កោះសន្តិភាពសូមបង្ហាញជូនប្រទេសចំនួន ១០ ដែលមានស្រីស្អាតច្រើនជាងគេក្នុងលោកយោងតាមគេហទំព័របរទេស Wonderslist ៖
១-ប្រទេសតួកគី
ប្រទេសតួកគីស្ថិតក្នុងកំពូលតារាងដែលមាននារីស្រស់ស្អាតក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ។ ជាក់ស្ដែងនាង Meryem Uzerli តារាសម្តែង និងម៉ូដែលកូនកាត់អាល្លឺម៉ង់-តួកគីវ័យ៣២ឆ្នាំ គឺជារាជិនីសម្រស់ក្នុងចំណោមរាជិនីសម្រស់ច្រើននាក់ផ្សេងទៀតរបស់ប្រទេសតួកគី ។
២-ប្រទេសប្រេស៊ីល
រាជិនីសម្រស់របស់ប្រទេសប្រេស៊ីលត្រូវបានពិភពលោកចាប់អារម្មណ៍លើសង្គម និងប្រពៃណី ។ តារាម៉ូដែលប្រស៊ីលច្រើននាក់បានបង្ហាញវត្តមាននៅក្រុមហ៊ុនបង្ហាញម៉ូដ Victoria’s Secret ។ ជាក់ស្តែងនាង Adriana Lima គឺជានិមិត្តរូបរាជិនីសម្រស់របស់ប្រទេសប្រេស៊ីល ។
៣-ប្រទេសអ៊ុយក្រែន
ប្រទេសអ៊ុយក្រែនត្រូវមហាជនចាប់អារម្មណ៍លើសម្រស់ពីធម្មជាតិដោយសង្កេតឃើញបេក្ខនារីច្រើននាក់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងបវរកញ្ញាអន្តរជាតិ ។ យ៉ាងណាមិញបើប្រៀបធៀបជាមួយប្រទេសរុស្ស៊ី គឺប្រទេសអ៊ុយក្រែនស៊ីដាច់ហើយរឿងស្រីស្អាត ។
៤-ប្រទេសរុស្ស៊ី
រាជិនីសម្រស់របស់ប្រទេសរុស្ស៊ីនៅភាគខាងលិច និងខាងកើតប្រទេសបានអង្រួនបេះដូងបុរសៗឱ្យឈ្លក់វង្វេងគ្រប់គ្នា ។ ពួកនាងមានឆ្អឹងថ្ពាល់ខ្ពស់ រាងកាយខ្ពស់ទូលាយ រួមជាមួយនឹងពណ៌សក់ទង់ដែង ។ ជាឧទាហរណ៍គឺតារាម៉ូដែលរុស្ស៊ី និងជាអតីតមិត្តស្រីកីឡាកររ៉ូណាល់ដូនាង Irina Shayk ។
៥-ប្រទេសវេណេស៊ុយអេឡា
រាជិនីសម្រស់របស់ប្រទេសវេណេស៊ុយអេឡាតែងតែបង្ហាញសម្រស់ធម្មជាតិលើឆាកអន្តរជាតិហើយថែមទាំងបានគ្រងមកុដបវរកញ្ញានានាផងដែរ ។ ពោលគឺពួកនាងមានរាងកាយស្រឡូនដូចជានាង Norlys Rodriguez ជាដើម ។
៦-ប្រទេសអីុតាលី
នារីៗក្នុងប្រទេសអីុតាលីមានសម្រស់មិនចាញ់ប្រទេសទាំងនោះទេ ពោលគឺពួកនាងទាន់សម័យ រួមទាំងនិយមតុបតែងខ្លួនលើសម្រស់ដែលមានស្រាប់ ។
៧-ប្រទេសហូឡង់
កម្ពស់ជាមធ្យម១,៧០ម៉ែត្រ និងមានសក់ពណ៌ទង់ដែង រាជិនីសម្រស់ប្រទេសហូឡង់ស្ថិតក្នុងចំណាត់ថ្នាក់ទី៧ក្នុងតារាង ។ ជាក់ស្ដែងនាង Doutzen Kroes តារាស្រីស្រស់ស្អាតជាងគេក្នុងប្រទេស ។
៨-ប្រទេសហ្វ៊ីលីពីន
ប្រទេសហ្វ៊ីលីពីនត្រូវគេស្គាល់ថាមាននារីប្រកបដោយអត្តចរិតល្អ និងរួសរាយរាក់ទាក់ ប៉ុន្តែរូបសម្រស់មិនចាញ់អឺរ៉ុបប៉ុន្មានទេ ។
៩-ប្រទេសអង់គ្លេស
នារីក្នុងប្រទេសអង់គ្លេសបច្ចុប្បន្ននេះមានវប្បធម៌ចម្រុះ ដូច្នេះហើយពួកនាងមានសប្បុរផ្សេងៗគ្នា ។
១០-ប្រទេសកាណាដា
រាជិនីសម្រស់ប្រទេសកាណាដាពោរពេញដោយឯករាជ្យ និងមានទំនុកចិត្តលើសម្រស់របស់ពួកនាង ។ ពោលគឺចាប់ផ្តើមចេញពីវិស័យកីឡាវាយតឺន្នីសនាង Eugenie Bouchard ដែលសម្រស់នាងស័ក្ដិសមជាតារាសម្តែង ឬម៉ូដែល ៕
ចែករំលែកព័តមាននេះ