ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សំណាង វិចិត្រករ​វ័យក្មេង​ប្រសូត​ពី​សមាគម​រៃ​យំ ស្នាដៃ​រស់​រវើក​កំពុង​ទាក់ទាញ​បានការ​គាំទ្រ​ដោយ​គូររូប​ពិត

15 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឡុ​ង សំណាង ក្នុង​វ័យ​១៩​ឆ្នាំ រស់នៅ​ជាមួយ​ម្ដាយ​ជា​ស្ដ្រីមេម៉ាយ​មាន​បងប្អូន​៦​នាក់ សុទ្ធតែ​ប្រុស​ទាំងអស់ ហើយ​លោក​ជា​កូន​ទី​៥​នៅ​ក្នុង​គ្រួសារក្រីក្រ រស់នៅ​ភូមិ​សន្សំ​កុសល​ទី​២ សង្កាត់ បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
លោក​ឡុ​ង សំណាង បាន​ក្លាយជា​វិចិត្រករ​ដ៏​ចំណាន​ម្នាក់​មាន​ជំនាញ​ខាង​គូរគំនូរច្រើន​ប្រភេទ ​ដូច​ជា​គំនូរ ស​-​ខ្មៅ គំនូរ​ប្រើ​ទឹក ថ្នាំ​ពណ៌​រលោង និង​ទឹក​ថ្នាំ​ពណ៌​បៀក​ជាដើម​។ រាល់​ស្នាដៃ​គំនូរ​របស់​លោក​មានលក្ខណៈ​រស់​រវើក​គួរ​ឱ្យ​ចាប់ចិត្ដ​ ដិតអារម្មណ៍​។ លោក​ឡុ​ង សំណាង និយាយឱ្យ​ដឹង​ថា ដោយសារ​តែ​លោក​មាន​និស្ស័យស្រលាញ់​សិល្បៈ​គំនូរ​តាំងពី​កំណើត​មក ពេលដឹងក្ដី​លោក​តែងតែ​គូរ​លេង​នៅ​លើ​ក្រដាសសៀវភៅ ផ្ទាំង​ថ្ម ឬ​ជញ្ជាំង​របង​នៅ​ពេលទំនេរ​។ ពេល​លោក​មាន​អាយុ​១៤​ឆ្នាំ​បាន​ទៅសុំ​គេ​រៀន​គូរគំនូរ​តាម​និស្ស័យ​របស់​ លោកនៅ​សមាគម​រៃ​យំ​ជាមួយ​លោកគ្រូ​ចាន់ នឹង វិ​ន រយៈពេល​៤​ឆ្នាំ ។ លោក​រៀន​គូរគំនូរតាម​ក្បួនខ្នាត​ត្រឹមត្រូវ​ជាប់​ចំណាត់ថ្នាក់​លេខ១​រាល់​ខែ រាល់​ឆ្នាំ​ក្នុង​ជំនាញ​គំនូរ​មើលឃើញ គូរ​លឿន គំនូរ​តាម​ការ​ស្រមើស្រមៃ គំនូរ តាម​រូបថត គំនូរទេសភាព​ជាដើម​។

រាជធានី​ភ្នំពេញ ៖ លោក​ឡុ​ង សំណាង ក្នុង​វ័យ​១៩​ឆ្នាំ រស់នៅ​ជាមួយ​ម្ដាយ​ជា​ស្ដ្រីមេម៉ាយ​មាន​បងប្អូន​៦​នាក់ សុទ្ធតែ​ប្រុស​ទាំងអស់ ហើយ​លោក​ជា​កូន​ទី​៥​នៅ​ក្នុង​គ្រួសារក្រីក្រ រស់នៅ​ភូមិ​សន្សំ​កុសល​ទី​២ សង្កាត់ បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
លោក​ឡុ​ង សំណាង បាន​ក្លាយជា​វិចិត្រករ​ដ៏​ចំណាន​ម្នាក់​មាន​ជំនាញ​ខាង​គូរគំនូរច្រើន​ប្រភេទ​ដូច​ជា​គំនូរ ស​-​ខ្មៅ គំនូរ​ប្រើ​ទឹក ថ្នាំ​ពណ៌​រលោង និង​ទឹក​ថ្នាំ​ពណ៌​បៀក​ជាដើម​។ រាល់​ស្នាដៃ​គំនូរ​របស់​លោក​មានលក្ខណៈ​រស់​រវើក​គួរ​ឱ្យ​ចាប់ចិត្ដ​ដិតអារម្មណ៍​។ លោក​ឡុ​ង សំណាង និយាយឱ្យ​ដឹង​ថា ដោយសារ​តែ​លោក​មាន​និស្ស័យស្រលាញ់​សិល្បៈ​គំនូរ​តាំងពី​កំណើត​មក ពេលដឹងក្ដី​លោក​តែងតែ​គូរ​លេង​នៅ​លើ​ក្រដាសសៀវភៅ ផ្ទាំង​ថ្ម ឬ​ជញ្ជាំង​របង​នៅ​ពេលទំនេរ​។ ពេល​លោក​មាន​អាយុ​១៤​ឆ្នាំ​បាន​ទៅសុំ​គេ​រៀន​គូរគំនូរ​តាម​និស្ស័យ​របស់​លោកនៅ​សមាគម​រៃ​យំ​ជាមួយ​លោកគ្រូ​ចាន់ នឹង វិ​ន រយៈពេល​៤​ឆ្នាំ ។ លោក​រៀន​គូរគំនូរតាម​ក្បួនខ្នាត​ត្រឹមត្រូវ​ជាប់​ចំណាត់ថ្នាក់​លេខ១​រាល់​ខែ រាល់​ឆ្នាំ​ក្នុង​ជំនាញ​គំនូរ​មើលឃើញ គូរ​លឿន គំនូរ​តាម​ការ​ស្រមើស្រមៃ គំនូរ តាម​រូបថត គំនូរទេសភាព​ជាដើម​។

លោក​ឡុ​ង សំណាង​ឱ្យ​ដឹង​ថា សព្វថ្ងៃ ក្រៅពី​សិក្សា​នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន រ៉ា​នី ផ្សារ​ដើម​ថ្កូវ ថ្នាក់​ទី​១០ លោក​ឆ្លៀតពេលទំនេរ​នៅផ្ទះ​គូរគំនូរ​ឱ្យ​គេ​តាម​ការ​ចង់បាន​របស់​អតិថិជន ។ រាល់​ចុង​សបា្ដហ៍ រាល់​រាត្រី​ថ្ងៃ​សុក្រ សៅរ៍ អាទិត្យ លោក​បានទៅ​គូរគំនូរ​នៅ​ផ្សារ​រាត្រី ក្បែរ​ផ្សារ​ចាស់ ។ រាល់​សបា្ដហ៍​តែងតែមាន​គេ​ផ្ដល់​ឱកាស​ឱ្យលោក​គូរ​មិន​ដាច់​ទេ ហើយ​ថវិកា​ដែល​បាន ពី​គូរគំនូរ​មួយ​ផ្នែក​លោក​ជួយ​ដល់​ម្ដាយ​ជា ស្ដ្រី​មេម៉ាយ​ចិញ្ចឹម​កូន​៦​នាក់ រួម​ទាំង​លោកផង និង​មួយ​ផ្នែក​ទៀត​យក​ទៅ​ទិញ​សំភារគូរ​បន្ដ ។ សល់​កំរៃ​បន្ដិចបន្ដួច លោក​សន្សំទុកសំរាប់​ត្រៀម​បន្ដ​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ ព្រោះ​លោក​ចង់​សិក្សា​ឱ្យ​បាន​ខ្ពង់ខ្ពស់​។

លោក​សំណាង និយាយ​ថា ម្ដាយ​របស់លោក​ឈ្មោះ​សាយ វ​ន្ថា អាយុ​ជាង​៥០​ឆ្នាំ ជា​កម្មការិនី​កាត់ដេរ ចំណែក​ឪពុក​របស់លោក​បាន​ស្លាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ​គាត់​រត់​ម៉ូតូឌុប​ត្រូវ​ចោរប្លន់​សំលាប់ ។ លោក ឡុ​ង សំណាង និយាយ​ថា បើ​លោកមាន​លទ្ធភាព លោក​នឹង​បន្ដ​សិក្សា​ផ្នែកសិល្បៈ​គំនូរ​ឱ្យ​កាន់តែ​ខ្ពស់​ជាង​នេះ និង​ចង់រៀន​សិល្បៈ​ចំលាក់​មួយ​ផ្នែក​ទៀត ។ នៅពេល​សន្សំ​ប្រាក់​បាន​គ្រប់គ្រាន់​នោះ​លោក មាន​បំណង​ចង់​បើក​កន្លែង​គូរគំនូរ​តូច​មួយ ដើម្បី​រក​ប្រាក់​ជួយ​ផ្គត់ផ្គង់​ដល់​ម្ដាយ​វ័យចំណាស់​ដែល​មានការ​ខ្វះខាត​ក្នុង​ជីវភាពគ្រួសារ និង​សំរាប់​បន្ដ​ការ​សិក្សា​។ ម្យ៉ាង​វិញទៀត បើ​មាន​លទ្ធភាព លោក​ចង់​បើក​ក្លឹ​បតូច​មួយ​សំរាប់​ផ្ទេរ​ចំណេះដឹង​បណ្ដុះបណ្ដាលដល់​កុមារ​កំព្រា​ក្រីក្រ​ដែល​មាន​និស្ស័យស្រលាញ់​សិល្បៈ​គំនូរ​ដើម្បី​ឱ្យ​ពួក​គេ​រួច​ផុតពី​ការ​ដើរ​លេង​ភ្លើតភ្លើន សេព​ថ្នាំ​ញៀន​នាំឱ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ និង​ខូចអនាគត​ខ្លួនឯង​ទៀត​ផង​។

វិចិត្រករ​វ័យក្មេង​រូប​នេះ​ពិតជា​គូរគំនូរបាន​ល្អ​ស្អាត ហើយ​បើ​គូររូប​មនុស្ស គឺ​ដូច​បេះ បិទ ដូច​ជា​សព្វ​ថ្ងៃនេះ​មាន​គេ​ឱ្យ​លោក​គូរ រូប​លោក ព្រាប សុវត្ថិ លោក​ឆ​ន សុវណ្ណ​រាជ លោក ខេមរៈ សេរី​មន្ដ និង​កញា សុខ ពិសី ជាដើម​មើលទៅ​ដូច​រូបថត ៕