ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​យាម​ដី​បា.ញ់​ជា​ច្រើន​គ្រាប់ របួស​អ្នកស្រុក​២​នាក់

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

យុវជន​ម្នាក់​បាន​រង​របួស និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​ទាន់ ចំណែក​គោ​យន្ត​កន្ត្រៃ​ចំនួន​០២​គ្រឿង​វិញ រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្តង ខណៈ​ពេល​ដែល​ក្រុម​យោធា​ដែល​នៅ​យាម​ដី​មាន​ទំនាស់ បាន​ដក​កាំភ្លើង​បា.ញ់​ជា​ច្រើន​គ្រាប់ ខណៈ​ពេល

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​បាន​រង​របួស និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​ទាន់ ចំណែក​គោ​យន្ត​កន្ត្រៃ​ចំនួន​០២​គ្រឿង​វិញ រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្តង ខណៈ​ពេល​ដែល​ក្រុម​យោធា​ដែល​នៅ​យាម​ដី​មាន​ទំនាស់ បាន​ដក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់ ខណៈ​ពេល​ប្រជាពលរដ្ឋ​បើក​គោ​យន្ត​ដឹក​បង្គោលរបង ឆ្លង​កាត់មុខ​ស្នាក់​ការ​យាម​របស់​ពួក​គាត់​។ ហេតុការណ៍​បាញ់កាំភ្លើង​គំ​រា​.​ម និង​ប្រើ​ហិ​.​ង្សា​មក​លើ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​រង​របួស​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២២ នៅ​ចំណុច​ព្រៃ​សហគមន៍ (​ឧត្តម​ស្រែ​ពស់​) ស្ថិត​នៅ​ក្នុងភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២២ មាន​ករណី​ហិ​.​ង្សា​បង្ក​អោយ​មាន​របួស​ស្នាម និង​បាញ់​គំ​រា​.​ម​កំហែង ព្រមទាំង​បំផ្លិចបំផ្លាញ​គោ​យន្ត​ដឹក​ប​ង្កោ​ល​របង​ចំនួន​០២​គ្រឿង​នៅ​ចំណុច​ស្រែ​មួយ ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​បង្ក​ឡើង​ដោយ​យោធា​ជា​ច្រើន​នាក់​នៅ​ចាំ​ដី​ដែល​មាន​ទំនាស់ នៅ​ចំណុច​ស្រែ​ច្រាប ស្ថិត​ក្នុងភូមិ​ពោធិ៍​មាស ហើយ​ជន​បង្ក​នោះ​បាន​រត់គេច​ខ្លួន​បាត់ ក្រោយ​ពេល​បង្កហេតុ​រួច​។

ចំណែក​ជន​រង​គ្រោះ​មាន​ចំនួន​០២​នាក់ ទី​១- មានឈ្មោះ ស៊ី​ម ចំប៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ជា​អ្នកបើកបរ​គោ​យន្ត បាន​រង​របួស​ចំ​.​ក និង​ដាច់​ត្រចៀក​ខាងស្តាំ និង​ទី​២- មានឈ្មោះ ខឿន គា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា មិន​មាន​រង​របួស​នោះ​ទេ ព្រោះ​រត់គេច​ខ្លួន​រួច​ពី​ការ​ប្រើ​ហិ​.​ង្សា និង​បាញ់​គំ​រា​.​ម​របស់​កម្លាំង​ទាហាន​យាម​ដី ដោយ​បើក​គោ​យន្ត​ពីមុខ​ក្រោយ​គ្នា បណ្តាល​ឱ្យ​រង​ការ​ខូចខាត​គោ​យន្ត​ទាំងស្រុង ដោយ​ជន​បង្ក​ជា​យោធា​នោះ បាន​យក​កាំភ្លើង​បាញ់​បំបែក​កង់​គោ​យន្ត​ផ្នែក​ខាងក្រោយ កាត់​ខ្សែ​ពាន​គោ​យន្ត និង​យក​ដីខ្សាច់​ចាក់​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​គោ​យន្ត​ទាំង​ពីរ​គ្រឿង​ទៀត បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​២​គ្រឿង​ទាំងស្រុង​តែ​ម្តង​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ