ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ក្រោយ​លេចឮ​ថា អៀង ចេ​ន​ឡា សារភាព​ជំពប់​ស្នេហ៍​លើ​ស្រី​ពី​ន

2 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ នៅ​ពេល​ដែល​ស្ងាត់​ៗ​តារា​សម្តែង​លោក អៀង ចេ​ឡា បាន​សារភាព​លួច​ស្រឡាញ់​តារា​សម្តែង និង​កំប្លែង​​ស្រី​ពី​ន ខណៈ​ពេល​អ្នក​ទាំង​ពីរ​បាន

រាជធានី​ភ្នំពេញ ៖ ជា​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ នៅ​ពេល​ដែល​ស្ងាត់​ៗ​តារា​សម្តែង​លោក អៀង ចេន​​ឡា បាន​សារភាព​លួច​ស្រឡាញ់​តារា​សម្តែង និង​កំប្លែង​ស្រី​ពី​ន ខណៈ​ពេល​អ្នក​ទាំង​ពីរ​បាន​ចាប់​ដៃគូ​ជាមួយ​គ្នា​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​ស្ថានីយទូរទស្សន៍ ctv8 ។

អ្វី​ដែល​គេ​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ គឺ​គេ​ក៏​បានឃើញ​លោក​អៀង ចេ​ន​ឡា ក៏​បាន​ប្តូរ​រូប​Cover Facebook របស់​ខ្លួន ដោយ​ដាក់​រូប​លោក និង​ស្រី​ពី​ន ក្នុង​ឈុត​រៀប​ការ​ដែល​លោក​បាន​សម្តែង​រួម​គ្នា​នៅ​ក្នុង​រឿង​កំប្លែង​មួយ ដែល​ដឹកនាំ​ដោយ​នាយ​ក្រឹម​។
មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បាន​សម្តែង​ការ​ភ្ញាក់ផ្អើល ហើយ​ក្នុង​ពេល​នោះ អ្នកខ្លះ​បាន​ចូល​ទៅ​ខំ​មិន​ដោយ​ដាក់​ជា​ច​ម្ង​ល់​ថា តើ​ជា​គូរ​នឹង​គ្នា​ឬ​យ៉ាងណា?​។ ទោះជា​យ៉ាងណា លោក អៀង ចេ​ន​ឡា មិន​បាន​ឆ្លើយ​ជា​វិជ្ជមាន​ណាមួយ​ចំពោះ​ការ​សាកសួរ​ខាងលើ​នេះ ប៉ុន្តែ​លោក​ក៏​មិន​បាន​បដិសេធ​ចំពោះ​រឿង​នេះ​ដែរ​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក អៀង ចេ​ន​ឡា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក​មានការ​ចូល​ចិត្ត​រូបភាព​មួយ​នេះ​ណាស់ ទើប​លោក​យក​រូប​នេះ​មក​ដាក់​នៅ​លើ Cover ហ្វេ​ស​ប៊ុ​ករប​ស់លោក​តែ​ម្តង​។ លោក​បញ្ជាក់​ថា ចំពោះ​ការ​ដាក់​រូប​នេះ​ឡើង លោក​មិន​ខ្លាច​នូវ​ការ​យល់​ឃើញ​ពី​មហាជន​ដែល​សំដៅ​ទៅ​លើ​រឿង​ស្នេហា​នោះ​ឡើយ ពោល​គឺ​រឿង​នេះ ជា​រឿង​ធម្មតា​សម្រាប់​លោក​ជា​អ្នកសិល្បៈ​។

ទោះជា​យ៉ាងណា បើ​តាម​លោក អៀង ចេ​ន​ឡា ថា សម្រាប់​លោក​នោះ លោក​ចង់អោយ​រឿង​នេះ​ក្លាយជា​ការ​ពិត​ដែរ ប៉ុន្តែ​ប្រាកដជា​មិន​អាច ព្រោះ​លោក​មិនមែន​ជា​អ្នកមាន​ឡើយ​។ លោក អៀង ចេ​ន​ឡា បន្ថែម​ថា ចំពោះ​រឿង​ខាងលើ​នេះ កន្លង​មក លោក​ធ្លាប់​សាក​ចិត្ត​ស្រី​ពី​ន​ដែរ ប៉ុន្តែ​អ្វី​ៗ​ហាក់​គ្មាន​សង្ឃឹម​ឡើយ​។ យ៉ាងណា​លោក​បញ្ជាក់​ថា លោក​នឹង​នៅ​តែ​បន្ត​ព្យាយាម​ចំពោះ​រឿង​នេះ​ដដែល លុះត្រា​ណា ស្រី​ពី​ន មាន​គូ​ហើយ​ទើប​លោក​ឈប់​។

បើ​តាម​រយៈ​តារា​សម្តែង និង​កំប្លែង​ស្រី​ពី​ន វិញ ក៏​បាន​អះអាង​ប្រាប់​កោះសន្តិភាព​ដែរ​ថា មិន​អាច​នោះ​ទេ និយាយ​ទៅ​អារម្មណ៍​២​នាក់​យើង គឺ​មិន​មាន​ជា​រឿង​ស្នេហា​នោះ​ទេ ព្រោះ​ទាំង​២​នាក់​យើង​ស្គាល់គ្នា​យូរ​ដែរ ។ នាង​ក៏​បាន​បញ្ជាក់​ថា រវាង​២​នាក់​យើង​គឺ​មិន​អាច​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ