ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រី​ស្អាត ងិ​ន ម៉ា​រ៉ា​ឌី ហោះ​ទៅ​អ៊ី​ស្រា​អែ​ល ដើម្បី​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​ពិភពលោក​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០២១ ងិ​ន ម៉ា​រ៉ា​ឌី ចេញដំណើរ​ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​លហើយ ដើម្បី​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី «​បវរកញ្ញា​ចក្រ​វា​ឡ លើក​ទី​៧០ ឆ្នាំ​២០២១»​។ ហើយ​នៅ​វេលា​ម៉ោង

រាជធានី​ភ្នំពេញ ៖ បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០២១ ងិ​ន ម៉ា​រ៉ា​ឌី ចេញដំណើរ​ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​លហើយ ដើម្បី​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី «​បវរកញ្ញា​ចក្រ​វា​ឡ លើក​ទី​៧០ ឆ្នាំ​២០២១»​។ ហើយ​នៅ​វេលា​ម៉ោង ២:០០ រសៀល ថ្ងៃ​២៧ ខែវិច្ឆិកា ២០២១ ងិ​ន ម៉ា​រ៉ា​ឌី បាន​ចេញដំណើរ​យ៉ាង​ញញឹម​ជឿជាក់​នឹង​ធ្វើ​ការងារ​មួយ​នេះ​អោយ​បាន​ល្អ​បំផុត សម្រាប់​នាំ​កិត្តិយស​ជូន​ជាតិ​។

ការ​ជូន​ដំណើរ​នោះ​ឃើញ​ថា មានការ​អមដំណើរ​ជូន​ដល់​អាកាសយានដ្ឋាន មាន​អតីត​បវរកញ្ញា រ៉េ​ត សារី​តា​, លោក ម៉ែ​ន និមលរ​ត្ន័ និង​ហ្វេ​ន​ៗ​មួយ​ចំនួន​ក៏​បាន​មក​ជូន​ដំណើរ​លើកទឹកចិត្ត​នាង​ផង​ដែរ​។ ហើយ​ជា​ផ្លូវការ ឈុត «​វប្បការិកា ចត្វា​និមិត្ត » នឹង​ត្រូវ​បាន​ជ្រើសរើស​ជា​ឈុត​តំណាង​ជាតិ​អោយ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល Miss Universe លើក​ទី​៧០ ឆ្នាំ​២០២១ នេះ​។ ដែល​គ្រង​ដោយ ងី​ន ម៉ា​រ៉ា​ឌី បវរកញ្ញា​ចក្រវាល​កម្ពុជា ឆ្នាំ​២០២១​។

នា​ពេល​ចុង​ក្រោយ​នេះ ឈុត​តំណាង​ជាតិ ដែល​ច្នៃ​អោយ​កញ្ញា ងិ​ន ម៉ា​រ៉ា​ឌី ហៅ Rosa ម្ចាស់​មកុដ​ចក្កវាឡ​កម្ពុជា​ឆ្នាំ​២០២១ បាន​ចេញ​ជា​រូបរាង​ហើយ​ពេល​នេះ​។ ឈុត​ដែល​រំលេច​ឡើង​ឆាប់​ៗ​លើ​ឆាក​អន្តរជាតិ​នោះ អាច​ជឿ​ថា​ប្លែក​ម្យ៉ាង បើ​ទោះជា​ត្រូវ​ជែង​គេឯង​ទៀត​ក្តី​។ ចំណែក​ទស្សនិកជន​ដែល​បានឃើញ កញ្ញា ងិ​ន ម៉ា​រ៉ា​ឌី គ្រង​ឡើង​នោះ​សុទ្ធតែ​យល់​ថា មាន​អត្ថន័យ​តាម​រចនា​របស់​ខ្មែរ​ហើយ ជឿ​ថា​រដូវ​កាល​នេះ កម្ពុជា​អាច​ទទួល​បានការ​ទាក់ទាញ ទោះ​លទ្ធផល​បែប​ណា​។

វិស័យ​បវរកញ្ញា​នៅ​កម្ពុជា ឃើញ​ថា មានការ​ជឿនលឿន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ព្រោះតែ​អ្នកគាំទ្រ​ចូល​ចិត្ត​តាមដាន​រាល់ពេល​ដែល​បង្កើត​ឡើង​។ ជាក់ស្តែង​កម្មវិធី​ប្រកួត​បវរកញ្ញា ២ ដែល​វ៉ា​ដាច់​គេ​ក្នុង​ការ​ឆក់​អារម្មណ៍​ទស្សនិកជន តាម​ការ​ប្រ​ម៉ា​ញ់​នោះ គឺ Miss Grand Cambodia និង Miss Universe Cambodia ដែល​ផ្ទុះ​ការ​គាំទ្រ​យ៉ាង​សាហាវ​។

ឯ​បេក្ខភាព ដែល​បាន​មក​ដាក់​ពាក្យ​ឃើញ​ថា មានការ​ប្រជែង​គ្នា និង​ខំ​តតាំង​តាម​សមត្ថភាព ព្រោះថា ងាយ​ទទួល​បាន​ភាព​ល្បីល្បាញ​ក្រោយ​ពេល​បាន​ឡើង​ឆាក​ប្រកួត​។ ចំណែក ងិ​ន ម៉ា​រ៉ា​ឌី ដែល​ជានា​រី​វ័យឆ្លាត​លើ​ការ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា បាន​ត្រៀមខ្លួន​ហោះ ទៅ​ការ​ប្រឡង​នារី​កំពូល​សម្រស់​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​។ នាង​បាន​បង្វឹក​ខ្លួន​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រឡង​មួយ​នេះ និង​ជា​ក្តី​ស្រ​ម៉ៃ​ដែល​នាង​ប៉ង​យូរ​មក​ហើយ​។ ដូចនេះ​ហើយ​រាល់​ឈុត​សម្លៀក​បំពាក់​មិន​ថា បុរាណ ឬ​សម័យ នាង​ន​ង​ក្រុមការងារ​មានការ​យកចិត្តទុកដាក់ សម្រិតសម្រាំង​ជា​ខ្លាំង ដើម្បី​ដណ្តើម​យក​ភាព​លេចធ្លោ និង​កិត្តិយស​ជូន​ជាតិ​កម្ពុជា​។ ម៉ា​រ៉ា​ឌី រមែង​បង្ហាញ​ភាព​ជឿជាក់ ក្នុង​ការ​តស៊ូ​ប្រឡង នាង​មានការ​តតាំង​ខ្ពស់ មិន​ចាញ់​រៀមច្បង រ៉េ​ត សារី​តា ឡើយ​។ បើ​និយាយ​ពី​ភាសា​វិញ នាង​ក៏​ច្បាស់លាស់​ក្នុង​ការ​និយាយ​អង់គ្លេស​បាន​យ៉ាង​រលូន​ល្អ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ