ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​ជា​ច្រើន​សប្បាយ​មាន​ទឹកមាត់​លេប ក្រោយ​រដ្ឋាភិបាល​បើក​ប្រទេស​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ប្រកាស​ពី​ការ​បើក​ប្រទេស និង​បើក​វិស័យ​ផ្សេង​ៗ​ឡើង​វិញ​កាលពី​ម្សិល​មិញ​នេះ គេ​សង្កេត​ឃើញ​មាន​អ្នកសិល្បៈ​ជា​ច្រើន​បាន​សម្តែង​ការ​អបអរ និង​សប្បាយ​រីករាយ ត្បិត​ពួក​គេ​យល់​ថា

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ប្រកាស​ពី​ការ​បើក​ប្រទេស និង​បើក​វិស័យ​ផ្សេង​ៗ​ឡើង​វិញ​កាលពី​ម្សិលមិញ​នេះ គេ​សង្កេត​ឃើញ​មាន​អ្នកសិល្បៈ​ជា​ច្រើន​បាន​សម្តែង​ការ​អបអរ និង​សប្បាយ​រីករាយ ត្បិត​ពួក​គេ​យល់​ថា អាជីព​សិល្បៈ​អាច​នឹង​មាន​ទឹកមាត់​លេប​ឡើង​វិញ ក្រោយ​ស្ងប់ស្ងាត់​ប្រមាណ​២​ឆ្នាំ​មកនេះ​។

ទាំង​សិល្បករ និង​ផលិតករ​ភាពយន្ត​បាន​សម្តែង​នូវ​អារម្មណ៍​រីករាយ នៅ​ពេល​ការងារ​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ​បាន​ចាប់ផ្តើម​កម្រើក​ឡើង​វិញ បើ​ទោះបី​ផ្នែក​ខ្លះ​នៅ​បន្ត​រឹត​បណ្តឹង​នៅឡើយ​ក្តី​។ អ្វី​ជា​ការ​កត់សម្គាល់​នោះ អ្នកសិល្បៈ​ដែល​មាន​ជំនាញ​កាត់​សក់ និង​ការ​សម្តែង​ច្រៀង​ផ្សេង​ៗ​នៅ​ក្នុង​ពិធី​មង្គលការ​នោះ ក៏​បាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​ទទួល​ការ​ជួល​ឡើង​វិញ​ផង​ដែរ​។

រោងកុន និង​រោង​សិល្បៈ​នានា​កាល​ប៉ុន្មាន​ថ្ងៃ ក៏​គេ​សង្កេត​ឃើញ​មានការ​មមាញឹក​ផង​ដែរ សម្រាប់​ការ​បោះ​សម្អាត និង​រៀបចំ​ជា​ថ្មី សម្រាប់​ទទួល​ទស្ស​និក​ចូល​ទស្សនា និង​ការ​សម្តែង​សិល្បៈ​របស់​ខ្លួន​។ អ្វី​ជា​ការ​កត់សម្គាល់​ទៀត​នោះ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​បើក​អោយ​មាន​រៀបចំ​អាពាហ៍ពិពាហ៍​ដែល​មាន​លក្ខណៈ​តូចតាច​នោះ អ្នកសិល្បៈ​មួយ​ចំនួន​ដែល​គ្រោង​នឹង​រៀប​ការ​នោះ​ក៏​បាន​បង្ហាញ​អារម្មណ៍​រីករាយ​ផង​ដែរ ត្បិត​ពួក​គេ​អាច​រៀបចំ​ពិធី​បាន​ពេញ​មុខ​ពេញមាត់​។

ដោយឡែក​សម្រាប់​តារាចម្រៀង​វិញ ពួក​គេ​ខ្លះ​ក៏​បាន​សម្តែង​ក្តី​សង្ឃឹម​ក្នុង​ចិត្ត​ថា ពួក​គេ​នឹង​បាន​ជួប​ដោយ​ផ្ទាល់​ឡើង​វិញ​ជាមួយ​ប្រិ​យ​មិត្ត​គាំទ្រ ត្បិត​ការ​រៀបចំ​ខន់​សឺត​នានា​អាច​នឹង​ផ្តល់​ឱកាស​អោយ​ទស្សនិកជន​ចូល​ទស្សនា ទោះជា​មិន​បាន​ច្រើន​ក្តី​។

សម្រាប់​អ្នកសិល្បៈ​ដែល​មាន​វង្ស​តន្ត្រី​សម្រាប់​ជួល​ក្នុង​ពិធី​មង្គលការ​វិញ គេ​ក៏​សង្កេត​ឃើញ​ដែរ​ថា ពួក​គេ​ក៏​ចាប់ផ្តើម​ទួល​បានការ​កក់​ពី​អតិថិជន​ជា​បណ្តើរ​ឡើង​វិញ​ហើយ​ដែរ​។ ទាំង​អស់នេះ​បញ្ជាក់​ថា អ្នកសិល្បៈ​កំពុង​មាន​ទឹកមាត់​លេប​ឡើង​វិញ ក្រោយ​ពី​ស្ងប់ស្ងាត់​ឡើង​ស្ងួត​ក​អស់​រយៈពេល​ប្រមាណ​២​ឆ្នាំ​មកនេះ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ