ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ពី​សិល្បៈ​យូរ​ពេក ស្រី​ស្អាត ពៅ លី​ដា ត្រូវ​គេ​សង្ស័យ​រឿង​មួយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ពៅ លី​ដា មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​ហាក់​ស្ងប់ស្ងាត់​ខ្លាំង​ពី​ការងារ​សិល្បៈ រហូត​ធ្វើ​អោយ​ទស្សនិកជន​មួយ​ចំនួន​សង្ស័យ​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ពៅ លី​ដា មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​ហាក់​ស្ងប់ស្ងាត់​ខ្លាំង​ពី​ការងារ​សិល្បៈ រហូត​ធ្វើ​អោយ​ទស្សនិកជន​មួយ​ចំនួន​សង្ស័យ​ថា នាង​អាច​ឈប់​ពី​សិល្បៈ​កសាង​គ្រួសារ​ហើយ​។

យ៉ាងណា ពៅ លី​ដា ទទួលស្គាល់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ពិតជា​បាត់​វត្តមាន​ពី​ការ​សម្តែង​ផ្សេង​ៗ​ពិតមែន ប៉ុន្តែ​នាង​មិន​បាន​បោះបង់​ចោល​សិល្បៈ​នោះ​ឡើយ​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក ពៅ លី​ដា បាន​លើក​ឡើង​ថា ដោយសារ​តែ​នាង​មិន​បាន​បង្ហាញ​វត្តមាន​សម្តែង​ថ្មី​បន្ថែម​ទៀត​នោះ ទើប​បង្កើត​អោយ​មាន​ពាក្យ​ច​ចាម​អារាម​ថា នាង​ឈប់​ពី​សិល្បៈ​។ នាង​បញ្ជាក់​ថា តាម​ពិត​នាង​មិន​បាន​ឈប់​ពី​សិល្បៈ​ឡើយ ពោល​គឺ​នាង​នៅ​ទទួល​ការ​ថត​ដដែល មិន​ដូច​ពាក្យ​ច​ចាម​អារាម​ខាងលើ​នេះ​ឡើយ​។

នាង​បន្ថែម​ថា កន្លង​មក មូលហេតុ​ដែល​ធ្វើ​អោយ​នាង​បាត់​មុខ គឺ​ដោយសារ​ពេល​នោះ នាង​ជាប់​ពុត​ធ្មេញ ហើយ​គាប់​ជួន​បញ្ហា​ជំងឺ​កូ​វី​ដ​ទៀត​នោះ ទើប​ធ្វើ​អោយ​នាង​ខកខាន​លើ​ផ្នែក​សិល្បៈ​នេះ​ប្រមាណ​ជា​៣​ឆ្នាំ​។

យ៉ាងណា បើ​តាម ពៅ លី​ដា ថា រហូត​មក​ទល់​នា​ពេល​នេះ នាង​មិន​ដែល​មាន​បំណង​បោះបង់​សិល្បៈ​នា​ពេល​នេះ​ឡើយ ប៉ុន្តែ​នឹង​នៅ​បន្ត​ការ​សិល្បៈ រហូត​បើ​ទោះបីជា​នាង​ត្រូវ​មានគ្រួសារ​ក៏​ដោយ សំខាន់​ប្រសិនបើ​នៅ​មាន​ទស្សនិកជន​នៅ​គាំទ្រ​។

ពៅ លី​ដា លើក​ឡើង​ថា បន្ទាប់​ពី​ការ​ស្ងប់ស្ងាត់​ជំងឺ​កូ​វី​ដ​នា​ពេល​នេះ នាង​សូម​ប្រកាសប្រាប់​ទស្សនិកជន ជា​ពិសេស​បណ្តា​ផលិតកម្ម​នានា​ថា នាង​នឹង​ទទួល​ការ​ថត​នានា​ឡើង​វិញ ដោយ​មិន​បាន​ឈប់​ពី​សិល្បៈ​នោះ​ឡើយ​។

ជា​ការ​កត់សម្គាល់ តារា​សម្តែង ពៅ លី​ដា កន្លង​មក តារា​ស្រី​រូប​នេះ​ក៏​ត្រូវ​បាន​ចាត់ទុកជា​តារា​ដែល​មាន​ហាងឆេង​ទីផ្សារ​ការងារ​សិល្បៈ​ខ្ពស់​ម្នាក់​ផង​ដែរ ដោយសារ​នាង​បាន​បង្ហាញ​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់​ពី​ថា ថត MV ឬ​ខ្សែភាពយន្ត​នោះ​ឡើយ​។

យ៉ាងណា បើ​ទោះបី​ជាមួយ​រយៈ​នេះ នាង​មិនសូវ​បាន​បង្ហាញ​ការ​សម្តែង​ថ្នី​ៗ​ក៏​ដោយ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​តែងតែ​បង្ហាញមុខ​ស្ទើរ​មិន​ដាច់​នៅ​ពេល​ចូលរួម​កម្មវិធី​នានា របស់​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ