ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ដាក់ការប្រជុំពិសេសពិភាក្សា ពីរកឃើញកូវីដបម្លែងថ្មីដ៏គួរឱ្យព្រួយបារម្ភ

2 ឆ្នាំ មុន

ក្រុមមន្ត្រីនៅអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការសុខភាពពិភពលោក កំពុងត្រួតពិនិត្យលើកូវីដបម្លែងថ្មីមួយទៀត ដោយកំណត់ពេលកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីវ៉ាក់សាំងនិងការព្យាបាលឆ្លើយតបទៅនឹងកូវីដប្រភេទនោះ។ កូវីដបម្លែងថ្មីហៅថា B.1.1.529 ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូងខ្លះៗពេលថ្មីៗនេះ…

ក្រុមមន្ត្រីនៅអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការសុខភាពពិភពលោក កំពុងត្រួតពិនិត្យលើកូវីដបម្លែងថ្មីមួយទៀត ដោយកំណត់ពេលកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីវ៉ាក់សាំងនិងការព្យាបាលឆ្លើយតបទៅនឹងកូវីដប្រភេទនោះ។ កូវីដបម្លែងថ្មីហៅថា B.1.1.529 ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូងខ្លះៗពេលថ្មីៗនេះ បើយោងការរកឃើញរបស់អង្គការសុខភាពពិភពលោក។

លោកវេជ្ជបណ្ឌិត Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកស្តីពីកូវីដ១៩ បានលើកឡើងថា៖ “យើងមិនទាន់ដឹងច្រើនអំពីរឿងនេះនៅឡើយទេ។ អ្វី​ដែល​យើង​ដឹង​នោះ​គឺ​ថា កូវីដប្រភេទនេះមាន​ការ​ប្រែប្រួល​ច្រើន។ ហើយការព្រួយបារម្ភនោះគឺថា នៅពេលដែលមានការប្រែប្រួលច្រើនបែបនេះ គឺពិបាកឱ្យយើងដឹងពីភាពធ្ងន់ធ្ងររបស់វា។

ដើម្បីឆ្លើយតបនឹងការរកឃើញកូវីដប្រភេទថ្មីនេះ ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួននឹងហាមឃាត់ការហោះហើរពីប្រទេសចំនួនប្រាំមួយ នៅទ្វីបអាហ្រ្វិក រួមទាំងអាហ្រ្វិកខាងត្បូង ដោយចាប់ផ្តើមពីថ្ងៃសុក្រតទៅ។

លោកវេជ្ជបណ្ឌិត Van Kerkhove បាននិយាយថា៖ “ឥឡូវនេះអ្នកស្រាវជ្រាវកំពុងរួមគ្នា ដើម្បីយល់ពីកន្លែងដែលការផ្លាស់ប្តូរទាំងនេះនៅក្នុងប្រូតេអ៊ីន spike និង កន្លែងបំបែក furin។ នេះគឺធ្វើឡើងដើម្បីស្វែងយល់ពីរបៀបធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវ៉ាក់សាំង៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ