ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មានច្បាប់ កិច្ចព្រមព្រៀង​ជា​ច្រើន​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​កូរ៉េ​ខាងត្បូង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​កូរ៉េ​ខាងត្បូង​រំពឹង​ថា ​នឹង​កើនឡើង​នៅ​ស្រប​ពេល​ដែល​កម្ពុជា​ច្បាប់​វិនិយោគ​ថ្មី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​នេះ នឹង​ចូល​ជា​ធរមាន​នា​ពេល​ខាង​មុន​នោះ ​។ លោក Park…

រាជធានី​ភ្នំពេញ ​៖ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​កូរ៉េ​ខាងត្បូង​រំពឹង​ថា ​នឹង​កើនឡើង​នៅ​ស្រប​ពេល​ដែល​កម្ពុជា​ច្បាប់​វិនិយោគ​ថ្មី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​នេះ នឹង​ចូល​ជា​ធរមាន​នា​ពេល​ខាង​មុន​នោះ ​។ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា នៅ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា កូរ៉េ កាលពី​ពេល​ថ្មី​ៗ​បាន​លើក​ឡើង​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​កម្រិត​មួយ​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​ទំហំ​ជាង​ ១​ ពាន់​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ ​២០១៩ ខណៈ​ដែល​សាធារណរដ្ឋ​កូរ៉េ​ជា​អ្នក​វិនិយោគ​ធំ​ជាងគេ​នៅ​កម្ពុជា ដែល​បាន​បណ្តាក់ទុន​សរុប​ជិត ​៧​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ចាប់ពី​ឆ្នាំ​១៩៩៧ ​មក​ដល់​បច្ចុប្បន្ន​ ។

លោ​ទូត បាន​មាន​ប្រសាសន៍​ថា ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ រួម​ជាមួយនឹង​ការ​ចូលរួម​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​ និង​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ការ​បង្ការ​ការ​គេចវេះ​ពន្ធ​ និង​ការ​ចៀស​វាង​ពន្ធ​នោះ លោក​រំពឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ពិតជា​មាន​កំណើន​កាន់តែ​ខ្ពស់​ជាក់ស្តែង​មិន​ខាន​នៅ​ពេល​ខាង​មុខ​នេះ​ ​។

លោក ជ្រឹង បុ​ទុម​រង្សី ឯកអគ្គរដ្ឋទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ វិញ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ និង​កូរ៉េ​កើនឡើង​នោះ​នឹង​ចូលរួម​លើកកម្ពស់​ការ​ស្តារ​សេដ្ឋកិច្ច សង្គម​ឡើង​វិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ ​១៩ ​។

លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សហ​គម​ធុរកិច្ច​កូរ៉េ​នៅ​កម្ពុជា​តាម​រយៈ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា ភ្នាក់ងារ​ជំរុញ​វិនិយោគ​ និង​ពាណិជ្ជកម្ម​កូរ៉េ សភាពាណិជ្ជកម្ម​កូរ៉េ​ប្រចាំ​កម្ពុជា ព្រមទាំង​តួអង្គ​ពាក់ព័ន្ធ​ដទៃ​ទៀត បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ដល់​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា និង​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ផ្សព្វផ្សាយ​ច្បាប់​នេះ ឱ្យ​បាន​ទូលំទូលាយ ​។ លោក​ថា ​កូរ៉េ​បានវិនិយោគនៅ​កម្ពុជា ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា កសិកម្ម វាយ​ន​ភណ្ឌ ដំឡើងរថយន្ត ធនាគារ ផ្សា​រមូល​ប​ត្រ ជាដើម ​។

សូម​ជម្រាប​ថា ច្បាប់​វិនិយោគ​ថ្មី​នេះ​ត្រូវ​បាន​តាក់តែង​ឡើង​ស្រប​តាម​ការ​ចង្អុលបង្ហាញ​របស់​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ ​២០១៥- ២០២៥ ដោយ​បាន​ឆ្លងកាត់​ការ​សិក្សា​ស្រាវជ្រាវ​ និង​កិច្ច​ពិគ្រោះ​យោបល់​ជា​ច្រើន​លើក​ជាមួយ​ស្ថាប័នរដ្ឋ​និង​ផ្នែក​ឯកជន ដើម្បី​ឆ្លើយ​តប​ទៅ​និង​ការ​ប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច បដិវត្តន៍​ឧស្សាហកម្ម ៤.០ បរិវត្ត​កម្ម​ឌី​ជី​ថ​ល និង​ការ​រអាក់រអួល​នៃ​ខ្សែ​ច្រវាក់​តម្លៃ​សកល​ដែល​បណ្តាល​មក​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​ ១៩ សំដៅ​ច្បាម​យក​កាលានុវត្តភាព​ជា​អ​តី​បរមា​ពី​និម្មាបនកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែល​កំពុង​វិ​វត្ត​យ៉ាង​រហ័ស ក៏​ដូច​ជា​ទាញ​យក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពហុភាគី និង​ទ្វេភាគី​នានា ​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​គិត​ត្រឹម​រយៈពេល ​៩ ​ខែ​ដើមឆ្នាំ ​២០២១ ​នេះ​មាន​ទឹកប្រាក់​សរុប​ជាង ​៥៧៨​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​ជាង ​១១% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២០ ​មាន​ទឹកប្រាក់​ជាង ​៥២០ ​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ