នាយករដ្ឋមន្ត្រីអង់គ្លេសសុំលាលែង
ក្រោយលទ្ធផលនៃការបោះប្រជាមតិ នាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវីដ កាមីរ៉ូន ប្រកាសថា ការជ្រើសរើសរបស់ប្រជាជននឹងត្រូវគោរព ហើយលោកប្រកាសទាំងក្តុកក្តួលពីចេតនាសុំលាលែងចេញពីតំណែង
ក្រោយលទ្ធផលនៃការបោះប្រជាមតិ នាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវីដ កាមីរ៉ូន ប្រកាសថា ការជ្រើសរើសរបស់ប្រជាជននឹងត្រូវគោរព ហើយលោកប្រកាសទាំងក្តុកក្តួលពីចេតនាសុំលាលែងចេញពីតំណែង
ក្រោយលទ្ធផលនៃការបោះប្រជាមតិ នាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវីដ កាមីរ៉ូន ប្រកាសថា ការជ្រើសរើសរបស់ប្រជាជននឹងត្រូវគោរព ហើយលោកប្រកាសទាំងក្តុកក្តួលពីចេតនាសុំលាលែងចេញពីតំណែង តែនៅជួយទ្រទ្រង់ដល់ការឆ្លងកាត់មួយរហូតដល់ខែតុលាខាងមុខនេះ ។
លោកកាមឺរ៉ូន ថ្លែងថា លោកចង់ឱ្យមាននាយករដ្ឋមន្ត្រីថ្មីមួយរូបសម្រាប់ចក្រភពអង់គ្លេសក្នុងខែតុលា ដើម្បីធ្វើការចរចាជាមួយសហភាពអឺរ៉ុប ។ លោកថ្លែងទៅកាន់សារព័ត៌មាននៅវិមានរដ្ឋាភិបាល DOWNING STREET ថា ពេលនេះយើងត្រូវចាប់ផ្តើមការចរចាជាមួយសហភាពអឺរ៉ុប ។ ជួនកាលគេត្រូវធ្វើការសម្រេចចិត្តដោយលំបាកនានា អាស្រ័យហេតុនេះហើយបានជាយើងសម្រេចឱ្យមានការបោះប្រជាមតិ ។ ឥឡូវសេចក្តីសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុបត្រូវបានធ្វើ ហើយយើងត្រូវស្វែងរកវិធីប្រសើរសម្រាប់ការចាកចេញនេះ ។ លោកមានប្រសាសន៍ថា ខ្ញុំជឿជាក់ដែលខ្ញុំពុំអាចធ្វើកាពីតែនដឹកនាំនាវានេះទៀត ។ សម្រាប់ពេលនេះ ខ្ញុំពុំអាចបញ្ជាក់ពីកាលបរិច្ឆេទនៃការចាកចេញ ក៏ប៉ុន្តែខ្ញុំជឿថា លោកអ្នកនឹងមាននាយករដ្ឋមន្ត្រីថ្មីមួយរូប នាពេលសមាជគណបក្សអភិរក្សនិយមនាខែតុលា ៕
ចែករំលែកព័តមាននេះ