ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី​សា​អូឌីត សមាជិក ​G20 សហប្រតិបត្តិការ​ទេសចរណ៍​ជា​មួយ​កម្ពុជា

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រទេស​អា​រ៉ាប៊ី​សា​អូឌីត ​បាន​សន្យា​ថា ​នឹង​ជួយ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរ​នៅ​កម្ពុជា ​និង​ជំរុញ​ភ្ញៀវ​ទេសចរ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ខណៈ​ដែល​កម្ពុជា​ក៏​បាន​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​នៃ​ការ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួលភ្ញៀវ​ម៉ូ​ស្លី​ម​ផង​ដែរ ​។ ជាមួយ​គ្នា​នេះ​កម្ពុជា​ និង​អា​រ៉ា​ប៊ី​សា​អូ​ឌីត…

រាជធានីភ្នំពេញ ៖ ប្រទេស​អា​រ៉ាប៊ី​សា​អូឌីត ​បាន​សន្យា​ថា ​នឹង​ជួយ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរ​នៅ​កម្ពុជា ​និង​ជំរុញ​ភ្ញៀវ​ទេសចរ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ខណៈ​ដែល​កម្ពុជា​ក៏​បាន​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​នៃ​ការ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួលភ្ញៀវ​ម៉ូ​ស្លី​ម​ផង​ដែរ ​។

Picture

ជាមួយ​គ្នា​នេះ​កម្ពុជា​ និង​អា​រ៉ា​ប៊ី​សា​អូ​ឌីត នឹង​ព​ន្លឿ​ន​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ​។ ចំណែក​កម្ពុជា​ បាន​បង្ហាញ​ពី​គោលបំណង​ចង់​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ជំរុញ​ដល់​ការ​ផ្លាស់​ប្ដូរ​ចរន្ត​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ និង​ភ្ញៀវ​មក​ពី​ប្រទេស​ទី​បី​ ។

Picture

កា​រត​ភ្ជាប់​ជើងហោះហើរ​នេះ​អាច​ធ្វើ​ឡើង​តាម​ទម្រង់​ត្រីកោណ (​ភ្នំពេញ​-​ព្រះ​សីហ​នុ​-​សៀមរាប​) ឬ​តាម​ទម្រង់​ផ្ទាល់​រី​យ៉ា​ដ​-​ភ្នំពេញ​ ក៏​កាន់តែ​ប្រសើរ​ ។​ ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​ និង​អា​រ៉ា​ប៊ី​សា​អី​ឌីត បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​លោក​ សា​អូ​ដ អាល់ ស៊ូ​វេ​លី​ម​(Saud F.M.Al Suwelim) ឯកអគ្គរាជទូត​អា​រ៉ា​ប៊ី​សា​អី​ឌី​ត ។ អា​រ៉ា​ប៊ី​សា​អី​ឌីត បាន​ទទួលយក​សំណើ​របស់​កម្ពុជា ​។

Picture

លោក​ឯកអគ្គរាជទូត​បាន​ឱ្យដឹង​ថា នៅ​ក្នុង​ខែឧសភា​ខាង​មុខ​នេះ អា​រ៉ាប៊ី​សា​អូឌីត ​នឹង​ត​ភ្ជាប់​ជើងហោះហើរ​ពី​រដ្ឋធានី​រី​យ៉ា​ដ (Riyadh) មក​រាជធានី​បាងកក​ប្រទេស​ថៃ និង​ពី​រាជធានី​បាងកក​ មក​រាជធានី​ភ្នំពេញ ​ប្រទេស​កម្ពុជា​ ។ នៅ​ពេល​បើក​សម្ពោធ​ជើងហោះហើរ​ដំបូង​នោះ ក៏​នឹង​មានការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ទេសចរណ៍​អា​រ៉ាប៊ី​សា​អូឌីត​ មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ​ ។

ក្នុង​នាម​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ ជា​ប្រទេស​សមាជិក G20 រដ្ឋាភិបាល​បាន​ដាក់​ចេញ​ចក្ខុវិស័យ​ថា នៅ​ឆ្នាំ​ ២០៣០ ត្រូវ​ក្លាយជា​គោលដៅ​ទេសចរណ៍​ពិភពលោក​ដ៏​សំខាន់​មួយ ក្នុង​នោះ​អា​រ៉ា​ប៊ី​សា​អូឌីត​ ក៏​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​កម្ពុជា​ទៅ​ទស្សនា​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ខ្លួន​ផង​ដែរ​ ៕