ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នោះ! ឡួយត្រង់​ថា មេប៉ុស្តិ៍​ជា​អ្នក​​ឱ្យ​ខ្ចី​

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ មនុស្ស​៤​នាក់​ត្រូវ​ចាប់ខ្លួន និង​៣​នាក់​ជា​បក្សពួក​បាន​រត់គេច​ខ្លួន បន្ទាប់​ពី​មន្ត្រី​បរិស្ថាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​ស្វាយ និង​ប្រជា​ការពារ​ភូមិ ចុះ​បង្ក្រាប​កាលពី​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ២០១៦ ស្ថិត​នៅ​ព្រៃ​សហគមន៍​ភូមិ​វ៉ើ​ន​សៀន ឃុំ​អូ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បន្ទាប់​ពី​រក​ឃើញ​បាន​រក្សារ​ទុក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។

ខេត្តស្ទឹងត្រែង ៖ មនុស្ស​៤​នាក់​ត្រូវ​ចាប់ខ្លួន និង​៣​នាក់​ជា​បក្សពួក​បាន​រត់គេច​ខ្លួន បន្ទាប់​ពី​មន្ត្រី​បរិស្ថាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​ស្វាយ និង​ប្រជា​ការពារ​ភូមិ ចុះ​បង្ក្រាប​កាលពី​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ២០១៦ ស្ថិត​នៅ​ព្រៃ​សហគមន៍​ភូមិ​វ៉ើ​ន​សៀន ឃុំ​អូ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បន្ទាប់​ពី​រក​ឃើញ​បាន​រក្សារ​ទុក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់  ។

ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ​ឡេ​ង ណាត អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នែង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ២-​ឈ្មោះ​ឡុ​ង ប៊ុ​ន​ប៉ែង អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ៣-​ឈ្មោះ​នៃ ផែង អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង និង​៤-​ឈ្មោះ​លី សុខុម អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ស្វាយ​ថា ជនសង្ស័យ​៧​នាក់​បាន​ធ្វើ​ដំណើរ​តាម​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​កាត់​តាម​ព្រៃ​សហគមន៍​ភូមិ​វ៉ើ​ន​សៀន ដោយ​ភ្ជាប់​ជាមួយ​អាវុធ​ធុន​វែង​ចំនួន​៥​ដើម ក្នុង​នោះ​រួម​មាន​អាវុធ​ធុន​អាកា​៤៧​ចំនួន​៣​ដើម កាត់​ស្វាយ​មួយ​ដើម និង​អាវុធ​ប្រភេទ​ច្នៃ (​កា​បិ​ន​) ចំនួន​២​ដើម ។

ក្រុម​ជនសង្ស័យ​មាន​គ្នា​៧​នាក់ សុទ្ធ​សឹង​ជា​បុរស ខណៈ​ធ្វើ​ដំណើ​លើ​គោ​យន្ត​កន្ត្រៃ​រួម​គ្នា ប្រទះ​នឹង​កម្លាំង​សមត្ថកិច្ច​ឡោម​ព័ន្ធ​ជនសង្ស័យ  ក្នុង​ចំណោម​នោះ​៣​នាក់ បាន​ប្រះ​ខ្លួន​គេច​ចូល​ព្រៃ​បាត់ និង​ឃាត់ខ្លួន​ជាក់ស្តែង​៤​នាក់ រួម​ជាមួយ​វត្ថុ​តាង​អាវុធ​វែង​៥​ដើម និង​ក្បាល​ឆក់​ត្រី​២​គ្រឿង អា​គុយ​មួយ​គ្រឿង និង​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​។

ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​សាកសួរ​នៅ​កន្លែង​កើតហេតុ ហើយ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​នាំ​គ្នា​ទៅ​បរបាញ់​សត្វព្រៃ ដើម្បី​ចែក​គ្នា​ហូប ។ ពាក់ព័ន្ធ​ទៅ​នឹង​អាវុធ​ប្រភេទ​អាកា​៤៧​ចំនួន​៣​ដើម​ខាងលើ ពួក​គេ​ប្រាប់​ថា មាន​មួយ​ដើម ជា​របស់​លោក​ហាន មេ​ប៉ុស្តិ៍​ឃុំ​កោះ​ស្នែង​ឲ្យ​ខ្ចី ចំណែក​អាវុធ​ឯទៀត​មិ ន​ដឹង​បាន​មកពីណា​ទេ រោះ​ម្ចាស់​អ្នក​ប្រើប្រាស់​ចំនួន​៣​នាក់ បាន​រត់គេច​ខ្លួន ។

ទាក់ទិន​ករណី​នេះ សមត្ថកិច្ច​ជំនាញ​គួរ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឱ្យ​បាន​ហ្មត់ចត់ ទៅ​លើ​អាវុធ​ទាំងនោះ​ថា តើ​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​រក្សា​ទុក និង​បញ្ជា​ឲ្យ​ប្រើប្រាស់​អាវុធ​ទាំងនោះ ពួក​គេ​បាន​មក​ពី​ប្រភព​ណា ហើយ​អ្នក​ណា​ជា​អ្នក​ផ្តល់​ឱ្យ​ប្រើប្រាស់​ពិតប្រាកដ នេះ​បើ​ពួក​គេ​យក​ទៅ​ធ្វើ​សកម្មភាព​ឧក្រិដ្ឋ​អ្វី​ប្លន់​ប្រដាប់​អាវុធ​នោះ តើ​នឹង​មានរឿង​អ្វី​កើតឡើង ? ហើយ​សមត្ថកិច្ច​ដែល​ជា​មេ​ប៉ុស្តិ៍​ផ្តល់​អាវុធ​ឱ្យ​ពួក​គេ​ប្រើប្រាស់​នោះ តើ​និង​ត្រូវ​ផ្តន្ទាទោស​បែប​ណា ដើម្បី​ជា​ការ​ទូ​មាន​ដល់​មន្ត្រី​ឯទៀត?