ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​ខ្លាំង គង់ ច័ន្ទ​ស្រី​មុំ ថា រូបភាព​ជាមួយ​ស្វាមី​នៅ​ព្រៃ​ភ្នំ ជា​សេចក្តីសុខ​គ្រួសារ

1 ខែ មុន
  • ភ្នំពេញ

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន​មួយ​ចំនួន ទៅ​លើ​រូបភាព​បែប​សិច​ស៊ី​នៅ​តាម​ព្រៃ​ភ្នំ និង​ទឹកជ្រោះ​ដងអូរ​កន្លង​ទៅ​នោះ តារា​សម្តែង និង​ជា​ពិធី​ការិនី អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ និង​លោក​គឹ​ម សីហា បាន​បញ្ជាក់​ទៅ​កាន់​អ្នក​រិះគន់​ថា

រាជធានី​ភ្នំពេញ ៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន​មួយ​ចំនួន ទៅ​លើ​រូបភាព​បែប​សិច​ស៊ី​នៅ​តាម​ព្រៃ​ភ្នំ និង​ទឹកជ្រោះ​ដងអូរ​កន្លង​ទៅ​នោះ តារា​សម្តែង និង​ជា​ពិធី​ការិនី អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ និង​លោក​គឹ​ម សីហា បាន​បញ្ជាក់​ទៅ​កាន់​អ្នក​រិះគន់​ថា នោះ​គឺជា​សេចក្តី​គ្រួសារ​របស់​នាង ។

Picture

រូបភាព​ដែល​បង្ក​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​បំផុត គឺជា​រូបភាព​បែប​ស្រើបស្រាល និង​សិច​ស៊ី ឱប​ថើប​គ្នា​របស់​ស្រី​ស្អាត​រូប​នេះ ជា​មួយនឹង​ស្វាមី ដោយ​នាង គង់ ច័ន្ទ​ស្រី​មុំ បាន​បង្ហោះ​កាលពី​ចុងខែ​កញ្ញា កន្លង​ទៅ ដោយ​នាង​បាន​សរសេរ​សារ​អម​ថា «​អរគុណ​បង​ដែល​ផ្តល់​គ្រប់យ៉ាង​អោយ​អូន អូន​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​សំណាង​បាន​បង​ជា​ប្តី ផ្តល់​អោយ​អូន​នូវ​ភាព​កក់ក្តៅ សេចក្តីសុខ ដែល​មនុស្ស​ស្រី​គ្រប់​គ្នា​ប្រាថ្នា​ចង់បាន រួម​ទាំង​អូន @seyha_kem ។ សង្ឃឹមថា​យើង​នឹង​កាន់​ដៃ​គ្នា​រហូត​ដល់​ចាស់​កោង​ខ្នង » ។

Picture

កាលនោះ​រូបភាព​នេះ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ តែ​ក៏​ផ្ទុះ​រលក​កំ​ដៅ​នៃ​ការ​រិះគន់​ផង​ដែរ ដោយ​មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា នាង​ជា​មនុស្ស​របស់​សាធារណជន មិន​គួរ​បង្ហោះ​រូប​បែប​នោះ​ទេ ខណៈ​មាន​ខម​មិន​ខ្លះ​ទៀត គឺ​ដិះ​ដៀល និង​វាយប្រហារ​លើ​រូប​នាង​យ៉ាង​ខ្លាំង ដោយ​ពោល​ពាក្យ​ថា នោះ​ជា​រូបភាព​បែប​ស្រើបស្រាល​នៃ​ស្រី​ល្មោភកាម​ជាដើម ។

ខណៈ​ការ​រិះគន់​កន្លង​មក មិន​ទាន់​សាប​រលត់​ផង​នោះ ស្រាប់តែ​ស្រី​ស្រស់​រូប​នេះ បាន​ដឹក​ដៃ​ស្វាមី​ស្រស់​សង្ហារ​បាន​រួម​គ្នា​បង្កើត​ការ​ថតរូប​បែប​ក្រមុំ​កំលោះ​ព្រៃ​ភ្នំ​។ នេះ​ជា​ទំនុក​មួយ​ថ្មី ដែល​នាង និង​ប្តី​នឹក​រក​ឃើញ​ប្លែក​ខុស​ពី​គេ​។

Picture

បើ​ទោះជា​អ្នក​ទាំង​២ និយម​បង្ហាញ​រូបភាព​ស្និត​ស្នាល​កន្លង​មក នៅ​លើ​បណ្តាញ​សង្គម​តែ​ឃើញ​ថា ម្តងនេះ​ពិតជា​ពិសេស​លើស​មុន​។ អ្នក​ដែល​បានឃើញ​សកម្មភាព​រូបថត​របស់​គូស្នេហ៍​នេះ ថត​តាម​ដង​ជ្រោះ​លើ​ភ្នំ​យល់​ថា ស្អាត​ទាក់ចិត្ត​តែ​ម្តង​។ តែ​រូបភាព​តុ​ប​តែ​ជា​មនុស្ស​ក្នុង​ព្រៃ​ស្លៀក​ស្លឹកឈើ​បញ្ចេញ​ក្បាលពោះ​សក្បុស ហាក់​មិនសូវ​រង​ការ​រិះគន់​ខ្លាំង​ដូច​រូបភាព​របស់​អ្នក​នាង គង់ ចាន់​ស្រី​មុំ និង​ស្វាមី បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា ប្រៀប​ដូច​ជា​ស្នេហា​គ្រា​ដំបូង​ដ៏​រោលរាល​នៅ​ក្នុង​ធម្មជាតិ​នៃ​ទឹកជ្រោះ​ដ៏​ត្រជាក់​ស្រឹប កាលពី​ចុងខែ​កញ្ញា នោះ​ទេ ។

ងាក​ទៅ​រូបភាព​កាល​ចុងខែ​កញ្ញា ពិត​ណាស់​ប្រហែលជា​ដោយសារ​តែ គង់ ចាន់​ស្រី​មុំ បាន​បង្ហោះ​សារ​សរសើរ​ប្តី​ឡើង​ផ្អែម ហើយ​ធៀប​រឿង​ខ្លួន​ថា ជា​ក្តី​សុខ​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់បាន ទើប​រង​ការ​សរសើរ​ច្រើន​ផង និង​រិះគន់​ច្រើន​ផង ។ តែ​ទោះជា​យ៉ាងណា ក្រៅពី​មនុស្ស​ជា​ច្រើន​ដែល​លួច​ច្រណែន នឹង​សេចក្តីសុខ​មួយ​នេះ ឃើញ​ថា ក៏​មាន​មនុស្ស​មួយ​ចំនួន​តូច បែរជា​ហាក់​មិន​ពេញចិត្ត​ចំពោះ​ការ​ថតរូប​បែប​នេះនោះ​ទេ​។

Picture

អ្នក​នាង គង់ ចាន់​ស្រី​មុំ ឆ្លើយ​តប​ដាក់​ឡើង​កប់​ៗ​ទៅ​វិញ​ថា ៖ «​នេះ​ជា​រូបភាព​សេចក្តីសុខ​គ្រួសារ​ខ្ញុំ បើកភ្នែក​មើល​អោយ​ច្បាស់​ណា​ពួក​បង​ៗ​អ្នក​ទើស ហើយ​កុំទៅ​ណា កុំ unlike ឬ unfollow ខ្ញុំ​អី​ណា នៅ​បន្ត​បើកភ្នែក​អោយ​ធំ​ៗ ធ្វើបុណ្យ​អោយ​ច្រើន​ៗ​ក្នុង​រដូវ​ភ្ជុំ ដើម្បី​បន្តជីវិត​មក​មើល​សេចក្តីសុខ​ដ៏​កក់ក្តៅ​បែប​រោលរាល​របស់​គ្រួសារ​ខ្ញុំ​បន្តរ​ទៀត​ផង ។ អូរ​……​ភ្លេច​! កុំ​ភ្លេច​ទៅ​មើល​ធុង​អង្ករ​ខ្លួនឯង​ផង​ណា៎ ព្រោះ​រវល់​តែ​គិត​រឿង​អ្នក​ដទៃ​ច្រើន​ពេក ហើយ​បើ​ខ្វះខាត​ស្បៀង​អី​អាច​ប្រាប់​ខ្ញុំ​បាន ខ្ញុំ​ជួយ ព្រោះ​ខ្ញុំ​ជា​អ្នក​ចូល​ចិត្ត​ធ្វើបុណ្យ​ស្រាប់​ទៅ​ហើយ កុំ​ខ្លាចចិត្ត love ម៉ា​មី ប៉ា​ប៉ា ថត​អី​ថត​ទៅ​មិន​មិន​ខ្ចី​ទៅ​ណា ព្រោះ​អូន​កំពុង​ជក់​លេង​ដីខ្សាច់​ហើយ កុំ​រំខាន​» ។

គួរ​បញ្ជាក់​ថា នាង គង់ ច័ន្ទ​ស្រី​មុំ បាន​ក្លាយជា​អ្នកជំនួញ​លើ​អន​ឡាញ​ជោគជ័យ​ម្នាក់ ហើយ​ញឹកញយ​ឃើញ​នាង​ចូល​ចិត្ត​បង្ហាញ​ការងារ ជួយ​ដល់​អ្នក​ទីទ័ល ។ នាង និង​ស្វាមី ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន មុន​នឹង​មាន​ភាព​សុខសាន្ត​ដល់​ពេល​នេះ​។ នាង​ធ្លាប់​បង្ហើប​ប្រាប់​ថា ប្តី​ប្រពន្ធ​នាង​បែក​គ្នា ម្តង​ៗ​កាល​នៅ​លីវ ។ ប៉ុន្តែ​ជា​គូព្រេង​យើង​នៅ​តែ​ដឹក​ដៃ​គ្នា សាង​អនាគត​បាន​។

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture