ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​អេកូ​ទេសចរណ៍​ព្រៃកោងកាង​ព្រែក​តា​សុខ​ត្រៀម​ស្វាគមន៍​អ្នកទេសចរ

3 ឆ្នាំ មុន
  • កោះកុង

៖ សហគមន៍​អេកូ​ទេស​ចរណ៍​ព្រៃកោងកាង​ព្រែក​តា​សុខ ស្ថិត​ក្នុង​សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ក្រោយ​ពី​ដាក់​ឲ្យ​ដំណើរ​ការ​ទទួលភ្ញៀវ​ទេសចរ​ចូល​លេង​កម្សាន្ត គឺ​បាន​ផ្ដល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន

ខេត្ត​ព្រះ​សីហ​នុ ៖ សហគមន៍​អេកូ​ទេស​ចរណ៍​ព្រៃកោងកាង​ព្រែក​តា​សុខ ស្ថិត​ក្នុង​សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ក្រោយ​ពី​ដាក់​ឲ្យ​ដំណើរ​ការ​ទទួលភ្ញៀវ​ទេសចរ​ចូល​លេង​កម្សាន្ត គឺ​បាន​ផ្ដល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២ ឯក​ឧត្តម គួ​ច ចំរើន អភិបាលខេត្ត បាន​ដឹកនាំ​ក្រុម​ការងារ​មន្ទីរ និង​អាជ្ញា​ធរ​ក្រុង ទៅ​ពិនិត្យ​មើល​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃកោងកាង ដែល​ជា​ធនធានធម្មជាតិ​ដ៏​ស្រស់បំព្រង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ ទៅ​លំហែ​កម្សាន្ត ។

មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ណែនាំ​ឱ្យ​លោក​ប្រធាន​សហ​គម​អេកូ​ទេសចរណ៍​ព្រៃ​ក​កោង​កាង​ព្រែក​តា​សុខ​ត្រូវ​ខិតខំ​កែ​ច្នៃ​តំបន់​នេះ​ឱ្យ​ក្លាយជា​តំបន់​ទេស​ចរណ៍​ដ៏​ទាក់ទាញ ព្រោះ​ទីតាំង​នេះ​សម្បូរ​ទៅ ដោយ​ព្រៃកោងកាង និង​ជីវចម្រុះ​ជា​ច្រើន​ប្រភេទ​ដែល​រស់នៅ​តាម​បែប​ធម្មជាតិ ។ ដូច្នេះ យើង​ត្រូវ​ចេះ​កែ​ច្នៃ​តំបន់​ព្រៃកោងកាង​ជា​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​ទេសចរ​បរទេស បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​-១៩​ស្ងប់ស្ងាត់​ទៅ​វិញ​នៅ​ពេល​ខាង​មុខ ។

ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់​ថា តំបន់​សហ​គម​ន៍​អេកូ​ទេសចរណ៍​នេះ នៅ​ពេល​ខាង​មុខ​ប្រែមុខមាត់​ថ្មី អាច​ជួយ​បង្កើន​ការងារ​ជូន​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​កោះ​ឱ្យ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ ដូច្នេះ យើង​ត្រូវ​រួម​គ្នា​ថែរក្សា​អ​នា​ម័​យ​បរិស្ថាន ពិសេស​រួម​គ្នា​អភិរក្ស​ព្រៃឈើ​ប្រកប​ដោយ​ចីរភាព ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត នៅ​តាម​បណ្តា​កោះ​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​កោះ​រ៉ុ​ង​របស់​យើង​កាន់តែ​ច្រើន​បន្ថែម​ទៀត នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ