ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នឹង​រៀបចំ​ផ្លាស់​ប្ដូរ​ការ​ដើរ​ទស្ស​នា​របស់​ភ្ញៀវ​ទេសចរ​ក្នុង​​រមណីយដ្ឋាន​​​អង្គរ ​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នា​ថ្ងៃ​ទី​២២ តុលា​ ឆ្នាំ​២០២១ ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រើ​ប្រាស់​ឱកាស​យ៉ាងច្រើន​ក្នុង​ការ​កែ​លម្អ​បរិស្ថាន និង​ហេដ្ឋារចនាសម្ព័ន្ធក្នុង​រមណី​យ​ដ្ឋា​ន​អង្គរ ខណ​:​ដែល​ស្ងាត់​ភ្ញៀវ​ទៅ​ទស្សនា​។ បើ​តាម​ការ​បញ្ជាក់​ពីថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​អប្សរា​នេះ​បាន​លើក​ឡើង​ថា…


ខេត្ត​សៀម​រា​ប ៖ នា​ថ្ងៃ​ទី​២២ តុលា​ ឆ្នាំ​២០២១ ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រើ​ប្រាស់​ឱកាស​យ៉ាងច្រើន​ក្នុង​ការ​កែ​លម្អ​បរិស្ថាន និង​ហេដ្ឋារចនាសម្ព័ន្ធក្នុង​រមណី​យ​ដ្ឋា​ន​អង្គរ ខណ​:​ដែល​ស្ងាត់​ភ្ញៀវ​ទៅ​ទស្សនា​។ បើ​តាម​ការ​បញ្ជាក់​ពីថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​អប្សរា​នេះ​បាន​លើក​ឡើង​ថា រមណីយដ្ឋាន​អង្គរ​នឹង​ផ្លាស់​ប្ដូរ​ការ​ទទួល​ភ្ញៀវ​ទេសចរ ក្រោយ​ចប់​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ ។

​ក្នុង​ឱកាស​នោះ​ដែរ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កាល​ពី​មុន​មាន​ជំងឺ
​កូ​វី​ដ​-១៩ គឺ​នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ រមណីយដ្ឋាន​អង្គរ​ទទួល​បាន​ទេសចរ​ច្រើន​លើសលប់​ប្រមាណ​៥​ទៅ​៦​លាន​នាក់ ទាំង​ទេសចរ​ក្នុងស្រុក និង​ក្រៅប្រទេស ប៉ុន្ដែ​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន សម្រុកចូល​ទស្សនា​តែ​ប្រាសាទធំ​ៗ តែ​២​ទៅ​៣​ប៉ុណ្ណោះ គឺ​មាន​អង្គរវត្ត បា​យ័ន្ត និង​តា​ព្រហ្ម ដោយឡែក​ ប្រាសាទ​ផ្សេង​ៗ​ទៀត ត្រូវ​បាន​រំលង​។​

លោក​បាន​បន្ដ​ថា ជំងឺ​កូ​វី​ដ​-១៩ បាន​ក្លាយជា​ឱកាស​ល្អ​មួយ សម្រាប់​ការ​សិក្សា​ពី​លំហូរ​ភ្ញៀវ​ទេសចរ ក្នុង​ការ​រៀបចំ​ពី​របៀប ចំ​លំហូរ​ភ្ញៀវ​ដើរ​តាម​ប្រាសាទ​សារ​ជា​ថ្មី ដោយ​មិន​ឱ្យ​ទេសចរ​ទាំងនោះ ដើរ​ស្រេច​តែ​ចិត្ត​ចង់​របស់​ពួក​គេ​នោះ​ទេ​។ តាម​ការ​ពន្យល់​របស់ លោក ហង់ ពៅ ថា ការ​ចូល​ទស្សនា​តែ​ប្រាសាទ​មួយ​ៗ​ដូច្នេះ ធ្វើ​ឱ្យ​បរិវេណ​ប្រាសាទតូច​ចង្អៀត និង​ការ​ចូល​ទស្សនា​មិន​បាន​គ្រប់​ជ្រុងជ្រោយ ព្រម ទាំង​មិន​យល់​ពី​អត្ថន័យ នៃ​សិល្ប​: និង​វប្បធម៌ ក្នុង​ប្រាសាទ​នោះ​ទេ​។ លោក​បន្ត​ទៀត​ថា បើ​ភ្ញៀវ​ទេសចរ​ដែល​បាន​ទស្សនា​យកចិត្តទុកដាក់ ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​ដទៃ ពួក​គាត់​អាច​យល់​ពី​វប្បធម៌​ពិត​របស់​ខ្មែរ ហើយ​មាន​ពេលវេលា​ឱ្យ​ខ្លួន​គាត់​រីករាយ​ជាមួយ​ស្នាដៃ​ទាំងនោះ មាន​ន័យ​ថា យើង​បាន​ផ្តល់​គម្លាត និង​ភាព​ស្ងាត់ស្ងៀម​ដែល​យើង​កំពុង​រៀបចំ​ឱ្យ​ភ្ញៀវ​ទស្សនា​អង្គរ​ច្រើន​ដូច​ឆ្នាំ​២០១៨ ឬ​លើស​ជាង​ឆ្នាំ​នោះ​។

​ផែនការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ​ភ្ញៀវ​ទេសចរ​មិន​អនុញ្ញាត​ឱ្យ​គាត់​ទៅ​មួយ​កន្លែង​ទេ ហើយ​ក្រុមហ៊ុន​ឯកជន ឬ​មគ្គុទ្ទេសក៍ គាត់​ត្រូវ​ដឹង​ថា ផែន​ការ​ភ្ញៀវ​គាត់​ត្រូវ​យក​ទៅ​ណា យើង​អាច​ប្រាប់​គាត់​ថា ម៉ោង​នេះ មិន​គួរ​នាំ​ភ្ញៀវ​មក​អង្គរវត្ដ​ទេ គួរតែ​ទៅ​ប្រាសាទ​នោះ​វិញ ដែល​ការ​រៀបចំ​នេះ នឹង​ត្រៀមខ្លួន​ក្នុង​ការ​ស្វាគមន៍​ភ្ញៀវ​ទេសចរ ក្រោយ​ចប់ កូ​វី​ដ​- ១៩ ។ ផែនការ​គ្រប់គ្រង​ភ្ញៀវ​ទេសចរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ​បាន​គិតគូរ​តាំងពី​ឆ្នាំ​២០១០ មក​ម្ល៉េះ​ ។

លោក​ហង់ ពៅ បាន​បន្ត​ថា ការ​រៀបចំ​ដំណើរ​ទេសចរ​របៀប​ថ្មី គឺ​ចង់ឱ្យ​ភ្ញៀវ​ទេសចរ​មានបទពិសោធន៍ ទៅ​នឹង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ដឹង​ពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ផ្សេង​ៗ របស់​អ្នកស្រុក​អង្គរ និង​បាន​យល់​ពី​បេតិកភណ្ឌ​មាន​ជីវិត​ ។​ លោក​បាន​បញ្ជាក់​ថា បេតិកភណ្ឌ​មានជីវិត គឺជា​ប្រពៃណី ទំនៀមទម្លាប់ និង​វប្បធម៌​របស់​ប្រជាជន​ទាំងនោះ​ហើយ ដែល​ធ្វើ​ឱ្យ​អង្គរ​ក្លាយជា​បេតិកភណ្ឌ​មួយ​ដែល​មានជីវិត និង​ត្រូវ​ការ​ថែរក្សា​ជា​និរន្ត​តទៅ​ ៕ ​

អត្ថបទសរសេរ ដោយ