ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ការងារ​មួយ​ចំនួន ​និង​សហការ​សម្រាប់​ការ​អភិវឌ្ឍ​ក្រុង​សៀមរាប​-​អង្គរ

2 ឆ្នាំ មុន
  • សៀមរាប

លោក ពៅ ពិសិដ្ឋ អភិ​បាល​រង​ខេត្ត មាន​ប្រសាសន៍​ថា សៀមរាប​ជា​ខេត្ត​ទី​១​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន
រៀបចំ​គម្រោង​ផែនការ​យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​ច្បាស់ លាស់​និង​ពិតប្រាកដ ក្នុង​ការ​

ខេត្តសៀមរាប ៖ លោក ពៅ ពិសិដ្ឋ អភិ​បាល​រង​ខេត្ត មាន​ប្រសាសន៍​ថា សៀមរាប​ជា​ខេត្ត​ទី​១​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន
រៀបចំ​គម្រោង​ផែនការ​យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​ច្បាស់ លាស់​និង​ពិតប្រាកដ ក្នុង​ការ​អភិ​វ​ឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព ពី​ឆ្នាំ​២០២១​ដល់ ឆ្នាំ​២០៣៥ តាម​រយៈ​យន្តការ​ចំនួន​៧​ចំណុច រួម​មាន ៖

១-​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ខេត្តសៀមរាប
២-​យុ​ទ្ឋ​សាស្ត្រ​វិនិយោគ​ទេសចរណ៍​និង​អភិវឌ្ឍន៍​របៀង​ទេសចរណ៍​ថ្មី​ៗ
៣-​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ទីផ្សារ ការ​ផ្សព្វផ្សាយ និង​កា​រត​ភ្ជាប់​ទេសចរណ៍​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ពិភពលោក
៤-​ពង្រឹង​និង​ពង្រីក​គុណភាព និង​តួនាទី​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍
៥-​ការងារ​គ្រប់គ្រង​បរិស្ថាន
៦-​ការ​ស្តារ​និង​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង
៧-​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប ។

លោក ពៅ ពិសិដ្ឋ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​សាកល​វិទ្យាល័យ​ឥន្ទ្រ​វិជ្ជា ស្ថិត​ក្នុង​ក្រុង​សៀមរាប ។ លោក​អភិបាលរង​ខេត្ត ថ្លែង​ទៀត​ថា ក្នុង​ចំណោម​យុ​ទ្ទ​សាស្ត្រ​ទាំង​៧​នេះ មាន​យុទ្ធសាស្ត្រ​តូច​ៗ​ចំនួន​៤៦ និង​សកម្មភាព​អនុវត្ត​ចំនួន​១៥១​ទៀត ដែល​បាន​កំណត់​រយៈពេល​នៃ​ការ​អនុវត្ត​ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង ។ សម្រាប់​ខេត្ត​សៀមរាប គឺជា​ខេត្ត​ទេសចរណ៍​អន្តរជាតិ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​សកល​លើ​ការ​អភិរក្ស និង​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ​ដោយ​ផ្តល់​ជូន​នូវ​ធនធាន​ទេសចរណ៍ និង​ភាព​ទាក់ទាញ​ជា​ច្រើន​ទៀត ។

នេះ​ជា​បំណងប្រាថ្នា​របស់​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​ខេត្តសៀមរាប ដោយ​ធានា​បាន​នូវ​ផលប្រយោជន៍​សង្គម​-​សេដ្ឋកិច្ច​ជា​អតិបរមា​ពី​វិស័យ​ទេសចរណ៍ ពោល​គឺ​តំបន់​ប្រវត្តិសាស្ត្រ​អន្តរ​តំបន់​ទីក្រុង​ដែល​នៅ​ជាប់​ស្ទឹង​សៀមរាប តំបន់​ទន្លេសាប ឧទ្យាន​ជាតិ​ភ្នំ​គូលែន និង​តំបន់​ជនបទ​ដែល​ជា​គោលដៅ​ទេសចរណ៍ ត្រូវ​តែ​ភ្ជាប់​ជាមួយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ នៅ​តាម​បណ្តា​មួយ​ចំនួន​ដែល​សម្បូរ​ទៅ​ដោយ​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ។

លោក​អភិបាលរង​ខេត្ត​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ទៀ សីហា​ អភិបាលខេត្ត តាម​រយៈ​សមាគម​ក្រុង​និយាយ​ភាសា​បារាំង បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុមការងារ​បច្ចេកទេស​នៃ​ប្រទេស​បារាំង លើ​គម្រោងការ​គ្រប់គ្រង​កាក​សំណល់ និង​​ប្រព័ន្ធ​ទឹក​កខ្វក់ និង​គម្រោង​បង្កើត​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​នៅ​ភូមិ​កន្ត្រក ដែល​អាច​ទាញ​យក​កាក​សំណល់​ចេញពី​លូ​ទឹក​ស្អុយ ដើម្បី​ទាញ​យក​កាក​សំណល់​ទាំង​នោះ​កែ​ច្នៃ​ទៅ​ជា​ជីសរីរាង្គ សម្រាប់​ជួយ​ដល់ក​សិ​ករ​យក​ទៅ​ប្រើប្រាស់​នៅ​តាម​កសិដ្ឋាន​ដាំ​បន្លែ និង​រុក្ខជាតិ​គ្រប់​ប្រភេទ ។ យើង​អាច​ទទួល​ទិន្នផល​បាន​ប្រមាណ​៥០០​តោន​ក្នុង​មួយ​ឆ្នាំ ដែល​តាម​ការ​សិក្សា ក្នុង​មួយ​ឆ្នាំ​កាក​សំណល់​ក្នុង​លូ​នោះ​មាន​ចំនួន​១២.៧៧៥​ម៉ែត្រត្រីគុណ ។

បន្ថែម​ពី​នេះ រដ្ឋបាល​ខេត្ត​ក៏​បាន​ជជែក​ពិភា​ក្សា​ជាមួយ​ប្រតិភូ​នៃ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន លើ​គម្រោង​ទីក្រុង​វៃឆ្លាត​ផង​ដែរ ដោយ​បាន​ពិនិត្យ​ពិភាក្សា​ការ​ចាប់ផ្តើម​សិក្សា​លើ​គម្រោង​ទីក្រុង​វៃឆ្លាត​(Smart City in SiemReap) ដែល​ជា​គោលដៅ​អភិវឌ្ឍន៍​ក្រុង​សៀមរាប​ឱ្យ​ក្លាយជា​ទីក្រុង​ទំនើប ដើម្បី​មាន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​ទីក្រុង​នានា ទាំង​នៅ​ក្នុង​តំបន់ និង​នៅ​លើ​សកលលោក ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២​កន្លង​ទៅ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ដោយ​បញ្ជាក់​ថា ដោយ​​មានការ​ឯកភាព​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​រាជ​រដ្ឋាភិបាល ទីក្រុង​ទេសចរណ៍​ឆ្នើម​របស់​កម្ពុជា​ចំនួន​៣​រួម​មាន ទីក្រុង​បាត់ដំបង ទីក្រុង​ព្រះ​សីហ​នុ និង​ទីក្រុង​សៀមរាប បាន​ចូលរួម​ប្រឡង​ប្រណាំង ហើយ​ទទួល​បាន​ជ័យ​លា​ភី​ជាទី​ក្រុងទេសចរណ៍​ស្អាត​អាស៊ាន​​លើក​ទី​៣ ក្នុង​សុពល​ភាព​ឆ្នាំ ២០២២-២០២៤ ។ ជ័យ​លា​ភី​នេះ គ្រោង​នឹង​ប្រគល់​នៅ​ក្នុង​ពិធី​ប្រគល់​ជ័យ​លា​ភីរង្វាន់​ទេស​ចរណ៍​អាស៊ាន នា​ឱកាស​វេទិកា​ទេស​ចរណ៍​អាស៊ាន ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះ​សីហ​នុ ។មាន​លក្ខខណ្ឌ​ចំនួន​៤ ដែល​ត្រូវ​ទទួល​បាន​វិញ្ញា​បនបត្រ​ទទួលស្គាល់​កម្រិត​អន្តរជាតិ រួម​មាន វិស័យ​ទេសចរណ៍​វៃឆ្លាត វិស័យ​ដឹក​ជញ្ជូន​ចល័ត​វៃឆ្លាត វិស័យ​សន្តិសុខ​វៃឆ្លាត និង​វិស័យ​​គ្រប់គ្រង​បរិស្ថាន​សំណល់​រឹង​រាវ​វៃឆ្លាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ