ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាកចាក់វ៉ាក់សាំង ៣ថ្ងៃ ពេលបោះឆ្នោត​ឃុំសង្កាត់ ហើយចាក់វ៉ាក់សាំងឡើងវិញ នៅ​ថ្ងៃទី៧មិថុនា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ បានប្រកាស​ផ្អាកជា​បណ្តោះ​អាសន្ន​​នូវការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ៣ថ្ងៃ ថ្ងៃទី៤-៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងអំឡុងពេល​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់…

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ បានប្រកាស​ផ្អាកជា​បណ្តោះ​អាសន្ន​​នូវការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ៣ថ្ងៃ ថ្ងៃទី៤-៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងអំឡុងពេល​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២​។

សេចក្តីជូនដំណឹង បង្ហាញថា ការងារ​ចាក់វ៉ាក់សាំង កូវីដ១៩ នៅទូទាំងប្រទេស ត្រូវបាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីសម្រួលដល់​ប្រជាពលរដ្ឋ និងក្រុមការងារ​ចាក់វ៉ាក់សាំង​ទាំងអស់ អាចធ្វើដំណើរ​ទៅចូលរួម​ក្នុងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ នៅមូលដ្ឋាន​របស់​ខ្លួន​រៀងៗខ្លួន​។

តាមសេចក្តីជូនដំណឹង ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជន ត្រូវដំណើរការជាប្រក្រតី​ឡើងវិញ ចាប់​ពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ដោយក្រុមការងារ ត្រូវ​រៀបចំ​ឱ្យបានរួចរាល់ ដើម្បី​ធានាបាន​ថា ប្រជាជន​ ​អាច​មកចាក់វ៉ាក់សាំងវិញបាន នៅថ្ងៃទី៧ ខែមិថុនានេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ