បរទេស ៖ ថ្មីៗនេះ វីដេអូស្ត្រីម្នាក់នៅប្រទេសគុយវ៉ែត ដែលបីសត្វចិញ្ចឹមដើរឆ្លងកាត់ផ្លូវ បន្ទាប់ពីវារួចចេញពីផ្ទះកំពុងតែកក្រើកខ្លាំងនៅលើប្រព័ន្ធអ៊ីនធឺណិត។ ហើយអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ និងភ្ញាក់ផ្អើលបំផុតនោះគឺសត្វចិញ្ចឹមរបស់នាងគឺជាសត្វតោ។
វីដេអូថតចេញពីអ្នករស់នៅតំបន់ Sabahiya ភាគខាងត្បូងនៃទីក្រុងគុយវ៉ែត បង្ហាញពីសកម្មភាពស្ត្រីជាម្ចាស់សត្វតោកំពុងតស៊ូបីត្រកងសត្វតោរបស់នាង ដែលកំពុងរើបំរះ និងគ្រហឹមខ្លាំងៗ ដោយសារវាមិនចង់ត្រឡប់ទៅផ្ទះវិញ។
យោងតាមប្រភពពីគេហទំព័រ Al Arabiya បានឱ្យដឹងថា ប៉ូលីសបរិស្ថានត្រូវបានហៅទៅដល់កន្លែងកើតហេតុ ហើយមន្ត្រីក៏បានជួយស្ត្រីរូបនោះ ដើម្បីចាប់តោបញ្ជូនត្រឡប់ទៅផ្ទះរបស់នាងវិញ ។
ការរក្សាសត្វកម្រជាសត្វចិញ្ចឹម គឺជារឿងដ៏ពេញនិយមបំផុតនៅរដ្ឋឈូងសមុទ្រជាច្រើន ទោះបីវាជាទង្វើខុសច្បាប់យ៉ាងណាក៏ដោយ ហើយក្នុងនោះរួមទាំងនៅប្រទេសគុយវ៉ែតផងដែរ៕ (ដកស្រង់ចេញពី Dailymail)



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ