ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​រ៉ា​ម​សារ​ ដែល​មាន​ជីវចម្រុះ​ជាង ​១៣០​ ប្រភេទ​អំពាវនាវ​ឱ្យ​អ្នក​ទេសចរទៅ​កម្សាន្ត

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ រ៉ា​ម​សារ​ ឬ​តំបន់ដីសើម គឺជា​តំបន់​ដែលពោ​ពេញ​ដោយ​ជីវចម្រុះ ​និង​មាន​សក្តានុពល ខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍​។ តំបន់​នេះ​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ជា​តំបន់​អេកូ​ទេសចរណ៍​ខ្នាត​អន្តរជាតិ​ទៀត​ផង​ ។ លោក​…

ខេត្តស្ទឹងត្រែង ​៖ រ៉ា​ម​សារ​ ឬ​តំបន់ដីសើម គឺជា​តំបន់​ដែលពោ​ពេញ​ដោយ​ជីវចម្រុះ ​និង​មាន​សក្តានុពល ខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍​។ តំបន់​នេះ​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ជា​តំបន់​អេកូ​ទេសចរណ៍​ខ្នាត​អន្តរជាតិ​ទៀត​ផង​ ។

លោក​ ឈួ​ន ឆ​ន អនុប្រធាន​កា​រិ​យា​ល័យ​តំបន់​រ៉ា​ម​សារ​ខេត្តស្ទឹងត្រែង បាន​ឱ្យដឹង​ថា តំបន់​ទេសចរណ៍ធម្មជាតិ​នោះ មាន​ជីវចម្រុះ ប្រមាណ​ជាង ​១៣០ ​ប្រភេទ​ ។ មាន​ប្រភេទ​សត្វ​កម្រ​ច្រើន​ប្រភេទ​ផង​ដែរ ដូច​ជា ក្អែកទឹក​រាប់​ម៉ឺន​ក្បាល ត្រ​យ៉ង​ច្រ​កុំ​ក ស សត្វ​កុក​ពាក់​អំបោះ ជាដើម ក្រៅពី​នោះ​ប្រភេទ​ល្មូ​ន ថនិកសត្វ​ច្រើន​ប្រភេទ​ដូច​ជា សត្វ​ភេ ។ ក្រៅពី​សត្វ​ស្លាប ល្មួ​ន ជីវចម្រុះ​ក្នុង​ទឹក នៅ​មាន​រុក្ខជាតិ​ព្រៃ​លិច​ទឹក ដែល​បញ្ចេញ​សម្រស់​ស្រស់​ប្លែក​ពី​តំបន់​ដ៏​ទៃ អប​ដោយ ហ្វូង​សត្វ​ស្លាប ហើរ​ដេញ​គ្នា​ទាំង​ហ្វូង​ៗ​ ។

លោក​ ឈួ​ន ឆ​ន បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​សក្តានុពល​ខាងលើ រ៉ា​ម​សារ​ក៏​នៅ​មាន​វាល​ខ្សាច់ ជា​ប្រភេទ​ខ្សាច់​ល្អ​ថែម​ទៀត ព្រោះ​វា​ចាំង​ពន្លឺ​ផ្លេក​ៗ​ដូច​គ្រាប់ពេជ្រ​ ឬ​មាស​អ៉ីចឹង​ ។​ ចំណែក​ទឹក​វិញ​គឺ​នៅ​រដូវប្រាំង​មាន​លក្ខណៈ​អំណោយផល​សម្រាប់​ភ្ញៀវ​ទេសចរ ព្រោះ​មាន​លក្ខណៈ​ថ្លា​ឆ្វេង​តែ​ម្តង ហើយ​បញ្ចេញ​ពណ៌​ខៀវស្រងាត់​មើលទៅ​ត្រជាក់​ភ្នែកមែនទែន ហើយ​ទឹក​ក៏​ត្រជាក់​ថែម​ទៀត​ ។

តាម​មន្ត្រី​នៅ​តំបន់​រ៉ា​ម​សារ​នេះ​គឺ​មាន​ប្រជុំ​កោះ​រហូត​ដល់​ជាង​ ៥០ ​កោះ ក្នុង​នោះ​កោះធំ​ៗ​មាន​ ៧ កោះ​ និង​មាន​ប្រជាជន​រស់នៅ​លើ​កោះ​ទាំងនោះ ដោយ​អា​ស្រ​យ័​ផល ធនធានធម្មជាតិ ដែល​មាន​លើ​កោះ​និង​ក្នុង​ទឹក​តាំងពី​បុ​រម​បុរាណ​រាង​មក ​។​ ​តំបន់​រ៉ា​ម​សារ​ នេះ​ជា​ជង្រុក​សម្រាប់​ត្រី​មេ​បន្ត​ពូជ​តាម​ដង​ទន្លេមេគង្គ​លើ ​។ ​ផ្តើម​ពី​នោះ​តំបន់​នេះ​ក៏​មាន​អន្លុង​សម្រាប់​ត្រី​បន្ត​ពូជ​ (​ពង កូន​)​ រហូត​ដល់​ ៩២ ​អន្លុង​ឯណោះ ហើយ​សុទ្ធ​សឹង​ជា​អន្លុង​ជ្រៅ​អំណោយផល​ដល់​ត្រី​សម្រាប់​ពង​កូន​ ។ ​តំបន់​រ៉ា​ម​សារ​ក៏​នៅ​មាន​ប្រជា​សហគមន៍​នេសាទ​រហូត​ដល់​ ២១ ​សហគមន៍​និង​សហគមន៍​អេកូ​ទេសចរណ៍​ចំនួន​ ២ ​រួម​ទាំង​ប្រជាពលរដ្ឋ​ចំនួន​ ២១ ​ភូមិ​ ។ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​ ។

តំបន់​រ៉ា​ម​សារ ​មិន​ទាន់​ប្រឈម​នូវ​ការ​គំរាមកំហែង ​ឬ​ក៏​ការ​បំផ្លិចបំផ្លាញ​ណាមួយ ​គួរ​ឱ្យ​កត់សម្គាល់​នៅ​ទ្បើ​យ​ទេ​ ។ ​អាជ្ញាធរ​ និង​មន្ត្រី​ពាក់ព័ន្ធ តែងតែ​ធ្វើការ​ផ្សព្វផ្សាយ អប់រំ ណែនាំជា​ប្រចាំ ជា​ពិសេស​ពលរដ្ឋ​បាន​យល់​ដឹង​និង​ចូលរួម​យ៉ាង​សកម្ម ក្នុង​កិច្ច​ការពារ​តំបន់​រាម​សាប​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​សហគមន៍​ជា​យូរអង្វែង​តទៅ ​។

ប្រជា​សហគមន៍​បាន​ធ្វើការ​អំពាវនាវ​ដល់​ភ្ញៀ​ទេសចរ​ជាតិ​ និង​អន្តរជាតិ អញ្ជើញ​ទៅ​សម្រាក​កម្សាន្ត លម្ហែ​កាយ ស្រូប​យក​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​នៅ​តំបន់​រ៉ា​ម​សារ ដែល​ជា​តំបន់​អេកូ​ទេសចរ​ខ្នាត​អន្តរជាតិ ​។ ប្រជា​សហគមន៍​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ដោយ​ភាព​រាក់ទាក់ រួសរាយ បំផុត​មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ខកចិត្ត​នោះ​ទ្បើ​យ ​។

សូម​ជម្រាប​ថា តំបន់​រ៉ា​ម​សារ​ ស្ថិត​នៅ​ក្នុង​ចន្លោះ​ស្រុក​ចំនួន ​៣ នៃ​ទឹកដី​ខេត្តស្ទឹងត្រែង រួម​មានស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ស្រុក​ថា​ទ្បា​បរិ​វ៉ា​ត់ ​និង​ក្រុង​ស្ទឹង​ត្រែង​ ។ ​ប៉ុន្តែ​ស្រុក​ដែល​មាន​ផ្ទៃដី​គ្របដណ្តប់​ច្រើន​ជាងគេ​ គឹ​ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ​យ័​ ៕

អត្ថបទសរសេរ ដោយ