ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករមានក្តីសង្ឃឹមខ្ពស់ ខណៈ​ម្រេចឆ្នាំនេះ​មានទីផ្សារ​ល្អ​ខ្លាំង​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តម្លៃ​ម្រេច​ដើមឆ្នាំ២០២២​មាន​ទីផ្សារ​ល្អធ្វើ​ឱ្យកសិករ​នៅ​ខេត្តមណ្ឌលគិរីមាន​ក្តី​រំពឹង​ខ្ពស់ ​នឹង​អាច​មាន​លទ្ធ​ភាព​​បន្ត​ការ​ថែទាំ​ដំណាំ​របស់​ខ្លួន ខណៈ​ដែល​កសិករ​មួយ​ចំនួន​បាន​បោះបង់​និង​កាប់​ម្រេច​ចោល ដោយសារ​ប៉ុន្មាន​ឆ្នាំ​នេះ​តម្លៃ​ម្រេច​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ។ កសិករ​ដាំ​ម្រេច​នៅ​ស្រុក​ពេ​ជ្រា​ដាបាន​ឲ្យ​ដឹង​ថា ម្រេច​របស់​គាត់​ឆ្នាំ​នេះ​បាន​ទិន្នផល​ល្អ ដោយ​អាច​ប្រមូល​ផល​បាន​ក្នុង​មួយ​ជន្លង់​ចាប់ពីមួយ​ទៅ​មួយ​គីឡូក្រាម​កន្លះ…

ខេត្តមណ្ឌលគិរី ៖ តម្លៃ​ម្រេច​ដើមឆ្នាំ២០២២​មាន​ទីផ្សារ​ល្អធ្វើ​ឱ្យកសិករ​នៅ​ខេត្តមណ្ឌលគិរីមាន​ក្តី​រំពឹង​ខ្ពស់ ​នឹង​អាច​មាន​លទ្ធ​ភាព​​បន្ត​ការ​ថែទាំ​ដំណាំ​របស់​ខ្លួន ខណៈ​ដែល​កសិករ​មួយ​ចំនួន​បាន​បោះបង់​និង​កាប់​ម្រេច​ចោល ដោយសារ​ប៉ុន្មាន​ឆ្នាំ​នេះ​តម្លៃ​ម្រេច​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ។

កសិករ​ដាំ​ម្រេច​នៅ​ស្រុក​ពេ​ជ្រា​ដាបាន​ឲ្យ​ដឹង​ថា ម្រេច​របស់​គាត់​ឆ្នាំ​នេះ​បាន​ទិន្នផល​ល្អ ដោយ​អាច​ប្រមូល​ផល​បាន​ក្នុង​មួយ​ជន្លង់​ចាប់ពីមួយ​ទៅ​មួយ​គីឡូក្រាម​កន្លះ សម្រាប់​ម្រេច​ស្ងួត​។

កសិករ​បន្ត​ថា គាត់​ស្ទើរតែ​បោះបង់​មុខរបរ​នេះ​ចោល​ទៅ​ហើយ ព្រោះតែ​បញ្ហា​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​ពេក ពោល​បាន​ត្រឹម​មួយ​គីឡូ​ក្រាម​៦​ពាន់​ទៅ​៧​ពាន់​រៀល​ប៉ុណ្ណោះ​ ក្នុង​គីឡូក្រាម​ស្ងួត​។​ តម្លៃ​នេះ​មិន​អាច​ឆ្លើយ​តប​ទៅ​និង​ការ​ចំណាយ លើ​ថ្លៃ​ថែទាំ កម្លាំង​ពលកម្ម​ឡើយ គឺ​តែងតែ​ខាត​ថ្លៃដើម​ជា​និច្ច​។

​តែ​ដោយសារ​បច្ចុប្បន្ន​នេះចំការ​ម្រេច​មាន​ចំនួន​ថយ​ចុះ ព្រោះ​ម្ចាស់​ចំការ​បាន​ប្តូរ​ទៅ​ដាំ​ដុះ​ណាំ​ផ្សេង​វិញ ដូច្នេះ ​ធ្វើ​ឲ្យ​ឈ្មួញ​តម្លើង​ថ្លៃ​ម្រេច​ជាង​ឆ្នាំ​កន្លង​មក​ទ្វេរ​មួយ​ជា​ពីរ​។ លោកព​លះ ថៅ​កែទិញ​ម្រេច​នៅ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​តម្លៃ​ម្រេច​បាន​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​២០២១ ដោយ​ម្រេច​ស្ងួត​លោក​ទទួល​ទិញ​ពី​កសិករ​មួយ​គីឡូក្រាម​តម្លៃ ១៥ ២០០៛ សម្រាប់​ម្រេច​ស្ងួត​។

លោក​ព​លះ ថា កាល​ឆ្នាំ​២០២១ ម្រេច​មាន​តម្លៃ​ត្រឹម​៦ ៨០០៛ ទៅ​៧ ០០០៛ តម្លៃ​នេះ​គឺ​លោក​បាន​ចុះ​ទិញ​ដល់​ចំការ​តែ​ម្តង​។
លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរីបាន​ឲ្យ​ដឹង​ថា ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ម្រេច​និង​ប្រមូល​ផល​សរុប​១ ៣០១​ហិ​កតា ទទួល​បាន​បរិមាណ​ផល​សរុប៣៥២០​តោន ហើយ​តម្លៃ ១៥ ០០០​រៀល​សម្រាប់​ម្រេច​ល្អ ៕

អត្ថបទសរសេរ ដោយ