ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សេដ្ឋកិច្ច​ថា ​ជនជាតិ​ចិន​ចាយ​ទូលាយ​ពេល​ធ្វើ​ដំណើរ​ទេសចរណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​លើកទឹកចិត្តឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួល​ស្វាគមន៍​អ្នកទេសចរ​ចិន កាន់តែ​ប្រសើរ​ឡើង លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​ចិន និង​ជា​ស្រាវជ្រាវ​សេដ្ឋកិច្ច លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​លើកទឹកចិត្តឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួល​ស្វាគមន៍​អ្នកទេសចរ​ចិន កាន់តែ​ប្រសើរ​ឡើង លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​ចិន និង​ជា​ស្រាវជ្រាវ​សេដ្ឋកិច្ច លើក​ឡើង​ថា ជនជាតិ​ចិន​ត្រូវ​គេ​ដឹង​ថា ​បាន​ចំណាយ​ទូលាយ​នៅ​ក្នុង​ការ​ដើរ​កម្សាន្ត ដូច្នេះ​ហើយ​បាន​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​កម្ពុជា​តែងតែ​ចង់បាន​ជនជាតិ​ចិន​ទៅ​កម្សាន្ត​ប្រទេស​គេ​ ។

លោក​ថា វៀតណាម​ដែល​ជា​ប្រទេស​តែងតែមាន​ជម្លោះ​ជាមួយ​ចិន តែ​ក្នុង​មួយ​ឆ្នាំ​ៗ​ចិន​ទៅ​លេង​នៅ​វៀតណាម​ប្រមាណ ​៦​ លាន​នាក់ ហើយ​ថៃ ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ចិន​ទៅ​លេង​ប្រមាណ​ ១០​ លាន​នាក់ ចំណែក​កម្ពុជា​មាន​ជនជាតិ​ចិន​តិចតួច​នៅឡើយ​ ​។ លោក​គី សិរី​វឌ្ឍន៍ បញ្ជាក់​ថា ប្រជាជន​កម្ពុជា គួរ​សាទរ​នូវ​វត្តមាន​ជនជាតិ​ចិន​កាន់តែ​ខ្លាំង​ពិសេស​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ ​១៩ ​នេះ ​។ នៅ​ក្នុង​បទ​សម្ភាស​ដល់​សារព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ថា​ អ្នកទេសចរ​ចិន​មាន​គ្នា​តែ​ ៤​ នាក់​តែ​ពួក​គាត់​អាច​ចាយ​អស់ ​១​ពាន់​ដុល្លារ​ក្នុង​មួយ​យប់ ខុស​ពី​ជនជាតិ​ដទៃ​ទៀត​ ៤​ នាក់ ​ដូច​គ្នា​តែ​ចាយ​អស់​ត្រឹម ​៤​ ដុល្លារ​អា​មេ​រិ​ក ដោយ​គ្រាន់តែ​ទទួលទាន​ស្រា​បៀរ​ម្នាក់​មួយ​កំប៉ុង​ប៉ុណ្ណោះ ​។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​ខាងលើ​បញ្ជាក់​ថា​ វត្តមាន​ជនជាតិ​ចិន​ក៏​ដូច​ជា​ជនជាតិ​ដទៃ​ទៀត​ គឺ​សុទ្ធតែ​បាន​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​សេវាកម្ម​នានា​ដល់​ពួក​គាត់ និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​យើង​មាន​កំណើន​ផង​ដែរ ​។ កម្ពុជា​បាន​បើកចំហរ​ទទួល​ស្វាគមន៍​គ្រប់​ជនជាតិ​សាសន៍ មក​ពី​គ្រប់​ទិស​ទី​ ។

ក្នុង​ឆ្នាំ​ ២០១៩ ពលរដ្ឋ​ចិន ជា​អ្នក​វិនិយោគ​ និង​ទេសចរ​មាន​ជាង​ ១ ​លាន​នាក់ តែ​មក​ដល់​ឆ្នាំ ​២០២០ ​កន្លង​ទៅ​ដោយសារ​តែ​កូ​វី​ដ​១៩ បាន​ធ្លាក់​មក​ត្រឹមតែ ៣២ ​ម៉ឺន​នាក់​ប៉ុណ្ណោះ ​។​ កន្លង​មក លោក​ ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៍​ធ្លាប់​បាន​លើក​ឡើ​ង​ពី​ការ​ចាយវាយ​របស់​ជនជាតិ​ចិន​នៅ​ពេល​ធ្វើ​ដំណើរ​ទេសចរ​នេះ​ដែរ​ ។ លោក​ថា ចិន ជាទី​ផ្សារ​ផ្គត់ផ្គង់​ទេសចរ​ច្រើន​ជាងគេ​លើ​ពិភពលោក ​។ សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់​រួម​ទាំង​ជនជាតិ​ចិនផង នៅ​ពេល​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​កម្ពុជា​ម្ដង ជា​ទូទៅ​អាច​ចំណាយ​ជា​មធ្យម​ប្រមាណ ៧០០ ​ដុល្លារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ