ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ​ម្ចាស់​ប្រាក់​លាន​ប្រដាល់​សាកល​នៃ​កម្មវិធី​Ultimae Boxing Championship 2021

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ទីបំផុត​ ​រក​ឃើញ​ហើយ​ម្ចាស់​ប្រាក់​៣​លាន​រៀល​ប្រដាល់​នៃ​កម្មវិធី​Ultimate Boxing Championship2021 បាន​ទៅ​

រាជធានី​ភ្នំពេញ​ ៖ ​ទីបំផុត​ ​រក​ឃើញ​ហើយ​ម្ចាស់​ប្រាក់​៣​លាន​រៀល​ប្រដាល់​នៃ​កម្មវិធី​Ultimate Boxing Championship2021 បាន​ទៅ​លើ​កីឡាករ​វី សុ​ភ័ស ​ក្រោយ​ពី​បាន​យកឈ្នះ​កីឡាករ​ទូច ដេ​វីត​ ដោយ​ពិន្ទុ​នៅ​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃអាទិត្យ​ ទី​២៨ ​វិច្ឆិកា នៅ​លើ​សង្វៀន​នាយកដ្ឋាន​អង្គរក្ស​។

សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ផង​ដែរ កីឡាករ​វី សុ​ភ័ស​ បានឱ្យ​ដឹង​ថា ​ទោះបីជា​គេ​បាន​ត្រៀមខ្លួន​ទុក​មុន​រួច​ហើយ​ក្ដី​ក៏​គេ​នៅ​តែ​គិត​ថា ទូច ដេ​វីត​ គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​ពិបាក​ទប់ទល់​បំផុត ​។ ​ម្យ៉ាងវិញទៀត​គេ​មាន​កណ្ដាប់ដៃ​ធ្ងន់​វាយ​ចេញ​បាន​រហ័ស ដូច្នេះ​ត្រូវ​តែ​ប្ដូ​រ​​ល្បិច​ប្រយុទ្ធ​ពី​ការ​ប្រើ​កម្លាំង​មក​ប្រើ​បច្ចេកទេស​ទប់ទល់​វិញ​ ។ ​ជា​ពិសេស​នៅ​ត្រឹម​ទឹក​ទី​២​ទូច ដេ​វីត​ សម្រុក​ខ្លាំង​ធ្វើ​ឱ្យ​មានការ​ពិបាក​ទប់ទល់​យ៉ាង​ខ្លាំង​ ។ ​ប៉ុន្តែ​ដោយសា​តែ​គេ​ធ្លាប់​ស្គាល់​ច្បាស់​ពី​ល្បិច​ប្រកួត​របស់​ទូច ដេ​វីត​ ហើយ​ថែម​ទាំង​ធ្លាប់​យកឈ្នះ​កាលពី​វគ្គ​ប្រកួត​ជម្រុះ​រួច​ម្ដង​មក​ហើយ​នោះ ទើប​ធ្វើ​ឱ្យ​គេ​មានឱកាស​យកឈ្នះ​បាន​ទាំង​ប្រផិត​ប្រផើយ​ ។ ​ទោះជា​យ៉ាងណា​ បើ​តាម​ការ​ពិនិត្យ​មើល​ការ​ប្រកួត​ជាក់ស្ដែង ការ​ប៉ះ​គ្នា​រវាង​គេ​ទាំង​ពីរ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ពិតជា​កក្រើក​មែនទែន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​មានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត ​។ ​កីឡាករ​វី សុ​ភ័ស ​ឈ្នះ​ការ​ប្រកួត​លើក​នេះ​ទទួល​បាន​៣​លាន​រៀល​ខណៈ​ទូច ដេ​វីត​ទទួល​បាន​១​លាន​រៀល​។

លោក​ប៊ុ​យ សោ​ភ័​ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​អស់​រយៈពេល​៦​ស​ប្ដា​ហ៍​នេះ​ទៅ​គឺ​យើង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ហើយ​ក៏​ជា​បទ​ពិសោធ​សម្រាប់​ឈាន​ទៅ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នេះ ចាប់ពី​ថ្ងៃ​ទី​២៣​ ដល់​២៦ ​ខែធ្នូ​ ។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជា​នេះ​ទៅ​ទៀត​នោះ​ធ្វើ​ឱ្យ​កីឡាករ​ប្រដាល់​សាកល​របស់​យើង​មាន​សមត្ថភាពបច្ចេកទេស​គ្រប់គ្រាន់​ដើម្បី​ឈាន​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​វៀតណាម​ឧសភា​ខាង​មុខ ហើយ​ក៏​ជា​បទ​ពិសោធន៍​សម្រាប់​ឈាន​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង​ ។ ​ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ក៏​ទទួល​បានការ​គាំទ្រ​យ៉ាង​​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​វិស័យ​កីឡាប្រដាល់​សាកល​ទៀត​ផង​។

​មិនតែប៉ុណ្ណោះ​ យើង​ក៏​មាន​ក្ដី​រំភើប​ផង​ដែរ​ ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​កីឡាប្រដាល់​សាកល​មានឱកាស​បា​នប​ញ្ជូ​ល​ទៅ​ប្រកួត​នៅ​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ផ្សព្វផ្សាយ​សកម្មភាព វិស័យ​កីឡាប្រដាល់​កាន់តែ​ទូលំទូលាយ​ជាង​មុន​។​

សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​ក៏​មាន​គម្រោង​រៀបចំ​ការ​ប្រកួត​បែប​នេះ​នៅ​ឆ្នាំ​ក្រោយ បើសិនជា​មានការ​ជួយ​ឧបត្ថម្ភ​ពី​ខាងក្រៅ​កាន់តែ​ច្រើន​។​ហើយ​នៅ​ដើមឆ្នាំ​២០២២​ក៏​មានការ​ប្រកួត​អបអរ​ថ្ងៃជ័យ​ជម្នះ​៧​មក​រា ដោយ​មាន​កីឡាករ​ថៃ ​និង​វៀត​ណាម​មក​ចូលរួម​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ