រាជធានីភ្នំពេញ ៖ ការជួយរៀបចំអាកប្បកិរិយារបស់កូន គឺជាផ្នែកសំខាន់នៃការធ្វើជាឪពុកម្តាយ ហើយវាអាចជាការលំបាក ។ ខណៈពេលដែលពេលខ្លះវាអាចមានបញ្ហា គោលការណ៍សំខាន់ៗមួយចំនួនអាចជួយអ្នកបាន ៖
ឥរិយាបថគំរូ ៖ កុមាររៀនដោយមើលមនុស្សគ្រប់គ្នានៅជុំវិញពួកគេ ជាពិសេសឪពុកម្តាយរបស់ពួកគេ ។ នៅពេលអ្នកប្រើសុជីវធម៌ និងយុទ្ធសាស្ត្រដោះស្រាយល្អ អ្នកគឺកំពុងបង្រៀនកូនរបស់អ្នកឱ្យធ្វើដូចគ្នា ។

ធ្វើគំរូវិធីល្អដើម្បីស្ងប់ស្ងាត់ ៖ បង្រៀនកូនរបស់អ្នកឱ្យចេះរំងាប់អារម្មណ៍ពេលគេតូចចិត្ត ឬខកចិត្ត ។ ឧទាហរណ៍ ប្រសិនបើអ្នកមិនសប្បាយចិត្តនឹងការអង្គុយរង់ចាំក្នុងឡានពេលស្ទះចរាចរណ៍ អ្នកអាចនិយាយថា «ម៉ាក់ពិតជាពិបាកចិត្តណាស់ឥឡូវនេះ តោះជួយម៉ាក់ឱ្យស្ងប់ដោយដកដង្ហើមចូលឱ្យជ្រៅជាមួយម៉ាក់ចំនួន ១០ ដង» ។

បង្រៀនកុមារឱ្យនិយាយពីអារម្មណ៍ និងការគិតរបស់ពួកគេ ៖ ប្រសិនបើអ្នកពិតជាខកចិត្តនឹងកូនអ្នក អ្នកប្រហែលជាចង់និយាយថា «កូនកំពុងធ្វើឱ្យម៉ាក់ពិបាកហើយនៅពេលនេះ» ។ ជំនួសមកវិញ ចូរព្យាយាមបង្ហាញពីអារម្មណ៍ពិតរបស់អ្នក ៖ «ម៉ាក់ពិតជាខកចិត្តណាស់នៅពេលនេះ» ។ វិធីនេះបង្រៀនកុមារឱ្យនិយាយអ្វីដែលពួកគេមានអារម្មណ៍ ជំនួសឱ្យការនិយាយរិះគន់ ឬការឈឺចាប់ ។

អាកប្បកិរិយា និងការយកចិត្តទុកដាក់ ៖ ប្រសិនបើអ្នកដូចជាមនុស្សភាគច្រើន អ្នកនឹងទុកកូនរបស់អ្នកឱ្យនៅម្នាក់ឯង ប្រសិនបើពួកគេមានអាកប្បកិរិយាល្អ ប៉ុន្តែនៅពេលដែលកូនរបស់អ្នកប្រព្រឹត្តខុស អ្នកនឹងចាប់អារម្មណ៍ពួកគេ ។ ការធ្វើបែបនេះហាក់មានទំនោរទៅរកការថយក្រោយ ។ មធ្យោបាយដ៏ល្អបំផុតដើម្បីកែលម្អអាកប្បកិរិយាមិនល្អ គឺផ្តល់ការយកចិត្តទុកដាក់ឱ្យបាន ច្រើននៅពេលកូនអ្នកកំពុងធ្វើអ្វីមួយដែលអ្នកចូលចិត្ត ហើយដកការយកចិត្តទុកដាក់ ឬការចាប់កំហុសរបស់អ្នក នៅពេលដែលពួកគេកំពុងធ្វើអ្វីដែលអ្នកមិនចូលចិត្ត ។ មធ្យោ បាយងាយស្រួលក្នុងការបង្កើនអាកប្បកិរិយាល្អ គឺដោយការពិពណ៌នាអំពីអាកប្បកិរិយារបស់ពួកគេ និងសរសើរពួកគេនៅពេលពួកគេខិតខំប្រឹងប្រែងពិតប្រាកដ ។ វាអាចជារឿងពិបាកក្នុងការអនុវត្តទម្លាប់នេះ ប៉ុន្តែវាកាន់តែងាយស្រួល និងងាយស្រួលជាងមុននៅពេលអ្នកធ្វើវាម្តងហើយម្តងទៀត ។

វាស់ស្ទង់យកចិត្តទុកដាក់ ៖ នៅពេលដែលកុមារទទួលបានការយកចិត្តទុកដាក់ជាវិជ្ជមានគ្រប់គ្រាន់ពីអ្នក ពួកគេមិនចាំបាច់ធ្វើសកម្មភាពខុសឆ្គងផ្សេងទៀត ដើម្បីទទួលបានការយកចិត្តទុកដាក់នោះទេ ។ កុំភ្លេចផ្តល់ឱ្យកូនរបស់អ្នកនូវសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ឱ្យបានច្រើនពេញមួយថ្ងៃ និងជារៀងរាល់ថ្ងៃ ។ មធ្យោបាយងាយស្រួលបំផុតក្នុងការធ្វើនេះ គឺចំណាយពេលវេលាប្រកបដោយគុណភាពជាមួយពួកគេ ។ ការលេងជាមួយកូនរបស់អ្នកត្រឹមតែ ៥ នាទីនឹងដំណើរការបានល្អ ជាពិសេសបន្ទាប់ពីត្រឡប់មកពីធ្វើការ ឬបន្ទាប់ពីធ្វើកិច្ចការផ្សេងៗ ។ មធ្យោបាយមួយទៀត គឺការយកចិត្តទុកដាក់ចំពោះកុមារឱ្យមានអាកប្បកិរិយាល្អ ប៉ុន្តែមិនធ្វើឱ្យពួកគេរំខាន នៅពេលពួកគេកំពុងធ្វើវានោះទេ គឺអ្នកអាវប៉ះពួកគេថ្នមៗដោយក្តីស្រឡាញ់ ។ អ្នកអាចកាត់បន្ថយអាកប្បកិរិយាមិនល្អរបស់កូនអ្នកដោយមិនអើពើ ឬព្រងើយកន្តើយនឹងវា ប៉ុន្តែវាមានប្រសិទ្ធភាព លុះត្រាតែអ្នកផ្តល់ការយកចិត្តទុកដាក់ដល់កូនៗរបស់អ្នកចំពោះអាកប្បកិរិយាល្អរបស់ពួកគេផងដែរ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បើកវគ្គសិក្សាថ្មីសម្រាប់កម្មវិធីមត្តេយ្យ កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ចូលរៀនថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ និងបន្តទទួលចុះឈ្មោះសិស្សសម្រាប់កម្មវិធី ចំណេះទូទៅខ្មែរ ទី ១ ដល់ ទី ១២ ជារៀងរាល់ថ្ងៃ ។
សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សា យ៉ាងសម្បូរបែប ជាមួយនឹងប្រព័ន្ធ គ្រប់គ្រប់សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀន ជូនដល់មាតា បិតាសិស្ស និងសិស្សានុសិស្ស ក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សា របស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។
ចែករំលែកព័តមាននេះ