ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំង ទទួលភ្ញៀវ​ទេសចរ​មក​លេង​កំសាន្ត​ជាង​៣៦​ម៉ឺន​នាក់​ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ខេត្តកំពង់ឆ្នាំង​បាន​ទទួលភ្ញៀវ​ទេសចរ​ជាង ៣៦ ម៉ឺន​នាក់ ដែល​បាន​ទៅ​លេង​កម្សាន្ត​នៅ​តាម​

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ខេត្តកំពង់ឆ្នាំង​បាន​ទទួលភ្ញៀវ​ទេសចរ​ជាង ៣៦ ម៉ឺន​នាក់ ដែល​បាន​ទៅ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ទូ​ទាំង​ខេត្ត ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា​នេះ ។

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ខេត្តកំពង់ឆ្នាំង​បាន​ទទួលភ្ញៀវ​ទេសចរ​ចំនួន ៣៦៥ ៣០០ នាក់ ដែល​បាន​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​១៤​កន្លែង ។ ទីកន្លែង​មាន​ភ្ញៀវ បាន​​ចូលរួម​លេង​កម្សាន្ត​ច្រើន​ជាងគេ គឺ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​ឯកឧត្តម​អភិបាលខេត្ត រៀបចំ​ឱ្យ​មាន​តំបន់​ត្រជាក់​លើ​កំណាត់​ផ្លូវ​ពី​ផ្សា​រលើ ទៅ​ផ្សារ​ក្រោម គឺ​មាន​ភ្ញៀវ​ចូលរួម​រយៈពេល ៣ ថ្ងៃ ចំនួន ១០២ ៤៨៥ នាក់ បន្ទាប់​មក​នៅ​រមណីយដ្ឋាន ទឹកធ្លាក់​ថ្ម​ក្រាល មាន​ភ្ញៀវ​ចំនួន ១៧ ៥៧៧​នាក់ និង រមណីយដ្ឋាន​ទឹកធ្លាក់​ស្រែ​អំពិល មាន​ចំនួន ១៦ ២៤២​នាក់ ។

លោក សេង សាលី ក៏​បាន​បញ្ជាក់​ដែរ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​ចូលរួម​លេង​កម្សាន្ត​នៅ​ឆ្នាំ​នេះ គឺ​មានការ​កើនឡើង​យ៉ាងច្រើន​ជាង​ឆ្នាំ​មុន​ៗ​លើកលែងតែ​២​ឆ្នាំ​កន្លង​ទៅ ដែល​ត្រូវ​បាន​បិទ​ប្រទេស ដោយសារ​តែ​កូ​វី​ដ​១៩​។

ដោយឡែក លោក សោ ភា ប្រធាន​សហគមន៍​ទេសចរណ៍ ទឹកធ្លាក់​ស្រែ​អំពិល បាន​ឲ្យ​ដឹង​ថា​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ចូលរួម​លេង​កម្សាន្ត​មាន​ចំនួន​តិច ដោយសារ​បញ្ហា​កត្តា​ផ្លូវ ។ យ៉ាងនេះ នៅ​តំរ​ម្មណី​ដ្ឋា​ន​ទឹកធ្លាក់​ស្រែ​ពិល មក​ដល់​ពេល​នេះ​បាន​កសាង​ខ្ចុ​ស សម្រាប់​ភ្ញៀវ​អង្គុយ​លេង​មាន​ចំនួន សរុប​ចំនួន ៣៦ កន្លែង ដោយ​គិត​ទាំង​តូច​ទាំង​ធំ និង​បាន​កសាង​បន្ទប់ទឹក​ថ្មី​មួយ​កន្លែង​មាន ៦ បន្ទប់ ចំណាយ​ថវិកា​ជាង ២ ពាន់​ដុល្លារ និង​ខ្លោងទ្វារ​ចូល​មួយ​កន្លែង​ចំណាយ​ថវិកា​ជាង ៣​ពាន់​ដុល្លារ ទាំងអស់ នេះ​គឺ​ដោយសារ​មាន​កិច្ច​ខិតខំ​ពី​លោក ម៉ឹង វិសាល​សុខ មេឃុំ​ក្តុល​សែន​ជ័យ និង​សហគមន៍ ដែល​បាន​ខិតខំ​សន្សំ​ថវិកា​បាន​ពី​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​។

គួរ​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ថ្ងៃ​ទី​៣ គឺ ថ្ងៃ​ទី​១៦ ខែមេសា ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​មន្ត្រីរាជការ​ចូលរួម​រាំ​លេង​កម្សាន្ត នៅ​តំបន់​ត្រជាក់​ពី​ចំណុច​ផ្សា​រលើ​ទៅ​ផ្សារ​ក្រោម ដោយ​ទទួល​បានការ​ស្វាគមន៍​ពី​ប្រជាពលរដ្ឋ​ជះ​ទឹក ប៉ាត​ម្សៅ​ក្នុង​ភាព​ស្និទ្ធស្នាល ដែល​ញ៉ាំង​ឱ្យ​បរិយាកាស​នេះ​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ