រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ដួង ម៉ានិច បានចេញមុខលើកទឹកចិត្ត និងការពារនាង ជីមមី ដែលត្រូវបានមហាជនមួយចំនួនរិះគន់ទៅលើរូបភាពនាងដែលស្លៀកឈុតបុរាណនាពេលទៅលេងសមុទ្រ។ ពួកគេបានចាត់ទុកអ្វីដែលស្រីស្អាត ជីមមី បង្ហាញនេះ ជាទង្វើខុសឆ្គង ត្បិតសម្លៀកបំពាក់របស់នាង គឺមិនត្រូវនឹងទិដ្ឋភាពនៅមាត់សមុទ្រនោះឡើយ ខណៈពេលពួកគេគិតថា ជីមមី មិនចេះបែងចែកកាលៈទេសៈនៃការស្លៀកពាក់។
យ៉ាងណាក្តី ពាក់ព័ន្ធទៅនឹងការរិះគន់នេះ ត្រូវបានតារាសម្តែងនាង ដួង ម៉ានិច ចេញមុខការពារ និងបានវាយបកដោយពាក្យសម្តីទៅលើអ្នករិះគន់ទាំងអស់នោះវិញយ៉ាងចាស់ដៃ។
![Picture]()
បើតាមគណនេយ្យហ្វេសប៊ុកតារាសម្តែងនាង ដួង ម៉ានិច បានបង្ហោះសារថា កុំគិតច្រើនពេកអីណា កូន Jimmy Meng ម៉ាក់និច នៅជាមួយកូនណា ។ នាងថា ព្រោះតែស្រលាញ់ ទើបយើងស្លៀកពាក់ មិនថាកន្លែងការងារ ឬទីណាក៏ដោយ អ្នកឯងកុំពូកែទើសគេពេក ឈប់បានឈប់ទៅ មុននឹងនិយាយអោយគេ ធ្វើខ្លួនឯងអោយល្អសិនទៅ។
ដោយឡែកសម្រាប់ស្រីស្អាត ជីមមី វិញ ក៏បានធ្វើការឆ្លើយតបទៅកាន់អ្នករិះគន់នាងតាមរយៈសារបង្ហោះតាមហ្វេសប៊ុកថា ពិសោធន៍ហើយៗ ពពួកដែលស្អប់អ្នក នឹងច្រណែនអ្នក ទោះអ្នកធ្វើអ្វីក៏នៅតែមិនត្រូវសម្រាប់វា, ព្រោះពួកហ្នឹង និងពេលខ្លះវាបិទភ្នែកបិទខួរ ហាតែមាត់ទេ, វាអត់គិតហេតុផលអីទាំងអស់ វាគិតតែហាមាត់ជំទាស់ ។ ហើយពួកអស់ហ្នឹង ភាគច្រើនគឺវានៅផ្នែកបាតក្រោមៗនៃសង្គម ។ ពពួកអស់នោះ មានចេតនាអាក្រក់ ចង់តែទាញអ្នកទម្លាក់ឱ្យទៅដល់លំដាប់ពួកវា ។
![Picture]()
នាងបញ្ជាក់ថា មនុស្សដែលស្រលាញ់អ្នក ពេលខ្លះទោះអ្នកធ្វើមិនត្រូវ ក៏គាត់នៅតែព្យាយាមស្វែងរកពាក្យនិយាយណែនាំអ្នក ព្យាយាមយល់ពីហេតុផលរបស់អ្នក ថ្នាក់ថ្នមកាយវិការ និងពាក្យសំដីដើម្បីឲ្យអ្នកយល់ពីចិត្តគំនិតរបស់គាត់។ មនុស្សបែបនោះមានចេតនាល្អ , មនុស្សបែបនោះមានការចេះដឹងខ្ពស់, ភាគច្រើនមនុស្សបែបនោះតែងតែដឹងពីរបៀបរបបជានិច្ច ហើយមានចិត្តចង់ណែនាំអ្នកអោយដើរក្នុងផ្លូវល្អ។
នាងថា បែងចែកឲ្យដាច់ថា អ្នកជ្រើសរើសធ្វើតាមអ្នកណា បុគ្គលថ្លៃថ្នូរខ្ពង់ខ្ពស់ , នឹងពពួកបាតក្រោមហាមាត់ បិទភ្នែកបិទខួរ លក់ការ៉េមក្នុងអណ្ដូង មិនយល់ពីការចូលសង្គម៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ