ប្រធានាធិបតីអាមេរិកលោក Joe Biden បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ថាកំពុងព្យាយាមបំផ្លាញវប្បធម៌ និងអត្តសញ្ញាណរបស់អ៊ុយក្រែន។

“គាត់មិនត្រឹមតែព្យាយាមដណ្តើមកាន់កាប់អ៊ុយក្រែននោះទេ ប៉ុន្តែថែមទាំងព្យាយាមលុបបំបាត់វប្បធម៌ និងអត្តសញ្ញាណរបស់ប្រជាជនអ៊ុយក្រែនទៀតផង”។ នេះជាការថ្លែងរបស់លោក Joe Biden ក្នុងសុន្ទរកថានៅក្នុងពិធីបញ្ចប់ការសិក្សារបស់បណ្ឌិតសភាកងទ័ពជើងទឹកអាមេរិក។

លោកនិយាយថា “កងទ័ពរុស្ស៊ីកំពុងវា.យប្រហារសាលារៀន មណ្ឌលមើលថែកុមារ មន្ទីរពេទ្យ និងសារៈមន្ទីរដោយគ្មានបំណងអ្វីក្រៅតែពីព្យាយាមលុបបំបាត់វប្បធម៌”។
មេដឹកនាំអាមេរិកបន្ថែមថា សង្គ្រាមគឺជាការវា.យយលុយដោយផ្ទាល់ទៅលើគោលលទ្ធិប្រជាធិបតេយ្យមូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិ។

សូមបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង ៣ខែមកហើយ ប៉ុន្តែអ្នកនាំពាក្យមន្ទីរបញ្ចាកោណអាមេរិកលោក John Kirby បាននិយាយថាលោក Putin គ្មានសម្រេចបានគោលដៅអ្វីឡើយនៅក្នុងប្រទេសអ៊ុយក្រែន ទោះបីមានការបន្តប្រយុទ្ធគ្នាខ្លាំងក្លានៅភាគខាងកើត៕ (យោងតាមប្រភព៖ Aljazeera)




ចែករំលែកព័តមាននេះ