ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដើរ​លេង​ថា ​ការ​លក់ដូរ​ពេល​អុំទូក​នេះ​មិន​កា.ប់​ថ្លៃ​ឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពលរដ្ឋ​អ្នក​បាន​ដើរ​កម្សាន្ត​ពេល​បុណ្យអុំទូក​ ៣ ​ថ្ងៃ​មកនេះ​ថា ​ការ​លក់ដូរ​អាហារ ថ្លៃ​សណ្ឋាគារ និង​ផ្ទះសំណាក់ តាម​រមណីយដ្ឋាន​នានា មាន​លក្ខណៈ​ល្អ​ប្រសើរ…

រាជធានីភ្នំពេញ ៖ ពលរដ្ឋ​អ្នក​បាន​ដើរ​កម្សាន្ត​ពេល​បុណ្យអុំទូក​ ៣ ​ថ្ងៃ​មកនេះ​ថា ​ការ​លក់ដូរ​អាហារ ថ្លៃ​សណ្ឋាគារ និង​ផ្ទះសំណាក់ តាម​រមណីយដ្ឋាន​នានា មាន​លក្ខណៈ​ល្អ​ប្រសើរ មិន​បាន​ដំឡើង​ថ្លៃ​នោះ​ឡើយ​ ។ ពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​នៅ​ពេល​បុណ្យ​ទាន​លើក​ក្រោយ​ៗ​ទៀត អ្នក​លក់ដូរ អ្នក​ផ្តល់​សេវា​ទេសចរណ៍ គួរ​កុំ​ដំឡើង​ថ្លៃ​ខ្ពស់ រក្សា​ការ​រក​ទទួលទាន​ដូច​ពេល​នេះ គឺជា​ប្រការ​ល្អ​ដែល​ជំរុញ​ដល់​ចលនា​ដើរ​លេង​ក្នុងស្រុក រក្សា​តម្លៃ​គុណធម៌ នៅ​របរ​អាជីវកម្ម​ផង ​។

លោក ម៉ា​នី ពលរដ្ឋ​នៅ​ភ្នំពេញ ដែល​បាន​ដើរ​កម្សាន្ត​នៅ​ខេត្តកំពត​ និង​កែប អស់​រយៈពេល​ពីរ​ថ្ងៃមួយ​ប់ និយាយ​ថា ​គ្រួសារ​លោក​មាន​គ្នា ​៦​ នាក់ នៅ​ក្នុង​នោះ​មនុស្ស​ចាស់​បួន​នាក់​ និង​ក្មេង​ៗ​ពីរ​នាក់ លោក​បាន​ចំណាយ​ជាង​ ៣០០ ​ដុល្លារ ។ ​លោក​បាន​សរសើរ​ពី​សេវាកម្ម​អាហារ ​និង​ស្នាក់​នៅ​ពេល​នេះ​មិន​បាន​ឡើងថ្លៃ ​។ «ជា​រួម​ខ្ញុំ​យល់​ថ្លៃ​សណ្ឋាគារ និង​អាហារ​នៅ​ខេត្តកំពត​ និង​កែប​មិន​បាន​ឡើងថ្លៃ​ទេ ​។ យើង​អាច​ទទួលយក​បាន​ក្នុង​ម្ហូប​មួយ​ចាន​ថ្លៃ ​៦​ ទៅ ​៧​ ដុល្លារ សម្រាប់​អាហារ​ធម្មតា ចំណែក​អាហារ​គ្រឿង​សមុទ្រ​ប្រភេទ​ល្អថ្លៃ ​២០ ​ដុល្លារ ។ ការ​ស្នាក់​នៅ​កន្លែង​សមរម្យ ថ្លៃ​ពី ​៣០ ​ទៅ​ ៤០ ​ដុល្លារ​ក្នុង​មួយ​យប់​នោះ ​។ នេះ​ជា​តម្លៃ​ធម្មតា​ដែល​យើង​ធ្លាប់​ទទួលទាន​កាលពីមុន​» ​។

ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ​៤ ​ថ្ងៃ ពី​ ១៨ ​ដល់ ​២១ វិច្ឆិកា ២០២១ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ ១,១៤៧,៣៥៩ ​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន ​១,១៣២,៩០៣ ​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន ​១៤,៤៥៦​ នាក់​ ។ គោលដៅ​ទេសចរណ៍​សំខាន់​ៗ​រយៈពេល ​៤ ​ថ្ងៃនេះ រួម​មាន ៖ រាជធានី​ភ្នំពេញ ២០៣,៤៥៤​ នាក់ ខេត្ត​ព្រះ​សីហ​នុ ១៤៥,០៤២ ​នាក់ ខេត្តសៀមរាប ១៤១,២១៩ ​នាក់ ខេត្តកំពត ១០២,១៦៧ ​នាក់ ខេត្ត​កែប ៩២,៥៣៨​ នាក់ ខេត្តពោធិ៍សាត់ ៧៥,៥៧៨ ​នាក់ ខេត្តបាត់ដំបង ៥៦,៦៧៩​នាក់ ខេត្តកំពង់ស្ពឺ ៥០,៩៦០ ​នាក់ ខេត្តមណ្ឌលគិរី ៤០,៩១៧​ នាក់ ខេត្តកណ្តាល ៤០,២០៦​ នាក់ ខេត្តកោះកុង ៣៨,៦៥០​ នាក់ និង ខេត្តរតនគិរី ៣១,៤៥៧​ នាក់​ ។

អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ប៉ាន់​ស្មានថា ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ម្នាក់ ជា​មធ្យម ចំណាយ​ថវិកា​ចន្លោះ​ពី​ ៥០ ​ដល់ ​៦០០​ ដុល្លារ ក្នុង​ការ​ដើរ​លេង​កម្សាន្ត​នេះ​ ។ លោក ហុង វណ្ណៈ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ថា​ការ​ចំណាយ​ជា​មធ្យម​របស់​ប្រជាពលរដ្ឋ​ខ្មែរ សម្រាប់​ការ​ដើរ​លេង​កម្សាន្ត ការ​ហូប​ចុក ការ​ស្នាក់​នៅ គឺ​មាន​ចន្លោះ​ចាប់ពី​ ៥០​ ដុល្លារ​ដល់​ ២០០ ​ដុល្លារ​ក្នុង​ម្នាក់​ ។ ដោយឡែក សម្រាប់​ការ​ចំណាយ​ជា​លក្ខណៈ​គ្រួសារ​វិញ គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី​ ៤០០ ​ទៅ​ដល់ ៦០០​ ដុល្លារ និង​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ​ខ្លាំង អាច​ចំណាយ​ពី​ចន្លោះ ៧០០ ​ទៅ​ ១០០០​ ដុល្លារ​ ។

អ្នកស្រី និមល ដែល​បាន​ដើរ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ជាយក្រុង​ភ្នំពេញ​ថា​ គាត់​បាន​ចំណាយ​ថវិកា​ប្រមាណ​សម្រាប់ ​១០០​ ដុល្លារ​ថ្លៃ​លើ​ក្រុម​គ្រួសារ​គាត់​ដែល​មាន​សមា​ជិត ​១០ ​នាក់ ​។ «​ខ្ញុំ​បាន​ទៅ​ទទួលទាន​អាហារ​នៅ​មរ​ណី​ដ្ឋា​ន​មួយ​នៅ​ជាយក្រុង​នៅ​ទីនោះ​គេ​មិន​បាន​ដំឡើង​ថ្លៃ​អាហារ​ឡើយ ក្នុង​មួយ​ថ្លៃ ​១០​ ដុល្លារ ដែល​យើង​អាច​ទទួលយក​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ