ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេ​នី​ខ្វាន់ ធ្វើ​ខួបកំណើតលើកមុខ​មាត់​ប្អូនប្រុស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​ដេ​នី ខ្វាន់ បាន​រៀបចំ​ខួបកំណើត​ជូន​ប្អូនប្រុស លោក​គី​ម សាន ដោយ​មានការ​ចូលរួម​ពី​អ្នកសិល្បៈ​ជា​ច្រើន​ដួង​។ ការ​រៀបចំ​ខួបកំណើត​គម្រប់​វ័យ​២១​ឆ្នាំ​នេះ ដើម្បី​សម្តែង​ក្តី​រីករាយ​ក្រោយ​ពេល​លោក​គី​ម សាន

រាជធានី​ភ្នំពេញ ៖ កញ្ញា​ដេ​នី ខ្វាន់ បាន​រៀបចំ​ខួបកំណើត​ជូន​ប្អូនប្រុស លោក​គី​ម សាន ដោយ​មានការ​ចូលរួម​ពី​អ្នកសិល្បៈ​ជា​ច្រើន​ដួង​។ ការ​រៀបចំ​ខួបកំណើត​គម្រប់​វ័យ​២១​ឆ្នាំ​នេះ ដើម្បី​សម្តែង​ក្តី​រីករាយ​ក្រោយ​ពេល​លោក​គី​ម សាន ចូល​ពិភព​សិល្បៈ​មាន​អ្នកគាំទ្រ​ជា​លំដាប់ ។

ពិធី​ខួបកំណើត​នេះ​រៀបចំ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រែ​ន ជិត​ផ្សារ​ដេប៉ូ រាជធានី​ភ្នំពេញ ។ ប្អូនប្រុស​របស់​កញ្ញា​ដេ​នី ខ្វាន់ ជា​អ្នកសិល្បៈ​ថ្មី ដោយ​បាន​ចាប់​អាជីព​សម្តែង​ដូច​បងស្រី​របស់​ខ្លួន កញ្ញា​ដេ​នី ខ្វាន់ ដែរ ។ ក្រៅពី​សម្តែង​ភាពយន្ត តារា​ថ្មី​រូប​នេះ​បាន​ថត​ស្ប៉ត​អប់រំ និង​បង្ហាញ​ម៉ូ​ដ​ផង​ដែរ ។

លោក​គី​ម សាន បាន​ទិញ​ឈុត​សម្លៀក​បំពាក់​ពី​ប្រទេស​បារាំង​អស់​ជាង​២​ពាន់​ដុល្លារ​មក​គ្រង​នៅ​ថ្ងៃ​ពិសេស​របស់​ខ្លួន​នោះ ។ គី​ម សាន ឱ្យ​ដឹង​ថា បងស្រី​ទាំងអស់​របស់​លោក ក្នុង​នោះ​មាន​ដេ​នី ខ្វាន់​ម្នាក់​ដែរ បាន​ចំណាយ​ប្រាក់​ជាង​៥​ពាន់​ដុល្លារ រៀបចំ​កម្មវិធី​ខួបកំណើត​ឱ្យ​លោក​។ ភ្ញៀវ​កិត្តិយស​ជិត​៣០០​នាក់ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​សប្បាយ​រីករាយ និង​លើករាសី​របស់​លោក​គី​ម សាន ក្រោយ​ពេល​អាជីព​សិល្បៈ​រីក​ចម្រើន ។

លោក​គី​ម សាន ធ្លាប់​ថត​ខា​រា​៉​អូ​ខេ​ឱ្យ​ផលិតកម្ម​សាន់​ដេ ថោ​ន និង​ធ្លាប់​ថត​ខ្សែភាពយន្ត​រឿង «​ចំណារ​ព្រហ្ម​លិខិត​» របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ និង​ត្រៀម​ថត​ឱ្យ​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ទៀត ។ ក្រៅពី​នេះ​ត្រៀម​ចេញ​ថត​ស្ប៉ត​អប់រំ និង​ភាពយន្ត​សម្រាប់​បញ្ចាំង​តាម​រោងកុន ។

លោក​គី​ម សាន ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​៥​នាក់ ក្នុង​នោះ​ដេ​នី ខ្វាន់ ជា​កូន​ទី​៤ ។

កញ្ញា​ដេ​នី ខ្វាន់ និយាយ​ថា រៀបចំ​ខួបកំណើត​នេះ​ចង់ឱ្យ​ប្អូនប្រុស​សប្បាយ​រីករាយ ។ ម្យ៉ាង​បើ​និយាយ​ពី​រឿង​ខាត​ចំណេញ​មិន​គិត​ទេ តែ​ចង់​ជួបជុំ​មិត្តភក្តិ​សប្បាយ​រីករាយ ។
អ្នកសិល្បៈ​ចូលរួម​ក្នុង​ឱកាស​នោះ មាន​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា លោក​សាយ សៀ​រ៉ា នាង​ខ្ញុង លោក​អឹុ​ម ជីវ៉ា លោក​ឃ្វី​ន លោកមា​៉​ដូ​ណា កញ្ញាឯក សុ​វ​ណ្ណា​រ័​ត្ន លោក​នៅ ស៊ី​នឿ​ន លោក​លាង ឧត្តម កញ្ញា​ដួង ម៉ានិ​ច និង​លោក​សុខ វិបុល ជាដើម ៕