ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! ស្រី​ស្អាត ភិន សុ​ដា​លី​ស តើ​បច្ចុប្បន្ន​នេះ​យ៉ាងណា​ទៅ​ហើយ?

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​មេម៉ាយ​ឃ្យូ​ត តុបតែង​ខ្លួន​កាន់តែ​ស្អាត​ជាង​មុន ភិន សុ​ដា​លី​ស បាន​ព្យាយាម​គេច​ស្នេហ៍​មិន​អោយ​ប្រឡូកប្រឡាក់​ជាមួយ​បុរស​ណា​ជា​ថ្មី​នោះ​ទេ បន្ទាប់​ពី​ពើត​ប្រទះ​

រាជធានី​ភ្នំពេញ ៖ អ្នក​មេម៉ាយ​ឃ្យូ​ត តុបតែង​ខ្លួន​កាន់តែ​ស្អាត​ជាង​មុន ភិន សុ​ដា​លី​ស បាន​ព្យាយាម​គេច​ស្នេហ៍​មិន​អោយ​ប្រឡូកប្រឡាក់​ជាមួយ​បុរស​ណា​ជា​ថ្មី​នោះ​ទេ បន្ទាប់​ពី​ពើត​ប្រទះ​ស្នេហ៍​បរាជ័យ​ជាមួយ​តារា​សម្តែង​ប្រុស​ម្នាក់​។

គេ​មិន​នឹក​ស្មានថា រំលង​ទៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នេះ អារម្មណ៍ ភិន សុ​ដា​លី​ស បាន​បន្ត​បិទ​ខ្លួន​មិន​អើពើ​ជាមួយ​ការ​ជ្រើសរើស​គូ​អនាគត​ដូច​ការ​គិត​របស់​ទស្សនិកជន​ឡើយ​។ ពេល​នេះ​នាង​មាន​តែ​ពាក្យ​ថា «​ខំធ្វើការ បង្កើត​ជំនួញ ពង្រីក​អាជីវកម្ម​ជា​ផ្លូវ​ល្អ​»​។

នៅ​ពេល​ដែល​មានការ​ដេញដោល​រឿង​រក​គូស្រករ​ជា​ថ្មី​ឡើង​វិញ​ពេល​ណា ស្រី​ស្អាត ភិន សុ​ដា​លី​ស ហាក់​ដកដង្ហើម​ធំ​ហើយ​គ្រវីក្បាល និង​សួរ​បក​មក​វិញ​ភ្លាម​ៗ​ថា មិន​ខ្វល់​រឿង​នេះ​ទេ​។ នាង​បាន​សម្រេច​យក​ពេលវេលា​មក​ផ្តោត​លើ​មុខងារ​ជា​អ្នកជំនួញ និង​មិន​ចង់​រំខាន​ចិត្ត​អោយ​អ្នក​ណា​តាម​ចែចង់ ឬ​មក​ហួងហែង​ជាប់ទ្រង់​នោះ​ឡើយ​។

នាង​គិត​ពី​បញ្ហា​ម្យ៉ាង ជំនួញ និង​ការ​ខិតខំ​មើលថែ​កូនស្រី​ដែល​កំពុង​តែ​ធំធាត់​ទៅ​មុខ កំពុង​ពេញ​ត្រូវការ​យកចិត្តទុកដាក់ និង​មើលថែ​ទាំ​។ ដូចនេះ​ហើយ ទើប ភិន សុ​ដា​លី​ស មើល​មិនឃើញ​ឱកាស​ផ្តើម​ស្នេហ៍​ជា​ថ្មី​ជាមួយ​អ្នក​ណា នាំ​តែ​ខាត​ពេល ខាត​វេលា​។
ចំណែក​ក្រុម​គ្រួសារ​របស់​នាង​វិញ មិន​បាន​បដិសេធ​អ្វី​នោះ​ទេ តាម​ចិត្ត​ក្នុង​ការ​សម្រេចចិត្ត​លើ កូន ព្រោះ​នាង​ជា​ម្តាយ​គេ​ទៅ​ហើយ អាច​ល្មម​ដឹង​បទ​ពិសោធន៍​ផ្នែក​គូជីវិត​យ៉ាងណា​។

ភិន សុ​ដា​លី​ស បាន​ត្រឡប់​មក​រក​នូវ​អារម្មណ៍ល្អ​ប្រក្រតី​ឡើង​វិញ ជា​ច្រើន​ឆ្នាំ​។ នាង​មាន​តែ​បេះដូង​ទុក​អោយ​កូនស្រី​តែ​ប៉ុណ្ណោះ​។ អ្វី​ៗ​ដែល​នាង​រឹង​មាំ​មក​ទល់​ពេល​នេះ ក៏​ដើម្បី​កូនស្រី នាង​ដែល​គួរ​អោយ​ស្រឡាញ់​។ មាន​បុរស​ជា​ច្រើន​បាន​មក​ដាក់​ពាក្យសុំ​ស្នេហ៍​អ្នក​មេម៉ាយ​វ័យក្មេង​រូប​នេះ តែ​នាង​រុញ​ទៅ​វិញ​ភ្លាម​ៗ មិន​អូ​ខេ​នោះ​ទេ​។ បុគ្គល​ណា នាង​មាន​និស្ស័យ​ទើប​អាច​សង្ឃឹម បើ​មិន​ដូចនេះ ដា​លី​ស សុំ​ដាក់ខ្លួន​អោយ​ឆ្ងាយ​ជីវិត​គូ ព្រោះ​ជីវិត​ហាក់​កំពុង​មាន​ភាព​ស្រស់បំព្រង​ឡើង​វិញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ