ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រោះស្នេហ៍ពិត​! ​តារា Tik Tok ម្នាក់​លះបង់​ក្រលៀន​សង្គ្រោះ​ជីវិត​មិត្ត​ប្រុស ចុង​ក្រោយ​​រង​​ភាព​ឈឺចា.ប់​បំផុត

3 ខែ មុន

អា​មេ​រិ​ក ៖ រឿងរ៉ាវ​ស្នេហា​ដ៏​សែន​ជូរ​ចត់ និង​ឈឺចា.ប់​បំផុត​របស់​តារា Tik Tok ម្នាក់​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​សម្តែង​អារម្មណ៍​រំជួលចិត្ត​

អា​មេ​រិ​ក ៖ រឿងរ៉ាវ​ស្នេហា​ដ៏​សែន​ជូរ​ចត់ និង​ឈឺចា.ប់​បំផុត​របស់​តារា Tik Tok ម្នាក់​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​សម្តែង​អារម្មណ៍​រំជួលចិត្ត​យ៉ាង​ខ្លាំង​។ នេះ​បើ​តាម​ការ​ចេញ​ផ្សារ​ពី​គេហទំព័រ New York Post កាលពី​ពេល​ថ្មី​ៗ​នេះ​។

ថ្មី​ៗ​នេះ នាង Colleen Le បាន​ចែករំលែក​រឿងរ៉ាវ​ឈឺចា.ប់​បំផុត​ក្នុង​ជីវិត​នាង​នៅ​លើ​គណនី Tik Tok ដែល​បាន​កើតឡើង​កាលពី​៦​ឆ្នាំ​មុន​។ ដោយ​គ្រានោះ​នាង​លះបង់​គ្រប់យ៉ាង​ហ៊ាន​បរិច្ចាគ​ក្រលៀន ដើម្បី​សង្គ្រោះ​ជីវិត​មិត្ត​ប្រុស​ជាទី​ស្រលាញ់​របស់​ខ្លួន​។ នាង​អះអាង​ថា នៅ​ពេល​ពួក​គេ​ជួប​គ្នា​ដំបូង នាង​បានដឹង​ថា គេ​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​តាំងពី​អាយុ​១៧​ឆ្នាំ មាន​ន័យ​ថា​គេ​រស់នៅ​ដោយ​ត្រូវ​លាង​ឈាម និង​តម្រងនោម​។

នាង​និយាយ​ថា «​ខ្ញុំ​បាន​សម្រេចចិត្ត​ធ្វើតេស្ត​ដើម្បី​មើល​ថា តើ​អាច​ប្តូរ​ក្រលៀន​ឱ្យ​គេ​បាន​ដែរ​ឬ​អត់? ព្រោះ​ខ្ញុំ​មិន​ចង់​មើល​គេ​ស្លា​.​ប់​នោះ​ទេ​»​។ ហើយ​ជា​សំណាងល្អ​សម្រាប់​សង្សារ​មួយគូ​នេះ ដោយ​ការ​វះកាត់​ទទួល​បាន​ជោគជ័យ អ្នក​ទាំង​ពីរ​ក៏​ជា​សះស្បើយ​ពេញលេញ​។

នេះ​គឺជា​ផ្នែក​មួយ​ដែល​ពួក​គេ​រស់នៅ​យ៉ាង​មាន​សុភមង្គល ប៉ុន្តែ​វា​មិន​ទាន់​ចប់​ទេ ៧​ខែ​ក្រោយមក ខាង​ប្រុស​មិន​បានដឹង​គុណ ហើយ​ថែម​ទាំង​ផិតក្បត់​ទៀត​ផង ដោយ​គេ​បាន​ប្រាប់​នាង​ថា គេ​នឹង​ទៅ​ទីក្រុង Las Vegas សម្រាប់​ពិធីជប់លៀង​ទទួល​បរិញ្ញាបត្រ​ជាមួយ​មិត្ត​ភិ​ក្ត​។ ដូច​ពាក្យចាស់​ថា «​ត្រីងៀត​ឆ្លៀត​ពង​» មិត្ត​ប្រុស​នាង​បាន​ផិតក្បត់​នាង​។ ហើយ​ពួក​គេ​មានការ​ឈ្លោះប្រកែក​គ្នា​ជា​ច្រើន​លើក តែ​ទីបំផុត​នាង​បាន​អត់​ទោស និង​ផ្តល់​ឱកាស​ឱ្យ​គេ​ជា​លើក​ទី​២​។

លុះ​៣​ខែ​ក្រោយមក រឿង​ដ៏​សែន​វិប្បយោគ​ក៏​បាន​កើតឡើង បុរស​នោះ​បាន​សម្រេច​ផ្តាច់ទំនាក់ទំនង​ស្នេហ៍​​ គ្មានអាល័យ តាម​ទូរស័ព្ទ​។ Colleen អះអាង​ថា អតីត​មិត្ត​ប្រុស​នាង​បាន​និយាយ​ថា «​ប្រសិនបើ​យើង​មាន​និស្ស័យ​ជាមួយ​គ្នា នៅ​ទី​បញ្ចប់​ព្រះ​ជា​ម្ចាស់​នឹង​នាំ​យើង​ឱ្យ​ត្រឡប់​មក​ជួប​គ្នា​វិញ​»​។ ការ​បែកបាក់​គ្នា​របស់​អ្នក​ទាំង​ពីរ​កាន់តែ​ស្មុគស្មាញ​ខ្លាំង ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​ឈឺចា.ប់​បំផុត​គឺ​បុរស​រូប​នោះ​ប្រាប់​នាង​ថា «​អ្នក​បរិច្ចាគ​ក្រលៀន​របស់​អ្នក គ្រាន់តែ​ដើម្បី​មើលទៅ​អ្នកជា​មនុស្ស​ល្អ​តែ​ប៉ុណ្ណោះ​»​។

អ្នក​តាមដាន​វី​ដេ​អូ​នៅ Tik Tok ដែល​មាន​អ្នកគាំទ្រ​ប្រមាណ​ជា​១​ម៉ឺន​នាក់​របស់​នាង​បាន​សម្តែង​អារម្មណ៍​រំជួល​ចិត្តជា​ខ្លាំង​។ ហើយ​មាន​ម្នាក់​បាន​បញ្ចេញមតិ​ថា «​អ្នកមាន​បេះដូង​ធំ​បំផុត ហើយ​គេ​នោះ​មិន​បាន​មើលឃើញ​វា​ទេ នេះ​ជា​ការ​បាត់បង់​ដ៏​ធំ​របស់​គេ​»​។ ខណៈ​ម្នាក់​ទៀត​លើក​ឡើង​ថា «​គេ​ត្រូវ​ចាំ​ថា​ផ្នែក​មួយ​នៃ​អ្នក​នឹង​នៅ​ជាមួយ​គាត់​ជា​និច្ច​»​។

បើ​ទោះ​ឆ្លងកាត់​រឿងរ៉ាវ​ដ៏​សែន​ឈឺចា.ប់​បែប​នេះ​ក្តី ប៉ុន្តែ Colleen Le នៅ​តែ​បង្ហាញ​ភាពរឹងមាំ និង​កំពុង​សប្បាយ​រីករាយ​ជាមួយ​ជីវិត​នា​ពេល​បច្ចុប្បន្ន​របស់​នាង​៕

@colleeeniie

For those who are interested, follow me for more stories, my personal experience with kidney donation & more ? #fyp #foryoupage #foryourpage #fypシ #kidneydonation #kidneydonor #relationships

♬ umm.. yeah – andrew
Picture
Picture
Picture
Picture
Picture