ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​កំពត ​បញ្ចប់​ការ​សាងសង់​នៅ​ខែមីនា អាច​ទទួលអ្នកទេសចរ​បាន ​១​លាន​នាក់​ ១ ​ឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត​ នឹងត្រូវ​បញ្ចប់ការសាងសង់​ត្រឹម​ថ្ងៃ​ទី ​៣១ ខែមីនា ឆ្នាំ​ ២០២២ ​នេះ​ ។…

រាជធានី​ភ្នំពេញ ​៖ កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត​ នឹងត្រូវ​បញ្ចប់ការសាងសង់​ត្រឹម​ថ្ងៃ​ទី ​៣១ ខែមីនា ឆ្នាំ​ ២០២២ ​នេះ​ ។ តាម​ការ​រំពឹង​ទុក​របស់​ក្រសួងទេសចរណ៍​ កំពង់​ផែ​នេះ​អាច​មាន​សមត្ថភាព​ទទួល​អ្នកដំណើរ និង​អ្នកទេសចរ​បាន​ប្រមាណ​ ១​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ ។​ កំពង់​ផែ​នេះ​នឹង​លើក​ស្ទួយវិស័យ​ទេសចរណ៍​របស់​កម្ពុជា​ បន្ថែម​ទៀត ជា​ពិសេសរមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត និង​ទិស​ដៅ​តំបន់ឆ្នេរ​ផ្សេង​ទៀត ​។

លោក សុខ សុ​គុណ អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ និយាយ​ថា កំពង់​ផែ​នេះ​នឹង​ក្លាយជា​ច្រក​ទ្វារ​អន្តរ ជាតិ​ផ្លូវ​សមុទ្រ​យ៉ាង​សំខាន់ ត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​បណ្តា​កោះ​នានា​នៅ​ភាគ​ខាងត្បូង និង​ត​ភ្ជាប់​ខេត្តកំពត នៃ​ប្រទេស​កម្ពុជា ទៅ​កាន់​ពិភពលោក ​។ តាម​រយៈ​កំពង់​ផែ​នេះ នឹង​ជួយ​ជំរុញ​បន្ថែម​ការ​អភិវឌ្ឍ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​នានា​នៅ​ខេត្តកំពត រមណីយដ្ឋាន​ភ្នំ​បូកគោ និង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ ។

ការ​ស្ថាបនា​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត ស្ថិត​ក្រោម​ហិរញ្ញប្បទាន​របស់ធនាគារ​ ADB ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​ការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ (GMS)​ ។

គម្រោង​នេះ​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី ​៨ ខែសីហា ឆ្នាំ ​២០១៨ អនុវត្ត​ដោយ​អង្គភាព​គ្រប់គ្រង​គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ហើយ​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២១​ ប៉ុន្តែ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ឆ្លង​ក្នុង​សហគមន៍ បញ្ហា​អាកាសធាតុ​ធ្វើ​ឱ្យដំណើរកា​សាងសង់់មានការ​យឺតយ៉ាវ​បន្តិច ។

លោក សុខ សុ​គុណ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ធនាគារអភិវឌ្ឍន៍អាស៊ី​ បាន​ឯកភាពពន្យា​រការ​អនុវត្ត​គម្រោង​នេះ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​ ២០២២ ដោយឡែក​ការ​សាងសង់​កំពង់​ផែ​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ​៣១ ខែមីនា ឆ្នាំ​ ២០២២ ​នេះ ខណៈ​ដែល​បច្ចុប្បន្ន​គម្រោង​ទាំងមូល​សម្រេច​បាន​ប្រមាណ​ ៩០% ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ