ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​សាច់​ជ្រូក​មិន​ទាន់​កើនឡើង​ឡើយ​ក្នុង​ពេល​បើក​ប្រទេស​ដំបូង​ៗ​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​និយាយ​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ៗ​នៃ​ការ​បើក​ប្រទេស​ឡើង​វិញ​នេះ តម្រូវការ​សាច់​ជ្រូក​មិន​ទាន់​កើនឡើង​ទេ តែ​សកម្មភាព​ចិញ្ចឹម​ជ្រូក​នៅ​ពេល​កូ​វី​ដ​ ១៩ ​នេះ​បាន​កើនឡើង​ដែល​ជា​ក្តី​សង្ឃឹម​មួយ​ឈាន​ដល់​កម្ពុជា​បាន​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​ និង​អាច​ធ្វើការ​នាំ​ចេញ​ទៀត​នៅ​ពេល​ខាង​មុខ​នោះ…

រាជធានី​ភ្នំពេញ ​៖ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​និយាយ​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ៗ​នៃ​ការ​បើក​ប្រទេស​ឡើង​វិញ​នេះ តម្រូវការ​សាច់​ជ្រូក​មិន​ទាន់​កើនឡើង​ទេ តែ​សកម្មភាព​ចិញ្ចឹម​ជ្រូក​នៅ​ពេល​កូ​វី​ដ​ ១៩ ​នេះ​បាន​កើនឡើង​ដែល​ជា​ក្តី​សង្ឃឹម​មួយ​ឈាន​ដល់​កម្ពុជា​បាន​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​ និង​អាច​ធ្វើការ​នាំ​ចេញ​ទៀត​នៅ​ពេល​ខាង​មុខ​នោះ ​។

លោក ​ស្រ៊ុ​ន ​ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ បាន​និយាយ​ថា តាំងពី​រដ្ឋាភិបាល​ជំរុញ​នៅ​ក្នុង​វិស័យ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​មក​ការ​ចិញ្ចឹម​ជ្រូក​មានការ​រីក​ចម្រើន​ខ្លាំង ​។ លោក​ជឿជាក់​ថា ​មិនយូរ​ទេ​កម្ពុជា​មាន​លទ្ធភាព​អាច​សត្វ​ជ្រូក​ចេញ​ទៀត​ផង​ ។

«​សព្វ​ថ្ងៃនេះ​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា​កើនឡើង​ស្ទើរ​គ្រប់​ទីផ្សារ​ហើយ​មក​ដល់​ឥលូវ​នេះ​មាន​ក្រសួង​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​ថែម​ទៀត ខ្ញុំ​ជឿជាក់​ថា ​វិស័យ​ចិញ្ចឹមសត្វ​នឹង​កាន់តែ​រីក​ចម្រើន ហើយ​នៅ​រយៈពេល ​២ ​ឆ្នាំទៅ​មុខ​ទៀត​ជ្រូក​របស់​កម្ពុជា​អាច​នឹង​ចាល់​បើសិនជា​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​គាត់​យកចិត្តទុកដាក់​មក​លើ​វិស័យ​ចិញ្ចឹម​ជ្រូក​នេះ ​។ ខ្ញុំ​ជឿជាក់​ថា ​នឹង​ឈាន​ទៅ​ដល់​ការ​នាំ​ចេញ​នៅ​ថ្ងៃ​អនាគត​ខាង​មុខ​ដ៏​ខ្លី​នេះ​»​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ​ស្រ៊ុ​ន ពៅ ។

តាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ថា ​ការ​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ​បាន​ប៉ុន្មាន​ថ្ងៃ​មកនេះ តម្លៃ​ជ្រូក​រស់​មិន​ទាន់​មានការ​ប្រែប្រួល​ប៉ុន្មាន​នោះ​ទេ ដោយសារ​ចំនួន​ភ្ញៀវ​ទេសចរ​មិន​ទាន់​មានការ​ចូល​មក​កម្ពុជា​ច្រើន​ហើយ​ពិធីការ​បុណ្យ​ទាន​នៅ​ក្នុងស្រុក​មិន​ទាន់​មាន​សកម្មភាព​ពេញទំហឹង​នៅឡើយ ​។ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ជួប​បញ្ហា​ និង​ប្រាក់​ចំណូល ធ្វើការ​តម្រូវការ​បរិភោគ​នៅ​ក្នុង​គ្រួសារ​កាត់​បន្ថយ​ទៅ​តាម​លទ្ធភាព​ជាក់ស្តែង​ ។

លោក ​ស្រ៊ុ​ន ​ពៅ បាន​ឲ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ តម្លៃ​ជ្រូក​រស់នៅ​តាម​ក្រុមហ៊ុន​លក់​បាន​ថ្លៃ ​១ ​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ​។ តែ​ដោយឡែក​សម្រាប់​ជ្រូក​រស់​ដែល​ចិញ្ចឹម​ដោយ​កសិករ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន លក់​បាន​តែ​ប្រមាណ ​៩០០០ ​រៀល ខណៈ​ពេល​មុន​លក់​បាន​តែ ​៨០០០ ​រៀល​ក្នុង​មួយ​គីឡូក្រាម ​។ «​ទន្ទឹម​និង​តម្លៃ​ជ្រូក​រស់​ងើបឡើង​វិញ​ខ្លះ​នេះ​យើង​ការពារ​នៅ​តាម​ច្រកព្រំដែន​កុំឱ្យ​មានការ​នាំ​ជ្រូក​ដោយ​គ្មាន​ច្បាប់​ចូល​មក​ក្នុងស្រុក​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​តម្លៃ​ជ្រូក ​និង​អ្នក​បរិភោគ​» ។

ពាក់ព័ន្ធ​ និង​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​នេះ ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី ​៨ ​វិច្ឆិកា ​២០២១​ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការ​វិភាគ​ថ្លៃដើម​នៃ​ផលិតកម្ម​ជ្រូក​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រួម​ និង​ដៃគូ​ពាក់ព័ន្ធ ដែល​មាន​គោលបំណង​ស្វែង​យល់​ស៊ីជម្រៅ​អំពី​ផលិតកម្ម និង​ថ្លៃ​ជ្រូក​នៅ​កម្ពុជា ជា​ពិសេស​កត្តា​សំខាន់​ៗ​ដែល​ជះ​ឥទ្ធិពល​ដល់​ថ្លៃដើម និង​បញ្ហា​ប្រឈម សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​វិស័យ​ផលិតកម្ម​ជ្រូក កម្រិតជីវភាព​ប្រជា​កសិករ និង​សេដ្ឋកិច្ច​ ។

ការ​ផ្អាក​កម្មវិធី​បុណ្យ​ទាន ពិធី​មង្គលការ ​និង​ការ​ជួបជុំ​ប្រមាណ ​២​ ឆ្នាំ​មកនេះ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​ ១៩​ នោះ បាន​ធ្វើ​ឲ្យ​ទីផ្សារ​សាច់​ជ្រូក​ក៍​ដូច​ជា​ត្រីបាត់បង់​មួយ​ផ្នែក​ធំ ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ និង​ផលិតកម្ម​ក្នុងស្រុក​រង​ការ​ខាតបង់​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ