ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បា.ញ់​ទម្លាក់​ដ្រូ​ន​មួយ​ដឹក​គ្រឿង.ញៀន​នៅ​ព្រំដែន​​រវាង​ប្រទេស​ទាំង​២

2 ឆ្នាំ មុន

នៅ​ហ្ស៊​ក​ដា​នី​ ដ្រូ​ន​មួយ​ដែល​ដឹក​គ្រឿង.ញៀន ត្រូវ​បាន​បា.ញ់​ទម្លាក់ ដោយ​កង​ទ័ព​ប្រទេស​នេះ ​នៅ​ព្រំដែន​ជាមួយ

ប្រទេស​ហ្ស៊​ក​ដា​នី ៖ នៅ​ហ្ស៊​ក​ដា​នី​ ដ្រូ​ន​មួយ​ដែល​ដឹក​គ្រឿង.ញៀន ត្រូវ​បាន​បាញ់​ទម្លាក់ កាលពី​ថ្ងៃ​ទី​២១ ខែ​​តុលា ឆ្នាំ​២០២១ ដោយ​កង​ទ័ព​ប្រទេស​នេះ ​នៅ​ព្រំដែន​ជាមួយ​ស៊ីរី​។

ការ​រត់ពន្ធ​គ្រឿង.ញៀន​ ជាពិសេស​គ្រឿង.ញៀន​គ្រាប់ ​CAPTAGON ដែល​តែង​តែ​​កើត​មាន​រវាង​ប្រទេស​ទាំង​២ ដែល​មាន​ព្រំដែន​ជាប់​​គ្នា​ប្រវែង​៣៧៥​គីឡូម៉ែត្រ​។ ប៉ុន្តែ​លើក​នេះ ​មធ្យោបាយ​ដឹក​ជញ្ជូន គឺ​​គេ​ប្រើ​ប្រាស់​​ដ្រូ​ន​។ នេះ​ជា​លើក​ដំបូង​ហើយ ​ដែល​កងទ័ព​ហ្ស៊​ក​ដា​នី ​កម្ទេច​ការ​រត់ពន្ធ​គ្រឿង.ញៀន​តាម​អាកាស​​នេះ​។ តាម​ធម្មតា​ការ​រត់ពន្ធ​គ្រឿង.ញៀន​កាត់​ព្រំដែន រវាង​ស៊ី​រី​ និង​ហ្ស៊​ក​ដា​នី​ តែង​ធ្វើ​តាម​ផ្លូវថ្នល់​។ ហើយ​គ្រឿង.ញៀន​ត្រូវ​បាន​លាក់​ក្នុង​កង់​រថយន្ត ក្នុង​បំពង់​ពន្លត់ភ្លើង ​ឬ​ក្នុង​ស្បៀ​ង​​ជាដើម​។ ចំណែក​ការ​ប្រើ​ប្រាស់​ដ្រូ​ន​ដឹក​គ្រឿង.ញៀន​នោះ​ គឺ​ត្រូវ​បាន​បាញ់​ទម្លាក់​ពី​ដី​។

តាម​បណ្ដា​រូបភាព​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ហ្ស៊​ក​ដា​នី​ PETRA ​បាន​ឱ្យ​ដឹង​ថា គ្រឿង.ញៀន​ទាំងនេះ​ ត្រូវ​បាន​គេ​ដាក់​ក្នុង​ថង់​យ៉ាងតិច​៦​។ គ្រឿង.ញៀន​ត្រូវ​បាន​គេ​ដឹង​ថា លួច​នាំ​មក​ប្រើ​ និង​លក់ ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ នៅ​ស៊ី​រី​។

ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ​ការ​រត់ពន្ធ​គ្រឿង.ញៀន រវាង​ស៊ីរី​ និង​ហ្ស៊​ក​ដា​នី ​មានការ​កើនឡើង​។ ហើយ​ការ​រត់ពន្ធ​គ្រឿង.ញៀន​នៅ​ទីនោះ ​បាន​ក្លាយ​ទៅ​ជា​​កាន់តែ​ហ៊ានឡើង និង​តាម​មធ្យោបាយ​កាន់តែ​ទំនើប​ៗ​ឡើង។ វា​ពិតជា​មានការ​លំបាក​​ណាស់​សម្រាប់​អាជ្ញាធរ​ត្រួតពិនិត្យ​​ក្នុង​ប្រទេសនេះ ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

រូបភាពតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ