រាជធានីភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៥មក មហោស្រពភាពយន្ត បានរៀបចំនៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវភាពយន្តជាច្រើនប្រកបដោយគុណតម្លៃ សម្រាប់ប្រជាពលរដ្ឋកម្ពុជាបានទស្សនា និងសិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ការរស់នៅរបស់ប្រជាជនជប៉ុន ។
រូបភាព៖ ស្រី គំនិត ក្រៅពីការចាក់បញ្ចាំងភាពយន្ត ប្រទេសជប៉ុនក៏បានចូលរួមចំណែកសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញភាពយន្តជូនដល់ផលិតករ និងអ្នកបច្ចេកទេសភាពយន្តកម្ពុជា តួយ៉ាងប៉ុន្មានខែចុងក្រោយនេះ ក្រោមកិច្ចសហរវាងមូលនិធិជប៉ុន ការិយាល័យអាស៊ីភ្នំពេញ និងនាយកដ្ឋានសិល្បភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការឈូករ័ត្នបានបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរអត្ថបទភាពយន្ត ជំនាញថត ជំនាញកាត់តដំឡើងរូប ព្រមទាំងជំនាញយកសំឡេង ជូនដល់សិក្ខាកាមដែលជាយុវជនកម្ពុជាផងដែរ ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ រូបភាព៖ ស្រី គំនិតក្នុងឱកាសបើកមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២២ នាថ្ងៃទី១៤ ខែមករា កន្លងទៅនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លៃងថា៖ «ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជានិងមូលនិធិជប៉ុន ការរិយាល័យអាស៊ីភ្នំពេញ ដែលបានផ្តួចផ្តើមគំនិតរៀបចំមហោស្រពភាពយន្តជប៉ុននៅក្នុងរាជធានីភ្នំពេញ។ ជប៉ុន គឺជាប្រទេសមួយ ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងការដំណើរការស្វែងរកសន្តិភាព ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា» ។
រូបភាព៖ ស្រី គំនិត លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបន្តថា៖ «ក្រសួងវប្បធម៌ចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តជប៉ុននេះ គឺជាការជួយជំរុញនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុន ឱ្យកាន់តែស្អិតរមួតថែមទៀត ពិសេសលើវិស័យសិល្បៈ វប្បធម៌ ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ រូបភាព៖ ស្រី គំនិត នាឱកាសថ្ងៃដដែលនេះផងដែរ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណលោកជំទាវ ភឿង សកុណា ដែលបានអញ្ជើញចូលរួមពិធីបើកជារៀងរាល់ឆ្នាំ ខណៈដែលលោកជំទាវមានការមមាញឹកយ៉ាងណាក៏ដោយ ។ ខ្ញុំពិតជារីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២២ ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន និង CJCC ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះ សម្រេចបានក្នុងរយៈពេលដ៏ខ្លី ដោយសារឥទ្ធិពលនៃកូវីដ-១៩ ។ មហោស្រពភាពយន្តជប៉ុន បន្ថែមពីការទទួលបានភាពរីករាយទស្សនាភាពយន្ត ខ្ញុំសង្ឃឹមថា ប្រជាជន កម្ពុជានឹងបានស្វែងយល់សង្គម និងវប្បធម៌ជប៉ុនដ៏សម្បូរបែប តាមរយៈភាពយន្តជាច្រើនប្រភេទផ្សេងៗ ហើយចាប់អារម្មណ៍លើប្រទេសជប៉ុន។ ខ្ញុំសូមអញ្ជើញលោក លោកស្រី ក្មួយៗ ដែលមិនសូវមានទំនាក់ទំនង ឬ ស្គាល់ជប៉ុនមកទស្សនាភាពយន្តជប៉ុនទាំងនេះកុំបីខាន» ។
រូបភាព៖ ស្រី គំនិត ឯកអគ្គរាជទូតជប៉ុន បានបន្ថែមថា ដោយសារតែការរីករាលដាលនៃវីរ៉ុសកូវីដ១៩បំលែងខ្លួនថ្មី យើងបន្តចាំបាច់ត្រូវមានភាពប៉ិនប្រសព្វ និងចាត់វិធានការការពារការឆ្លង សម្រាប់ការរៀបចំព្រឹត្តិការណ៍វប្បធម៌ដូចឆ្នាំមុនៗ។ ទោះបីស្ថិតនៅក្នុងបរិយាកាសតាមបែបគន្លងថ្មីក៏ដោយ ក្នុងនាមស្ថានទូត លោកចង់ធ្វើកិច្ចការយ៉ាងសកម្មដោយសហប្រតិបត្តិការជាមួយស្ថាប័ន ពាក់ព័ន្ធផ្សេងៗ ដើម្បីឱ្យប្រជាជនកម្ពុជាបានស្គាល់ប្រទេសជប៉ុនកាន់តែច្រើនឡើង ។
រូបភាព៖ ស្រី គំនិត គួរបញ្ជាក់ផងដែរថា ក្រោយការបើកមហោស្រព ក៏មានការចាក់បញ្ចាំងភាពយន្តរឿង “Pupelle of Chimney Town” ដែលជាភាពយន្តពេញនិយមក្នុងប្រទេសជប៉ុន ដោយវាជារឿងគំនូរជីវចល យកចេញពីសៀវភៅរូបភាពដែលមានរូបស្រស់ស្អាតខ្លាំងណាស់ ហើយសាច់រឿងបែបមនោសញ្ចេតនាផងដែរ ។ រីឯការចាក់បញ្ចាំងរឿង គឺចាប់ពីថ្ងៃទី ១៤ ទី១៥ ទី១៦ ទី២២ ទី២៣ ខែមករា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៅរោងភាពយន្ត Major Cineplex Aeon Mall Sen Sok city ៕
រូបភាព៖ ស្រី គំនិត
រូបភាព៖ ស្រី គំនិត
ចែករំលែកព័តមាននេះ