ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ សុ​ចាន់​ធី ផ្សះផ្សារ​ជាមួយ​ស្វាមី​វ័យក្មេង​ឡើង​វិញ ក្រោយ​ផ្ទុះ​ជម្លោះ​បែកផ្សែង

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត​អតីត​តារា​សម្តែង​អ្នក​នាង ម៉ៅ សុ​ចាន់​ធី បាន​សម្រេច​ផ្សះផ្សារ​ជា​មួយ​ស្វាមី​វ័យក្មេង​វិញ​ហើយ បន្ទាប់​ពី​ផ្ទុះ​ជម្លោះ​បែកផ្សែង​រហូត​ឈាន​ដល់​ការ​ផ្តាច់ទំនាក់ទំនង​ចំណង

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​អតីត​តារា​សម្តែង​អ្នក​នាង ម៉ៅ សុ​ចាន់​ធី បាន​សម្រេច​ផ្សះផ្សារ​ជាមួយ​ស្វាមី​វ័យក្មេង​វិញ​ហើយ បន្ទាប់​ពី​ផ្ទុះ​ជម្លោះ​បែកផ្សែង​រហូត​ឈាន​ដល់​ការ​ផ្តាច់ទំនាក់ទំនង​ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​។

អ្នក​នាង ម៉ៅ សុ​ចាន់​ធី សុខចិត្ត​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ​លោក រ៉ា​មូ ដែល​បាន​រៀប​មង្គលការ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​ស្វាមី​របស់​អ្នក​នាង​ដែល​មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្តបាត់ដំបង​រូប​នេះ​ព្រម​ទទួលកំហុស​គ្រប់​បែប​យ៉ាង​។

អ្នក​នាង ម៉ៅ សុ​ចាន់​ធី បាន​លើក​ឡើង​ថា ក្រោយ​ពី​ធ្វើការ​ទំនាក់ទំនង និង​និយាយ​គ្នា​រកហេតុ​ផល​មួយ​រយៈ​ចុង​ក្រោយ​នេះ នៅ​ទីបំផុត​អ្នក​នាង និង​ស្វាមី​សម្រេច​សម្រុះសម្រួល​គ្នា​ជា​ថ្មី​ឡើង​វិញ​។ អ្នក​នាង​បញ្ជាក់​ថា តាម​ពិត​កំហុស​កន្លង​មក មិនមែន​កើតឡើង​ដោយសារ​ស្វាមី​របស់​អ្នក​នាង​ទាំងស្រុង​នោះ​ឡើយ ពោល​គឺ​មួយ​ផ្នែក​ក៏​មក​ពី​អ្នក​នាង​ផង​ដែរ​។

អ្នក​នាង​បញ្ជាក់​ទៀត​ថា កំហុស​នោះ គឺ​ដោយសារ​អ្នក​នាង​បាន​ហាមឃាត់​មិន​អោយ​ស្វាមី​ដែល​រស់នៅ​ស្រុក​ខ្មែរ​មិន​អោយទៅ​ធ្វើការ​ដែល​គាត់​ចង់​ធ្វើ ដោយ​អ្នក​នាង​ចង់អោយ​ស្វាមី​នៅ​តែ​ផ្ទះ ឬ​ក៏​រៀន​ជំនាញ​ណាមួយ​វិញ​។ ចំណុច​នេះ​ហើយ ដែល​ធ្វើ​អោយ​ស្វាមី​អ្នកស្រី​មានការ​ខឹងសម្បា​រហូត​ផ្ទុះ​ជម្លោះ​ជាមួយ​អ្នក​នាង ឈាន​ដល់​ផ្តាច់ទំនាក់ទំនង​ជាមួយ​គ្នា​តែ​ម្តង​។

យ៉ាងណា បើ​តាម​អ្នក​នាង ម៉ៅ សុ​ចាន់​ធី ថា ក្រោយ​ផ្តាច់ទំនាក់ទំនង​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​នាង និង​ស្វាមី​ក៏​បាន​ផ្សះផ្សា​គ្នា​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​ស្វាមី​អ្នកស្រី​ព្រម​ទទួលកំហុស​។ អ្នក​នាង​បញ្ជាក់​ថា តាម​ពិត អ្នក​នាង​ក៏​មិន​ចង់​បែកបាក់​គ្នា​ដែរ កន្លង​មក តែ​ដោយសារ​ការ​ខឹង​គ្នា​មួយ​ឆាវ ទើប​ធ្វើ​អោយ​និស្ស័យ​ស្នេហ៍​របស់​អ្នក​នាង​និង​ស្វាមី​ត្រូវ​បាន​កាត់​ផ្តាច់ និង​មើល​មុខ​គ្នា​មិន​ចំ​បែប​នេះ​។

ទោះជា​យ៉ាងណា អ្នក​នាង ម៉ៅ សុ​ចាន់​ធី បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ត្រូវរ៉ូវ​ជាមួយ​ស្វាមី​វិញ​នោះ អ្នក​នាង​នឹង​ពិចារណា​រៀបចំ​ឯកសារ​ធានា​ស្វាមី​ទៅ​រស់នៅ​អា​មេ​រិ​ក​ឡើង​វិញ ខណៈ​ពេល​អ្នកស្រី​ក៏​នឹង​លៃ​ពេល​សម​ស្រប​ណាមួយ ដើម្បី​ចុះ​ទៅ​ស្រុក​ខ្មែរ​ជួប​មុខ​ស្វាមី​របស់​អ្នក​នាង​ជា​ថ្មី​ម្តងទៀត​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ