ខេត្តព្រះសីហនុ ៖ មានសមិទ្ធផលជាច្រើនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការទទួលបងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិមកសម្រាកលេងលំហែកម្សាន្តក្នុងថ្ងៃឈប់សម្រាកពីការងារ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលកាន់តែខិតជិតមកដល់ ។

ជាមួយគ្នានេះ សូមជូនពរបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ សូមធ្វេីដំណេីរប្រកបដោយសុខ
សុវត្ថិភាព ប្រកបដោយភាពអធ្យាស្រ័យគ្នា និងការទទួលខុសត្រូវ ក្នុងការបេីកបរ និងពេលលេងកំសាន្ត ។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរកំពុងចាំត្រៀមទទួលស្វាគមន៍ ទេពធីតាព្រះនាម កិរិណីទេវី ដែលជារាជបុត្រីទី៥ នៃកបិលមហាព្រហ្មដែលយាងចុះមកនៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ ។

នៅតែប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃចូលឆ្នាំថ្មីហើយ ដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២២ ។






ចែករំលែកព័តមាននេះ