ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម កម្ពុជា​គ្រោង​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី យ៉ាងតិច​ជាមួយ ​៧ ​ប្រទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ពិសេស​ស្វែងរក​ទីផ្សារ​លក់​កសិផល កម្ពុជា​គ្រោង​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជ កម្ម​សេរី ជាមួយ​ប្រទេស​នានា​យ៉ាង​ហោច​ណាស់​ចំនួន ​៧ នៅ​ក្រោយ​ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ចិន​បាន​ចូល​ជា​ធរមាន​ និង​ជាមួយ​កូរ៉េ​ខាងត្បូង​បាន​ចុះហត្ថលេខា​ហើយ​នោះ…

រាជធានី​ភ្នំពេញ ​៖ ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ពិសេស​ស្វែងរក​ទីផ្សារ​លក់​កសិផល កម្ពុជា​គ្រោង​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជ កម្ម​សេរី ជាមួយ​ប្រទេស​នានា​យ៉ាង​ហោច​ណាស់​ចំនួន ​៧ នៅ​ក្រោយ​ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ចិន​បាន​ចូល​ជា​ធរមាន​ និង​ជាមួយ​កូរ៉េ​ខាងត្បូង​បាន​ចុះហត្ថលេខា​ហើយ​នោះ ​។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន លើ​ឯកសារ​យុទ្ធសាស្ត្រ​ទាញ​យក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក​ថ្មី​ៗ​នេះ​គូសបញ្ជាក់​ថា ​កម្ពុជា​មាន​ទិស​ដៅ​បន្ត​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​មួយ​ចំនួន​ទៀត ក្នុង​នោះ​មាន​ដូច​ជា សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី​, រុ​ស្សី អង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន ម៉ុង​ហ្គោ​លី និង​ឥណ្ឌា ជាដើម ​។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​លើក​ឡើង​ថា ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ទាន់ រក​ទីផ្សារ​ឱ្យ​បាន​កាន់តែ​ច្រើន​គឺ​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ។ លោក​ថា តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ ជកម្ម​សេរី​នេះ ​គឺជា​ការ​រក​ទីផ្សារ​ថ្មី​ឱ្យ​ផលិតផល​ក៏​ដូច​ជា​វត្ថុធាតុដើម​របស់​កម្ពុជា​អាច​ធ្វើការ​កែ​ច្នៃ​នាំ​ចេញ​ ។

លោក​ឧកញ៉ា លឹ​ម ហេង បាន​បញ្ជាក់​ថា “​យើង​រំពឹង​ថា ​កិច្ច​ព្រម​ព្រៀ​ពាណិជ្ជកម្ម​សេរី នឹង​ចូល​មក​ជំនួស​ឱ្យ​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ដោយ​រួច​ពន្ធ​នេះ នឹង​ធ្វើ​ឱ្យ​អ្នក​វិនិយោគិន​ផ្សេង​ៗ ចូល​មក​វិនិយោគ​នៅ​កម្ពុជា ធ្វើការ​កែ​ច្នៃ​ឱ្យ​លទ្ធភាព បង្កើត​តម្លៃបន្ថែម បង្កើត​ទីផ្សារ​ឱ្យ​រឹង​មាំ​»​ ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​គូសបញ្ជាក់​ថា បើ​កម្ពុជា​មិន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​អាច​ទាក់ទាញ​អ្នក​វិនិយោគ​នៅ​មាន​កម្រិត តែបើ​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ឧទាហរណ៍​អនុវត្ត​ជាមួយ​ចិន​ទន្ទឹម​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន​តម្លើងពន្ធដា​ក់​គ្នា​នេះ និង​អាច​ទាក់ទាញ​ក្រុមហ៊ុន​អា​មេ​រិ​ក​ជា​ច្រើន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ផលិត​នាំ​ចេញ​ទៅ​ប្រទេស​ចិន​។​លើស​ពី​នេះ​ស្រប​ពេល​កម្ពុជា​មាន​ GSP ជាមួយ​អា​មេ​រិ​ក​ថែម​ទៀត​ទៀត​នោះ កម្ពុជា​កាន់តែ​ទាក់ទាញ​ក្រុមហ៊ុន​ចិន​ជា​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​នាំ​ចេញ​ទៅ​អា​មេ​រិ​កដោយ​រួច​ពន្ធ​ ។

តាមរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ថា​ក្រសួង​លោក​បាន​បង្កើត​ក្រុមការងារ​មួយ សម្រាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ ប្រមូល​ធាតុ​ចូល​ពី​ផ្នែក​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា​ជា​ហត្ថលេខី​ ។ ដោយ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​នេះ ក្រុមការងារ​បាន​កំណត់​មុខទំនិញ​សក្ដានុពល​ចំនួន ១០ មុខ ដែល​ត្រូវ​ជំរុញ​ផលិតកម្ម និង​ជំរុញ​ការ​នាំ​ចេញ មាន​ដូច​ជា ស្រូវ​-​អង្ករ ដំឡូង​មី ចេក​, មៀន​ប៉ៃលិន ស្វាយ​, ស្វាយចន្ទី​, សាច់សត្វ​, ជ័រកៅស៊ូ​, ម្នាស់ និង​ម្រេច​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ