ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក La Mo ៖ បច្ចុប្បន្ន​ពលរដ្ឋ​យល់​ដឹង​ពី​កម្ម​សិទ្ធ​បញ្ញានៃរូបថត ហើយក្រោយ​កូវីដ ១៩ បានធូរស្បើយ វិស័យ​ថតរូប​នឹង​​រីក​ចម្រើន​ជាង​មុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក ឡា មូ (La Mo) បាន​មាន​ប្រសាសន៍​ថា​៖ «​អ្វី​ដែល​ខ្ញុំ​រំភើប​នៅ​ពេល​នេះ​ គឺ​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ…

រាជធានី​ភ្នំពេញ​ ៖ លោក ឡា មូ (La Mo) បាន​មាន​ប្រសាសន៍​ថា​៖ «​អ្វី​ដែល​ខ្ញុំ​រំភើប​នៅ​ពេល​នេះ​ គឺ​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ដែល​គាត់​អ​ញ្ចើ​ញ​ខ្ញុំ​មក​ដើម្បី​បង្ហាញ​ស្នាដៃ​របស់ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា ​វា​ជា​ពេល​មួយដែល​វិស័យ​ថតរូប​នៅ​ប្រទេស​កម្ពុជា​យើង​បាន​ឈាន​ទៅ​មុខ​មួយ​កម្រិត​ទៀត​»​ ។ លោក La Mo ជា​អ្នក​ថតរូប​ឯករាជ មិន​ចំណុះ​ស្ថាប័ន​ណាមួយ​ឡើយ ហើយ​ស្នាដៃ​ដែល​កំពុង​ដាក់​តាំង​នេះ គឺ​មាន ​៤៤ ​រូប ក្រោម​ប្រធានបទ “In Focus” ។

លោក La Mo ផ្តល់កិច្ចសម្ភាសជាអ្នកសារព័ត៌មាន ។ ថតដោយ៖ ស្រី គំនិត

យោង​តាម​កិច្ច​សម្ភាស​លោក La Mo បាន​បញ្ជាក់​អត្ថន័យ In Focus បែប​នេះ​ថា ​៖ « In Focus ​វា​មិនមែន​សំដៅ​ទៅ​លើ​ការ​ដែល​យើង​យក​កា​ម៉េ​រា​មក Focus អោយ​ច្បាស់​នោះ​ទេ តែ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ គឺ​មាន​អត្ថន័យ​ផ្សេង​ទៀត In Focus នៅ​ពេល​នេះ គឺ​ខ្ញុំ​ចង់​បង្ហាញ​អំពី​ការ​ដែល​យើង​ប្រមូល​អារម្មណ៍​អោយ​ស្ងប់ស្ងាត់ ដើម្បី​យក​ទៅ​ផលិត​រូបភាព​មួយ​អោយ​បាន​ល្អ​ឥត​ខ្ចោះ នោះ​គឺ​វា​ទាមទា​អោយ​យើង​យក​បេះដូង​ទៅ​ដាក់ចិត្ត​ដាក់​កាយ ហើយ​ប្រមូល​អោយ​វា​មូល បាន​យើង​ផ្តោតអារម្មណ៍​ទៅ​លើ​អ្វីមួយ​បាន​វា​មាន​ភាព​ទាក់ទាញ មាន​ភាព​ស្រស់ស្រាយ ដើម្បី​ជា​ទស្សនីយភាព សម្រាប់​អ្នក​ទស្សនា​»​ ។

លោក La Mo កំពុងពន្យល់ទៅឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ ថតដោយ៖ ស្រី គំនិត

ក្នុង​កំឡុង​ពេល​កូ​វី​ដ​ ១៩ ដូច​គ្រប់​គ្នា​បានដឹង​ហើយ យើង​ម្នាក់​សុទ្ធតែ​មាន​បញ្ហា​សឹងតែ​ដូច​គ្នា​ទាំងស្រុង យ៉ាងណាមិញ​ក្នុង​វិស័យ​គំនូរ វិស័យ​ថតរូប ការ​តាំង​ពិពរណ៌នា​នា នឹង​ក៏​មិនសូវ​ខុស​គ្នា​ប៉ុន្មាន​ដែរ រក​ចំណូល​មិនសូវ​បាន​ទេ រហូត​ខាង​វិស័យ​សិល្បៈ​ខ្លះ​ត្រូវ​បាន​បិទទ្វា​តែ​ម្តង ​។

លោក La Mo បាន​បន្ត​ថា​ ​សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា ​ប្រសិនបើ​កូ​វី​ដ ​១៩ ស្រាក​ស្រា​ន្ត​បន្តិច ហើយ​ប្រទេស​អាច​ដំណើរការ​វិស័យ​ផ្សេង​ៗ​បាន​វិញ​នោះ វិស័យ​ទាំងអស់​នឹង​មក​វិញ​ជាមួយនឹង​ការ​រីក​ចម្រើន​ជាង​មុន ក្នុង​នោះ​ដែរ ខ្ញុំ​ក៏​ដូច​ជា​មិត្ត​ភ័​ក្ត​របស់ខ្ញុំ​ក្នុង​វិស័យ​ថតរូប សង្កេត​ឃើញ​ថា​វិស័យ​នេះ​កំពុង​ដំណើរការ​បាន​ល្អ ប្រជាជន​យើង​យល់​ដឹង​អំពី កម្មសិទ្ធិបញ្ញា​នៃ​រូបថត ចឹ​ង​មុន​ពេល​គេ​យក​រូប​នឹង​ទៅ​តាំងនៅ​កន្លែង​ណាមួយ​ដូច​ជា សណ្ឋាគារ ភោជនីយដ្ឋាន រី​ស៊​ត ​។​ល​។ ពួក​គាត់​តែ​ទិញ​ពី​អ្នក​ថតរូប ដូចនេះ​ហើយ​ការងារ​ដែល​លក់​រូបថត​នឹង​កំពុង​តែ​ដំណើរការ អ្នក​ថតរូប​កំពុង​តែ​លក់​បាន​នូវ​រូបថត​របស់​គាត់​។ ហើយ​ប្រជាជន​យើង​ខ្លះ​គាត់​មាន​មោទនភាព​ដែល​អ្នក​ថតរូប​ជា​ជនជាតិ​ខ្មែរ​ថតរូប​ដើម​លក់​អោយ​ប្រជាជន​ក្នុងស្រុក​ខ្លួនឯង មាន​ន័យ​ថា​ប្រជាជន​យើង​បច្ចុប្បន្ន​គាំទ្រ​ស្នាដៃ​ក្នុងស្រុក​»​ ។

អ្នកទស្សនាកំពុងឈរមើលរូបថតដោយយកចិត្តទុកដាក់ ។ ថតដោយ៖ ស្រី គំនិត

លោក ក៏​បាន​ស​ង្ត​ត់​ធ្ងន់​ផង​ដែរ​ថា កន្លង​មក​នៅ​ក្នុង​សណ្ឋាគារ ឬ​រី​ស៊​ត​ខ្លះ គាត់​បាន​យក​រូប​របស់ អ្នក​ថតរូប​យើង​នឹង​យក​ដាក់​តាំង​ក្នុង​កន្លែង​របស់​គាត់ ដោយ​មិន​មានការ​ទិញ​លក់​ជាមួយ​អ្នក​ថតរូប​នោះ​ទេ ដូចនេះ​ម្ចាស់​សណ្ឋាគារ ឬ​រី​ស៊​ត​នោះ​គួរ​យល់​ដឹង​អោយ​បាន​ច្បាស់​ពី​កម្ម​សិទ្ធ​បញ្ញា​របស់​គេ ​។

រូបថតមួយក្នុងចំណោមរូបថតទាំង ៤៤ របស់លោក La Mo ដែលបានដាក់តាំងបង្ហាញ ។ ថតដោយ៖ ស្រី គំនិត

លោក La Mo បាន​ចែករំលែក​ដល់​យុវជន​ខ្មែរ​គ្រប់​រូប​ដូចនេះ​ថា ​៖ «​ខ្ញុំ​លើកទឹកចិត្ត​អោយ​យុវវ័យ​ជំនាន់​ក្រោយ​អោយ​បង្កើត​ស្នាដៃ​មួយ​ដោយ​ខ្លួនឯង ព្រោះថា ​បច្ចុប្បន្ន​យើង​មាន​ទីផ្សារ​ហើយ ប្រជាជន​ជួយ​គាំទ្រ​ហើយ ដូចនេះ​ធ្វើ​យ៉ាងណា​ព្យាយាម​ផលិត​ស្នាដៃ​របស់​យើង​អោយ​បាន​ល្អ នៅ​ពេល​ណាមួយ​គេ​នឹង​ទទួលស្គាល់​នូវ​ស្នាដៃ​របស់​យើង ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​យើង​ត្រូវ​ផលិត​និង​ធ្វើ​ចេញពី​បេះដូង យើង​មានចិត្ត​បរិសុទ្ធ​មួយ​ធ្វើ​វា​ចេញ​មក នោះ​រូបភាព​របស់​យើង​នឹង​មាន​ភាព​ស្រស់ស្រាយ​បរិសុទ្ធ​ទៅ​តាម​នឹង​ដែរ​»​ ។

ថតដោយ៖ ស្រី គំនិត

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​តាំងពិព័រណ៍​របស់​លោក បាន​ចាប់ផ្តើម​បើក​ដំណើរការ​ជា​សាធារណៈ​ចាប់ពី​ថ្ងៃ​ទី​ ៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​ ២០២១ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែមក​រា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ Sofitel Phnom Penh Pokeethra ហើយ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ យើង​ឃើញ​មាន​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ជា​ច្រើន​បាន​មក​ទស្សនាការ​តាំងពិព័រណ៍​នេះ​ផង​ដែរ​ ៕

ឯកឧត្ដម ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ន​សាប់ ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កំពុងសរសេរលើសៀវភៅ ។ ថតដោយ៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ