ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ហេង ស្រី​ពេជ្រ លាតត្រដាង​ពី​លក្ខណៈ​បុរស​ដែល​នាង​បើក​បេះដូង​ស្វាគមន៍

4 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ហេង ស្រី​ពេជ្រ នឹង​បើក​បេះដូង​ទទួលយក​បុរស​ដែល​ល្អ​សម្រាប់​ជា​គូ​អនាគត​នា​ឆ្នាំ​ក្រោយ បន្ទាប់​ពី​អាយុ​របស់​នាង​កាន់តែ​ច្រើន​បន្តិច​ហើយ​នោះ ខណៈ​ពេល​ដែល​បុរស​ជា​គូ​អនាគត​របស់​នាង គឺ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ហេង ស្រី​ពេជ្រ នឹង​បើក​បេះដូង​ទទួលយក​បុរស​ដែល​ល្អ​សម្រាប់​ជា​គូ​អនាគត​នា​ឆ្នាំ​ក្រោយ បន្ទាប់​ពី​អាយុ​របស់​នាង​កាន់តែ​ច្រើន​បន្តិច​ហើយ​នោះ ខណៈ​ពេល​ដែល​បុរស​ជា​គូ​អនាគត​របស់​នាង គឺ​នាង​នឹង​មិន​ប្រាថ្នា​អ្នកសិល្បៈ​ដូច​គ្នា​ឡើយ​។

ប្រឡូក​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ ហេង ស្រី​ពេជ្រ ហាក់​មិន​ទាន់​លេចលឺ​នូវ​ដំណឹង​ស្នេហា​ជាមួយនឹង​បុរស​ណា​ម្នាក់​នៅឡើយ​ទេ ក្រៅ​តែ​អំពី​ការ​បង្ហាញ​វត្តមាន​សម្តែង​រឿង​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​សូរ ក្នុង​ពេល​ដែល​តារា​ស្រី​រូប​នេះ​ច្រើន​ប៉ះ​តែ​តួ​ម្តាយ និង​ជា​ជំទាវ​អ្នកមាន​ទ្រព្យ​ស្តុក​។

យ៉ាងណា​ក៏​ដោយ ចូល​ដល់​ឆ្នាំ​ថ្មី​នេះ ហេង ស្រី​ពេជ្រ បាន​ប្រកាស​ថា នាង​បាន​ត្រៀម​បើក​បេះដូង​ទទួលយក​បុរស​ណា​ម្នាក់​សម្រាប់​ជា​គូ​អនាគត​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ ព្រោះ​មក​ដល់​បច្ចុប្បន្ន នាង​ក៏​មាន​អាយុ​រៀង​ច្រើន​បន្តិច​ហើយ ហេតុនេះ​ត្រូវ​ដល់​ពេល​គិតគូរ​ពី​អនាគត​ខ្លួនឯង​។

ហេង ស្រី​ពេជ្រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា បញ្ហា​គូស្រករ​នេះ កន្លង​មក​នាង​ក៏​មានការ​គិតគូរ​ខ្លះ​ដែរ ប៉ុន្តែ​ដោយសារ​នាង​ត្រូវ​ពង្រឹង​ការ​សម្តែង និង​ការ​ប្រឹងប្រែង​រក​ប្រាក់​ជួយ​ទំនុកបម្រុង​គ្រួសារ​នោះ ទើប​នាង​ហាក់​មិនសូវ​បាន​គិតគូរ​ច្រើន​អំពី​រឿង​នេះ​។

នាង​បញ្ជាក់​ថា ក​ន្ល​កមក ក៏​មាន​គេ​ចូល​សួរនាំ​ដល់​ឪពុក​ម្តាយ​របស់​នាង​ដែរ ប៉ុន្តែ​នាង​នៅ​មិន​ទាន់​ទទួលយក​បញ្ហា​គូជីវិត​នៅ​ពេល​នេះ​ឡើយ ដោយសារ​នាង​ត្រូវ​គិត​រឿង​គ្រួសារ​ជា​មុន​សិន ហើយ​ណាមួយ​នាង​ត្រូវ​កាន់ទុក្ខ​ប្អូន​ដែល​ទើប​ទទួលមរណភាព​ចំនួន​១​ឆ្នាំ​សិន​។

បើ​តាម ហេង ស្រី​ពេជ្រ ថា ការ​មិន​ទទួលយក​បុរស​ដែល​បាន​ចូល​សួរនាំ​នាង​កន្លង​មក​នោះ គឺ​មិនមែន​បុរស​ទាំងនោះ​មិនល្អ​ឡើយ ប៉ុន្តែ​ដោយសារ​នាង​មិន​ទាន់​ចង់​គិតគូរ​រឿង​គូស្រករ​នា​ពេល​នោះ​ប៉ុណ្ណោះ ព្រោះ​នាង​ត្រូវ​មាន​ភារៈកិច្ច​ជួយ​ទ្រទ្រង់​គ្រួសារ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ​ជា​មុន​សិន​។

ទោះជា​យ៉ាងណា នាង​បញ្ជាក់​ថា បញ្ហា​គូស្រករ​នេះ នាង​អាច​នឹង​គិត​នៅ​ឆ្នាំ​ក្រោយ ឬ​អាច​និយាយ​ថា តាម​ព្រហ្ម​លិខិត​ពេល​ណា​គឺ​ពេល​នឹង ដោយនៅ​ក្នុង​នោះ​នាង​ក៏​មិន​ប្រាថ្នា​បុរស​ដែល​ជា​អ្នកសិល្បៈ​ដូច​គ្នា​ដែរ ពោល​គឺ​បុរស​ដែល​មក​ស្រឡាញ់​នាង​នោះ គឺ​សុំ​ត្រឹម​ជា​បុរស​ដែល​មានចិត្ត​ធម៌ និង​ស្រឡាញ់​អាណិត​គ្រួសារ​នាង​គឺ​គ្រប់គ្រាន់​ហើយ​។

ដោយឡែក​សម្រាប់​ការងារ​សិល្បៈ​វិញ​ចូល​ដល់​ឆ្នាំ​ថ្មី​នេះ ហេង ស្រី​ពេជ្រ នាង​បាន​ទទួល​ថត​រឿង​ចំនួន​២​រឿង និង​រឿង​ខ្លី​៣​រឿង ព្រមទាំង​ការ​ថត​ស្ព​ត​ពាណិជ្ជកម្ម​ចំនួន​២ ខណៈ​ពេល​២​រឿង​ដែល​នាង​កំពុង​ថត​នោះ គឺ​សុទ្ធសឹងតែ​ជា​តួអង្គ​ជំទាវ​ទាំងអស់​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture