ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ា​ម៉ា​ហា ប្រកាស​លក់​ម៉ូតូ​ម៉ូ​ដែល​ថ្មី Yamaha Sirius 2016 នៅ​លើ​ទីផ្សារ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​យ៉ា​ម៉ា​ហា ម៉ូ​ទ័​រ ខេ​ម​បូ​ឌា បាន​ប្រកាស​បញ្ចេញ​លក់​ម៉ូតូ​ម៉ូ​ដែល Yamaha Sirius ស៊េរី​ឆ្នាំ​២០១៦ នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ជា​ផ្លូវការ ព្រមទាំង​បាន​បង្ហាញ​ម៉ូតូ​យ៉ា​ម៉ា​ហា​ម៉ូ​ដែល​នេះ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​យ៉ា​ម៉ា​ហា ម៉ូ​ទ័​រ ខេ​ម​បូ​ឌា បាន​ប្រកាស​បញ្ចេញ​លក់​ម៉ូតូ​ម៉ូ​ដែល Yamaha Sirius ស៊េរី​ឆ្នាំ​២០១៦ នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ជា​ផ្លូវការ ព្រមទាំង​បាន​បង្ហាញ​ម៉ូតូ​យ៉ា​ម៉ា​ហា​ម៉ូ​ដែល​នេះ ជា​ច្រើន​គ្រឿង​ផង​ដែរ នៅ​តាម​សាខា​របស់​ខ្លួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២០ និង​២១ សីហា ២០១៦ នេះ នៅ​ក្រុមហ៊ុន​យ៉ា​ម៉ា​ហា ម៉ូ​ទ័​រ ខេ​ម​បូ​ឌា សាខា​បាក់​ទូក បាន​បង្ហាញ​ម៉ូតូ​ជា​ច្រើន​ម៉ូ​ដែល ជា​ពិសេស​បាន​បង្ហាញ​នូវ​ម៉ូ​ដែល​ថ្មី ទើប​ចេញ​លក់​លើ​ទីផ្សារ​សម្រាប់​អតិថិជន​អាច​សាកល្បង​ធ្វើតេស្ត​កម្លាំង​ម៉ាស៊ីន​របស់​វា​ផង​ដែរ ។

តំណាង​ក្រុមហ៊ុន​យ៉ា​ម៉ា​ហា​ម៉ូ​ទ័​រ ខេ​ម​បូ​ឌា បានអោយ​ដឹង​ថា Yamaha Sirius គឺជា​ស្រ​ឡាយ​នៃ​ម៉ូ​ដែល​មួយ​ចំនួន​របស់​ក្រុមហ៊ុន​យ៉ា​ម៉ា​ហា ដូច​ជា Yamaha Taurus ដែល​លោក​អ្នក​ធ្លាប់​បាន​ស្គាល់ និង​ប្រើប្រាស់​ក​ន្ល​មក​រួច​មក​ហើយ ។ ចំណែក Yamaha Sirius គឺជា​ប្រភេទ​ម៉ូ​ទ័​រដែ​ល​សាក​សម​បំផុត​សម្រាប់​បម្រើ​ការ​ប្រើប្រាស់​ជា​លក្ខណៈ​អាជីវកម្ម ដូច​ជា​ការ​ដឹក​ជញ្ជូន ឥ​វ៉ា​ន់​ធ្ងន់​ៗ ប្រកប​របរ​រត់​ម៉ូតូឌុប ឬ​ការ​អូស​រ៉ឺ​ម៉ក​កង់​បី​ជាដើម ព្រោះ Yamaha Sirius មាន​បូម​រឹង​មាំ ធន់​នឹង​ទំងន់​ដឹក រាង​តូច​ល្មមតែ​កម្លាំង​ម៉ាស៊ីន​ខ្លាំង ដែល​អាច​ប្រើ​ជា​កម្លាំង​អូស​ទាញ​បាន​យ៉ាង​ល្អ ។

បច្ចុប្បន្ន Yamaha Sirius មាន​ពីរ​ប្រភេទ គឺ​កាំ​បន្ទះ ហ្វ្រាំង​បូម និង​កាំ​រាយ ហ្វ្រាំង​ស្បែក ដែល​ជា​ជម្រើស​ល្អ​សម្រាប់​អតិថិជន ៕