ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច ស្រី​ពេ​ជ ប្តូរ​មក​លេង​ម៉ូ​ដ​សក់​ខ្លី​រាសី​សិល្បៈ​ឡើង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​តូច ស្រី​ពេជ្រ​បាន​បោះ​ជំហាន​ចូល​ក្នុង​ពិភព​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​ឲ្យ​អ្នកដឹកនាំ​រឿង និង​បណ្តា​ម្ចាស់​ផលិតកម្ម​នានា​ពេញចិត្ត​ឱ្យ​ចូលរួម​សម្តែង​ជា​បន្តបន្ទាប់​។

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​តូច ស្រី​ពេជ្រ​បាន​បោះ​ជំហាន​ចូល​ក្នុង​ពិភព​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​ឲ្យ​អ្នកដឹកនាំ​រឿង និង​បណ្តា​ម្ចាស់​ផលិតកម្ម​នានា​ពេញចិត្ត​ឱ្យ​ចូលរួម​សម្តែង​ជា​បន្តបន្ទាប់​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​គឺ​ចាប់តាំងពី​តារា​ស្រី​ម្នាក់​នេះ​កាត់សក់​ខ្លី​យក​ស្ទីល​ប្លែក​មក ស្រាប់តែ​អាជីព​សិល្បៈ​របស់​នាង​កាន់តែ​មមា
ញឹក​ជាង​មុន ។ តូច ស្រី​ពេជ្រ អតីត​តារា​ម៉ូ​ដែល​ប្រចាំ​ក្រុម​អីុម៉ា របស់​លោក​គួ​ច ខេ​វិ​ន ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្រុម​របស់​ស្រី​ពេជ្រ ទទួល​បានការ​ពេញ​និយម​ពី​ទស្សនិកជន​ក្នុង​កម្មវិធី​«​រាត្រី​កម្សាន្ត​» របស់​ទូរទស្សន៍​ស៊ី​ធី​អិន​។​មក​ទល់​ពេល​នេះ​អតីត​តារា​ម៉ូ​ដែល​រាង​ខ្ពស់ សម្បុរ​ស្រអែម​រូប​នេះ​ក្លាយជា​គ្រូបង្ហាត់​ដើរ​ម៉ូ​ដ និង​ប្តូរ​អាជីព​មក​ជា​តារា​សម្តែង ហើយ​បាន​បង្ហាញ​ស្នាដៃ​ជា​បន្តបន្ទាប់​។ ភាគច្រើន​ស្រី​ពេជ្រ សម្តែង​ជា​តួ​ឆ្នាស​ឆ្នើម ។

តូច ស្រី​ពេជ្រ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា ចាប់តាំងពី​នាង​កាត់សក់​ខ្លី​មក​អាជីព​សិល្បៈ​របស់​នាង​កាក់កប​ជាង​មុន ដោយ​មាន​គេ​ហៅ​ថត​រឿង​ភាគ​បន្ត​គ្នា និង​ស្ប៉ត ធំ​ៗ​មួយ​ចំនួន​ទៀត ។ នេះ​ប្រហែលជា​នាង​មានមុខមាត់​ប្លែក​ពេល​ទុក​សក់​ខ្លី ។ នាង​ស្រឡាញ់​សក់​វែង ដូច្នេះ​ហើយ​ពេល​កាត់​ឲ្យ​ខ្លី​នឹក​ស្តាយ​ដែរ ។ ទោះជា​យ៉ាងណា​ក្តី មិត្តភក្តិ​ជា​ច្រើន​ជំរុញ​ផង​ទើប​នាង​កាត់​តែ​ម្តង​ទៅ ម្យ៉ាង​ឱ្យ​សម​មុខមាត់ ផង ។ ស្រី​ពេជ្រ​ចង់​មាន​អ្វី​ប្លែក​ក្នុង​ពិភព​សិល្បៈ​ទើប​សម្រេចចិត្ត​កាត់សក់​ខ្លី ហើយ​អ្នក​ណា​ក៏​ថា​ប្លែក និង​ស្រស់​ស្អាត​ជាង​មុន ។

តារា​ស្រី​ដែល​ចង់​តែ​សម្តែង​តួ​ឆ្នាស​តូច ស្រី​ពេជ្រ ឱ្យ​ដឹង​ថា ភាពយន្ត​ដែល​នាង​សម្តែង​កន្លង​មក​មានរឿង​«​វិ​ថី​នារី​» រឿង​«​វិស្សមកាល​មរណៈ​» រឿង​«​ស្នេហ៍​បញ្ច្រាសទិស​» រឿង «​ប្រពន្ធ​ក្រៅ​បេះដូង​» រឿង​«​សុបិន​យុវវ័យ​» រឿង​«​បំណុល​ប្រាក់​ជំពាក់​ស្នេហ៍​» និង​រឿង «​កូនស្រី​អ្នកនេសាទ​» ដើរតួ​ជា​ម្តាយ​តួឯក​ប្រុស​លោក អ៊ុ​ន សុធា តែ​ភាគច្រើន​នាង​គ្រង​បាន​តំណែង​តួ​កាច​ឆ្នាស ។ មិនតែប៉ុណ្ណោះ​ស្រី​ពេជ្រ​ទើបតែ​ចាប់​ឱកាស​បាន​ថត​ស្ប៉ត​ធំ​មួយ​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត ។

អ្នក​នាង​តូច ស្រី​ពេជ្រ និយាយ​ថា «​នាង​ខ្ញុំ​ពេញចិត្ត​នឹង​អ្វី​ដា​ែ​ល​ខ្លួន​អាច​កសាង​បាន​នៅ​ក្នុង​សិល្បៈ​តាំង​តែ​ពី​ដំបូង តាំង​តែ​ពី​កវែកកឆ្នាំង​ទោះ​លំបាក​បែប​ណា​ក្តី​នាង​ខ្ញុំ​នៅ​តែ​ស៊ូទ្រាំ​រហូត​ពេល​នេះ​នាង​ខ្ញុំ​អាច​ធ្វើ​ឲ្យ​គេ​ស្គាល់ បណ្តា​ម្ចាស់​ផលិតកម្ម​នានា​ពេញចិត្ត គឺ​នាង​ខ្ញុំ​រំភើប​បំផុត​។ ក្រៅពី​នេះ​នាង​ខ្ញុំ​នៅ​មាន​បណ្តា​មិត្តភក្តិ​ជិត​ស្និទ្ធ​ជា​ច្រើន​ទៀត​តែង​តែ​​ជួយ​លើកទឹកចិត្ត​គ្រប់​វិនាទី​ទាំង​សប្បាយ​ទាំង​មាន​បញ្ហា​នានា ក្នុង​សិល្បៈ​ដែល​អាច​ជា​ជំហាន​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ដើរទៅ​មុខ​បាន​។ តាម​រយៈ​ការ​បង្ហាញ​ស្នាដៃ​កន្លង​ទៅ​នៅ​តាម​បណ្តា​ខ្សែភាពយន្ត​នានា នាង​ខ្ញុំ​មិន​ភ្លេច​ចំពោះ​ទស្សនិកជន​នានា​ទាំងអស់​បាន​ជួយ​កែ​លម្អ​រាល់​ចំណុច​ខ្វះខាត​ដើម្បី​ឲ្យ​តារា នីមួយ​ៗ​ចេះ​វិ​វ​ឌ្ឍ​ខ្លួន​ផង​ដែរ ។ នាង​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ពង្រឹង​ស្នាដៃ​សម្តែង​ឲ្យ​ល្អ​បន្ត​ឡើង​ក្នុង​នាម​ជា​អ្នក​សម្តែង ដើម្បី​ចង់​បន្សល់​ទុក​ស្នាដៃ​ទាំងឡាយ​ដែល​កើត​ចេញពី​ការ​ស្រឡាញ់​សិល្បៈ​នេះ​ទុក​ទៅ​ថ្ងៃក្រោយ ឬ​ទុក​មើល​ពេល​ចាស់​ទៅ​គ្រាន់​រំលឹក​អ្វី​ដែល​យើង​បាន​ប្រឹងប្រែង​ក្នុង​មាគ៌​៌ា​សិល្បៈ​គ្រា​ដែល​នៅ​មាន​កម្លាំង​មាន​សម្រស់​» ៕