ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​មួយ​ដួង​ឆ្លើយ​តប​អ្នក​រិះគន់ រឿង​ជំនួស​តំណែង Miss Global Cambodia

1 ឆ្នាំ មុន
  • ភ្នំពេញ

កញ្ញាឯក​លំដាប់​រង​ទី​២ Miss Grand Cambodia អែម គុន​ថង បាន​ធ្វើការ​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​កាន់​មហាជន​មួយ​ចំនួន​ដែល​បាន​រិះគន់ និង​ចោទប្រកាន់​មក​លើ​រូប​នាង​ថា

រាជធានី​ភ្នំពេញ ៖ កញ្ញាឯក​លំដាប់​រង​ទី​២ Miss Grand Cambodia អែម គុន​ថង បាន​ធ្វើការ​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​កាន់​មហាជន​មួយ​ចំនួន​ដែល​បាន​រិះគន់ និង​ចោទប្រកាន់​មក​លើ​រូប​នាង​ថា «​នាង​ប៉ែង​ជើង​បេក្ខភាព​លំដាប់​ទី​មួយ សម្រាប់​តំណាង​កម្ពុជា ក្នុង​ការ​ចូលរួម​កម្មវិធី Miss Global» ។

អែម គុន​ថង បាន​ចាត់​ទុក​ការ​ចោទប្រកាន់​ខាងលើ​នេះ​ថា ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​សម្រាប់​នាង​នោះ​ឡើយ ត្បិត​នាង​ជា​បេ​ក្ខ​បវរកញ្ញា​មួយ​រូប គឺ​ធ្វើ​អ្វី​តាម​ក្រុមហ៊ុន ខណៈ​ពេល​នាង​ក៏​មិន​បាន​ទៅ​ជំនួស​តំណែង​អ្នក​ណា​ម្នាក់​ឡើយ។

អែម គុន​ថង បាន​លើក​ឡើង​តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា ខ្ញុំ​សូម​មិន​និយាយ​អ្វី​ច្រើន​ទេ ចំពោះ​រឿង​របស់ miss global Cambodia 2021 មិន​បាន​ចូលរួម​ប្រកួត​។ សូម​បញ្ជាក់​ម្ដងទៀត ហើយ​ក៏​ជា​លើក​ចុង​ក្រោយ នាង​ខ្ញុំ អែម គុន​ថង មិន​បាន​ទៅ​ជំនួស​តំណែង​នរណា​ម្នាក់​ឡើយ ក្នុង​នាម​នាង​ខ្ញុំ​ជា​បវរកញ្ញា​មួយ​រូប នាង​ខ្ញុំ​ត្រូវ​បំពេញភារកិច្ច​តាម​អ្វី​ដែល​ក្រុមហ៊ុន​អោយមក​នាង​ខ្ញុំ សូម​ឈប់​ប្រើ​ពាក្យ​ថា «miss global Cambodia 2021» មិន​បាន​ចូលរួម​ប្រកួត ដោយសារ​តែ​រូប​នាង​ខ្ញុំ​ទៀត​ទៅ ព្រោះ​នាង​ខ្ញុំ​ហើយនឹង​គាត់​ចូលរួម​ប្រកួត​ឆ្នាំ​ខុស​គ្នា 2021 ផ្សេង 2022 ផ្សេង សូម​បែងចែក​អោយ​ដា​ដាច​។

បញ្ជាក់​បន្ថែម​លើ​អ្វី​ដែល​បាន​បង្ហោះ​ខាងលើ​នេះ អេ​ម គុន​ថង ក៏​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ដោយសារ​បេ​ក្ខ Miss Global Cambodia 2021​ខក​ខានមិនបាន​ទៅ​ប្រកួត ហើយ​ឆ្នាំ​នេះ​ត្រូវ​បាន​ជំនួស​ដោយ​រូប​នាង​វិញ ហេតុនេះ​បាន​ធ្វើ​អោយ​មាន​មហាជន​ខ្លះ​បាន​រិះគន់​មក​លើ​រូប​នាង ហើយ​ចោទ​នាង​ថា ព្រោះតែ​នាង ទើប​បេក្ខភាព​ដំបូង​មិន​បាន​ចូលរួម​។

នាង​បញ្ជាក់​ថា តាម​ពិត​បេក្ខភាព​ដំបូង គឺ​គាត់​តំណាង​អោយ​ឆ្នាំ​២០២១ ចំណែក​នាង​តំណាង​ឆ្នាំ​២០២២ ពោល​គឺ​ឆ្នាំ​ខុស​គ្នា ហេតុនេះ​ការ​ចូលរួម​ឆ្នាំ​នេះ គឺ​មិនមែន​ជំនួស​អ្នក​ណា​ម្នាក់​ឡើយ​។ យ៉ាងណា អែម គុន​ថង បាន​លើក​ឡើង​ថា ចំពោះ​ការ​អាក់ខាន​មិន​ចូលរួម​ប្រកួត​ពី​បេក្ខភាព​ឆ្នាំ​២០២១​នោះ រូប​នាង​ក៏​មិន​បានដឹង​រឿង​ច្បាស់​ដែរ ខណៈ​ពេល​ស្ថាប័ន​គ្រប់គ្រង​ក៏​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នេះ​ដួច​គ្នា​។

ដោយឡែក​ពាក់ព័ន្ធ​ការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កម្មវិធី Miss Global នា​ពេល​នេះ អែម គុន​ថង អះអាង​ថា នាង​បាន​ត្រៀមខ្លួន​រួចរាល់ ហើយ​នាង​ក៏​មានការ​ជឿជាក់​លើ​ការ​ប្រកួត​នេះ​ដែរ ព្រោះ​កន្លង​មក បេក្ខភាព​តំណាង​កម្ពុជា ដែល​បាន​ចូលរួម​នោះ ក៏​អាច​ឈាន​ដល់​វគ្គ​Top 10 ផង​ដែរ​។

ជា​ការ​កត់សម្គាល់ កម្មវិធី​ប្រឡង Miss Global នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២២ ខាង​មុខ​នេះ នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ខណៈ​ពេល អែម គុន​ថង នឹង​ចេញដំណើរ​នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ខាង​មុខ​នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ