ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! អតីត​តារាភាពយន្ត កែវ ម​ន្ថា ទទួលមរណភាព​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារាភាពយន្ត​ខ្មែរ​ពី​ជំនាន់​ដើម​លោកស្រី កែវ ម​ន្ថា បាន​ទទួលមរណភាព​ហើយ ក្នុង​ជន្មាយុ​៧៧​ឆ្នាំ ដោយ​រោគាពាធ​។ នេះ​បើ​តាម​ការ​ប្រកាស​អោយ​ដឹង​ពី​

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​ខ្មែរ​ពី​ជំនាន់​ដើម​លោកស្រី កែវ ម​ន្ថា បាន​ទទួលមរណភាព​ហើយ ក្នុង​ជន្មាយុ​៧៧​ឆ្នាំ ដោយ​រោគាពាធ​។ នេះ​បើ​តាម​ការ​ប្រកាស​អោយ​ដឹង​ពី​ក្រុមព្រះ​សុរិយា​នៅ​ថ្ងៃនេះ​។

ក្រុម​ស្រាវជ្រាវ​ភាពយន្ត​ខ្មែរ​ពី​ដើម​ខាងលើ​នេះ បាន​ប្រកាស​ថា ក្រុមព្រះ​សុរិយា មាន​ក្តី​រន្ធត់​ឥត​ឧបមា​ចំពោះ​ដំណឹង​មរណភាព​របស់​លោក​ជំទាវ កែវ ម​ន្ថា អតីត​សិល្ប​ការិនី​ខ្មែរ​បី​ជំនាន់​ដែល​បាន​លាចាក​លោក​ទៅ​ កាលពី​ម៉ោង​១២​​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈានចូល​​រី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្នុង​ជន្មាយុ​៧៧​ឆ្នាំ ដោយ​រោគាពាធ​។

លោក​ជំទាវ កែវ ម​ន្ថា គឺជា​សិល្ប​ការិនី​ដ៏​ឆ្នើម​មួយ​រូប​នៃ​កម្ពុជា ដែល​ពោរពេញ​ដោយ​សមត្ថភាព​ទេព​កោសល្យ និង​ស្នាដៃ​។ ការ​បាត់បង់​នេះ គឺជា​បាត់បង់​ធនធាន​ដ៏​កម្រ​មួយ​រូប​ប្រចាំ​វិស័យ​សិល្បៈ​ទី​៧ នៃ​ជាតិខ្មែរ ។ ក្រុមព្រះ​សុរិយា សូម​ឧទ្ទិស​បុណ្យ​កុសល ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ លោក​ជំទាវ សូម​អញ្ជើញ​ទៅ​កាន់​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

គួរ​បញ្ជាក់​ថា លោក​ជំទាវ កែវ ម​ន្ថា ដែល​ជា​អតីត​តារាភាពយន្ត​ខ្មែរ​ពី​ជំនាន់​ដើម បាន​សម្តែង​ក្នុង​រឿង សង្សារ​ឧត្ដម​ដួងចិត្ត​, រឿង សំណើច​ចំអក​នៃ​ព្រហ្ម​លិខិត​, រឿង គូកម្ម​ទេ​បង​, រឿង ជំនោរ​កំពូលភ្នំ​, រឿង ចិត្ត​ម្តាយ និង​រឿង​ជា​ច្រើន​ទៀត​!»​។ ដោយឡែក បទ​ចម្រៀង​វិញ មាន​ដូច​ជា បទ មួល​ភ្លៅ បទ មិន​យក​ទេ​ប្តី​ចាស់ បទ គេ​ហើយ​និង​បង បទ ថើប​មក​ចុះ​, បទ លោក​ជំទាវ កែវ ម​ន្ថា គឺជា​ម្ចាស់​ពានរង្វាន់​អប្សរា​ប្រចាំឆ្នាំ​១៩៦៤ ដែល​បាន​ប្រទាន​ដោយ​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ តាម​រយៈ​ខ្សែភាពយន្ត​មួយ​រឿង​ដ៏​ល្បីល្បាញ​លំដាប់ថ្នាក់​ជាតិ គឺ​រឿង «​សង្សារ​ឧត្តម​ដួងចិត្ត​» ដែល​មាន​អម​ដោយ​ចម្រៀង​បទ «​ខ្យល់​កំពូលភ្នំ​» បកស្រាយ​ដោយ​លោក​ជំទាវ​ផ្ទាល់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ