត់បង់ការងារក្នុងកម្មវិធីវិទ្យុ និងត្រូវមជ្ឈមណ្ឌលហាត់ប្រាណហាមចូលផងដែរ ៕
ចែករំលែកព័តមាននេះ